លុះដល់ពេលគេបានទៅដល់កន្លែងនៃថ្ងៃលិច គេបានឃើញ វាលិចនៅក្នុងប្រភពទឹកភក់ខ្មៅ ហើយគេបានឃើញមនុស្សមួយក្រុម (ពួកគ្មានជំនឿ)នៅទីនោះ។ ហើយយើងបានមានបន្ទូលថាៈ ឱ ហ៊្សុលករណៃ. អ្នកអាចធ្វើបាបពួកគេបាន(ប្រសិនបើពួកគេមិន ទទួលស្គាល់ថាអល់ឡោះមានតែមួយគត់)ឬក៏អ្នកអាចធ្វើល្អចំពោះ ពួកគេ(ដោយអំពាវនាវពួកគេឱ្យគោរពប្រតិបត្ដិតាមអល់ឡោះ)។