ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាស្ដ្រីដែលមាន ជំនឿឱ្យពួកនាងដាក់ក្រសែភ្នែករបស់ពួកនាងចុះពីការសម្លឹងមើល (បុរសនិងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់) ហើយឱ្យពួកនាង ថែរក្សាប្រដាប់ភេទរបស់ពួកនាង(អំពីប្រការហ្ស៊ីណា)។ ហើយ កុំឱ្យពួកនាងបង្ហាញសម្រស់របស់នាង លើកលែងតែអ្វីដែលបាន ស្ដែងចេញជាធម្មតា(មុខប្រអប់ដៃប្រអប់ជើង)។ ហើយឱ្យពួកនាង យកស្បៃគ្របឱ្យជិតនៅបរិវេណដើមទ្រូង និងករបស់នាងដោយមិន ឱ្យពួកនាងបង្ហាញសម្រស់នៅមុខបុរសណាក្រៅពីស្វាមីរបស់ពួកនាង ឪពុករបស់ពួកនាង ឪពុកកេ្មករបស់ពួកនាង កូនប្រុសៗរបស់ពួកនាង កូនប្រុសៗប្ដីរបស់ពួកនាង បងប្អូនប្រុសរបស់ពួកនាង កូនប្រុសៗនៃ បងប្អូនប្រុសស្រីរបស់ពួកនាង ស្ដ្រីគ្នាឯង ខ្ញុំបម្រើស្រីដាច់ថ្លៃរបស់ ពួកនាង ឬអ្នកបម្រើប្រុសៗដែលគ្មានកាមតណ្ហា ព្រមទាំងកេ្មងតូចៗ ដែលពុំទាន់ដឹងពីកេរ្ដិ៍ខ្មាស់របស់ស្រី្ដនោះឡើយ។ ដូច្នោះដែរកុំឱ្យពួក នាងដើរទន្ទ្រាំជើងបន្លឺសំឡេង ដើម្បីឱ្យគេដឹងនូវអ្វីដែលពួកនាង លាក់បាំងអំពីការតុបតែងរបស់ពួកនាងឱ្យសោះ។ ឱបណ្ដាអ្នកដែល មានជំនឿ. ចូរពួកអ្នកសារភាពកំហុសទៅចំពោះអល់ឡោះទាំង អស់គ្នាចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។


الصفحة التالية
Icon