តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេថា ពិតប្រាកដណាស់ អល់ឡោះបានធ្វើឱ្យពពករសាត់ បន្ទាប់មកទ្រង់ប្រមូលផ្ដុំវា បន្ទាប់ មកទៀតទ្រង់ធ្វើឱ្យវាទៅជាដុំក្រាស់ឃ្មឹក ពេលនោះអ្នកនឹងឃើញ ទឹកភ្លៀងចេញពីចន្លោះរបស់វា។ ហើយទ្រង់បញ្ចុះពីលើមេឃនូវភ្នំ ពពកជាច្រើនដែលនៅក្នុងនោះមានព្រិល។ ហើយទ្រង់នឹងធ្វើឱ្យវា ធ្លាក់ទៅលើអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏នឹងបញ្ចៀស វាចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ពន្លឺនៃផេ្លកបន្ទោរ របស់វាស្ទើរតែឆក់យកក្រសែភ្នែក។


الصفحة التالية
Icon