ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ៊ីព្រហ៊ីម បានសាកល្បងគាត់តាមរយៈបទបញ្ជា ជាច្រើន រួចមកគាត់ក៏បាន បំពេញវាយ៉ាងល្អបំផុត។ ទ្រង់ក៏បានមានបន្ទូលថាៈ ពិតប្រាកដ ណាស់ យើងចាត់តាំងអ្នកជាមេដឹកនាំសម្រាប់មនុស្សលោក។ អ៊ីព្រហ៊ីមបានពោលថាៈ ហើយ(សូមទ្រង់ចាត់តាំងជាមេដឹកនាំ) ក្នុងចំណោមកូនចៅរបស់ខ្ញុំផង។ អល់ឡោះបានមានបន្ទូលតបវិញ ថាៈ ការសន្យារបស់យើងមិនអាចទៅដល់ពួកដែលបំពានឡើយ។