ហើយក្នុងចំណោមមនុស្សលោក មានអ្នកដែលគោរព សក្ការៈចំពោះអល់ឡោះដោយចិត្ដរារែក(ក្រោយពីបានចូលសាសនា អ៊ីស្លាមរួច)។ ហើយប្រសិនបើគេបានជួបប្រទះនឹងប្រការល្អ គឺគេ សប្បាយរីករាយនឹងវា(សាសនាអ៊ីស្លាម)។ តែប្រសិនបើគេបានជួប ប្រទះនឹងប្រការអាក្រក់ គេច្បាស់ជាត្រឡប់ទៅរកភាពដើមវិញ (ភាពគ្មានជំនឿ) ដោយបានខាតបង់ទាំងក្នុងលោកិយនិងថ្ងៃបរ-លោក។ នោះវាគឺជាការខាតបង់ដ៏ច្បាស់លាស់។