ហើយអល់ឡោះបានធ្វើឱ្យមាននូវអ្វីៗ(ដើមឈើ ផ្ទះ ពពក...) ដែលទ្រង់បានបង្កើតមកជាម្លប់សម្រាប់ពួកអ្នក។ ហើយ ទ្រង់បានធ្វើឱ្យមានកន្លែងជ្រកកោនអំពីភ្នំទាំងឡាយសម្រាប់ពួក អ្នក។ ហើយទ្រង់បានធ្វើឱ្យមានសំលៀកបំពាក់សម្រាប់ពួកអ្នក ដើម្បីការពារពួកអ្នកពីកំដៅ(ឬរងា)និងសំលៀកបំពាក់(អាវ ក្រោះ) ដើម្បីការពារពួកអ្នកក្នុងពេលសង្គ្រាម។ ដូច្នោះហើយទ្រង់ បំពេញនៀកម៉ាត់របស់ទ្រង់ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកប្រគល់ ខ្លួនទៅចំពោះទ្រង់។