ស៊្ហូអែបបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. តើពួកអ្នកយល់ ឃើញយ៉ាងណាប្រសិនបើខ្ញុំមានភស្ដុតាងច្បាស់លាស់ពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានផ្ដល់ឱ្យខ្ញុំនូវលាភសក្ការៈដ៏ប្រសើរពីទ្រង់ហើយនោះ? ហើយខ្ញុំក៏មិនចង់ប្រឆាំងនឹងពួកអ្នកចំពោះអ្វីដែលខ្ញុំហាមឃាត់ដល់ ពួកអ្នកអំពីវានោះដែរ។ ខ្ញុំគ្មានបំណងអ្វីក្រៅពីការសម្របសម្រួល តាមអ្វីដែលខ្ញុំអាចធ្វើបាននោះឡើយ។ ហើយគ្មានការណែនាំរបស់ ខ្ញុំទេ លើកលែងតែមកពីអល់ឡោះប៉ុណ្ណោះ។ ចំពោះទ្រង់ដែលខ្ញុំ បានប្រគល់ការទុកចិត្ដ ហើយខ្ញុំនឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។