គឺបណ្ដាអ្នកដែលត្រូវបានគេបណេ្ដញចេញពីលំនៅដ្ឋានរបស់ ពួកគេ ដោយគ្មានកំហុសអ្វីក្រៅពីពួកគេនិយាយថាៈ ម្ចាស់របស់ពួក យើងគឺអល់ឡោះនោះឡើយ។ ហើយប្រសិនបើគ្មានការទប់ស្កាត់ របស់អល់ឡោះចំពោះមនុស្សលោកពីក្រុមមួយទៅក្រុមមួយទេ នោះ ប្រាកដជាអាស្រមរបស់ឥសីនិងវិហារ(របស់ណាសរ៉នី) និង ទីបូជា(របស់យ៉ាហ៊ូទី) ហើយនិងបណ្ដាវិហារអ៊ីស្លាមដែលគេកំពុង រំលឹកឈ្មោះរបស់អល់ឡោះជាច្រើននៅក្នុងនោះនឹងត្រូវគេបំផ្លាញ ខេ្ទចខ្ទីអស់ជាមិនខាន។ ហើយអល់ឡោះពិតជានឹងជួយអ្នកណា ដែលជួយទ្រង់(ក្នុងការផ្សព្វផ្សាយសាសនា)។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ។