ជាការពិតណាស់ យើងឃើញមុខរបស់អ្នក(មូហាំម៉ាត់) ងើយសម្លឹងទៅលើមេឃ(នៅពេលបួងសួងសុំ)។ ហេតុនេះ យើង ពិតជានឹងបំបែរអ្នកឆ្ពោះទៅគីបឡាត់ដែលអ្នកពេញចិត្ដនឹងវា។ ដូចេ្នះ ចូរអ្នកបែរមុខរបស់អ្នកទៅទិសម៉ាស្ជិទិលហារ៉មចុះ។ ហើយ ទោះបីពួកអ្នកនៅទីណាក៏ដោយ ចូរពួកអ្នកបែរមុខ(សឡាត)របស់ ពួកអ្នកទៅរកទិសនោះ។ ហើយជាការពិតណាស់ ពួកដែលត្រូវបាន គេផ្ដល់គម្ពីរ(យ៉ាហ៊ូទី និងណាសរ៉នី)នោះ ពួកគេដឹងយ៉ាងច្បាស់ ថា(ការផ្លាស់ប្ដូរគីបឡាត់) វាគឺជាការពិតមកពីម្ចាស់របស់ពួកគេ។ ហើយអល់ឡោះមិនព្រងើយកន្ដើយនូវអ្វីដែលពួកគេកំពុងប្រព្រឹត្ដ ឡើយ។