ហើយខ្ញុំមិននិយាយទៅកាន់ពួកអ្នកថាៈ ខ្ញុំមានឃ្លាំង ទ្រព្យរបស់អល់ឡោះជាច្រើន និងមិននិយាយថាៈ ខ្ញុំដឹងពីប្រការ អាថ៌កំបាំង និងមិននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាម៉ាឡាអ៊ីកាត់ឡើយ ហើយខ្ញុំក៏មិននិយាយទៅកាន់ពួកដែលកែវភ្នែករបស់ ពួកអ្នកមើលងាយពួកគេថាៈ អល់ឡោះនឹងមិនផ្ដល់ផលល្អណាឱ្យ ពួកគេដែរ ។ អល់ឡោះដឹងបំផុតអំពីអ្វីដែលមាននៅក្នុងខ្លួនរបស់ ពួកគេ។ ប្រសិនបើខ្ញុំនិយាយដូច្នោះមែន ខ្ញុំពិតជានឹងស្ថិតនៅក្នុង ចំណោមពួកដែលបំពានជាមិនខាន។