សម្រាប់គេ(មនុស្ស)មានអ្នកនៅឃ្លាំមើល(ម៉ាឡាអី-កាត់)នៅពីមុខគេ និងពីក្រោយគេដែលពួកគេនៅការពារគេ (មនុស្ស)តាមបទបញ្ជារបស់អល់ឡោះ។ ជាការពិតណាស់ អល់ឡោះនឹងមិនផ្លាស់ប្ដូរនូវអ្វីដែលមាននៅក្នុងក្រុមណាមួយ ឡើយ លុះត្រាតែពួកគេផ្លាស់ប្ដូរនូវអ្វីនោះដោយខ្លួនឯងផ្ទាល់។ ហើយនៅពេលដែលអល់ឡោះចង់ដាក់ទណ្ឌកម្មទៅលើក្រុមណា មួយ គឺគ្មានអ្នកណាអាចរារាំងវាបានឡើយ។ ហើយពួកគេក៏គ្មាន អ្នកគាំពារណាក្រៅពីទ្រង់ដែរ។