ដូច្នោះ នៅពេលពួកគេបានអស់សង្ឃឹមចំពោះគេ(យូសុហ្វ) ពួកគេក៏បានទៅពិភាក្សាដោយស្ងាត់ស្ងៀម។ បងរបស់ពួកគេបាន ពោលថាៈ តើពួកឯងមិនបានដឹងទេឬ ? តាមពិតឪពុករបស់ពួកឯង បានឱ្យពួកឯងធ្វើកិច្ចសន្យា(ស្បថ)ចំពោះអល់ឡោះ ហើយកាលពី មុនពួកឯងបានធ្វើឱ្យបាត់យូសុហ្វ ដូច្នោះហើយខ្ញុំនឹងមិនចាកចេញ ពីទឹកដីនេះឡើយ ទាល់តែឪពុករបស់ខ្ញុំអនុញ្ញាតឱ្យខ្ញុំ ឬអល់ឡោះ កាត់សេចក្ដីឱ្យខ្ញុំ ហើយទ្រង់ជាអ្នកកាត់សេចក្ដីដ៏ល្អប្រសើរបំផុត។


الصفحة التالية
Icon