ហើយប្រសិនបើអ្នក(មូហាំម៉ាត់)ឆ្ងល់(ក្នុងការបដិសេធ របស់ពួកគេចំពោះអ្នក) គឺគួរតែមានការងឿងឆ្ងល់ទៅចំពោះពាក្យ សំដីរបស់ពួកគេដែលនិយាយថាៈ តើនៅពេលដែលពួកយើងក្លាយ ជាដីហើយនោះ ពួកយើងពិតជានឹងកើតឡើងជាថ្មីម្ដងទៀតឬ? ពួក ទាំងនោះហើយគឺជាពួកដែលបានប្រឆាំងនឹងម្ចាស់របស់ពួកគេ ហើយពួកទាំងនោះត្រូវបានគេចងច្រវ៉ាក់នៅលើករបស់ពួកគេ ហើយពួកទាំងនោះគឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។