ហើយមេដឹកនាំរបស់ពួកដែលគ្មានជំនឿក្នុងចំណោមក្រុម របស់គេ(នួហ)បាននិយាយថាៈ ពួកយើងមិនមើលឃើញអ្នកក្រៅពី មនុស្សធម្មតាដូចពួកយើងនោះឡើយ ហើយពួកយើងក៏មិនមើល ឃើញអ្នកណាប្រតិបត្ដិតាមអ្នកក្រៅពីពួកដែលទន់ខ្សោយនៃពួក យើងដែរ ដែលឆាប់ជឿដោយគ្មានការពិចារណានោះ។ ពួកយើង មិនឃើញពួកអ្នកមានគុណសម្បត្ដិប្រសើរជាងពួកយើងឡើយ។ ផ្ទុយទៅវិញពួកយើងគិតថា ពួកអ្នកជាពួកដែលភូតកុហក។