អល់ឡោះបានសន្យាចំពោះបណ្ដាអ្នកដែលមានជំនឿ និង បានសាងអំពើល្អត្រឹមត្រូវក្នុងចំណោមពួកអ្នកថាៈ ទ្រង់ពិតជាធ្វើឱ្យ ពួកគេមានអំណាចគ្រប់គ្រងនៅលើផែនដីដូចដែលទ្រង់ធ្លាប់បានធ្វើ ឱ្យបណ្ដាអ្នកពីមុនពួកគេមានអំណាចគ្រប់គ្រងនោះដែរ។ ហើយ ទ្រង់ពិតជាធ្វើឱ្យសាសនារបស់ពួកគេមានអានុភាពខ្ពង់ខ្ពស់សម្រាប់ ពួកគេដែលទ្រង់គាប់ចិត្ដឱ្យពួកគេ។ ហើយទ្រង់ពិតជានឹងជំនួសឱ្យ ពួកគេនូវសុខសន្ដិភាពបន្ទាប់ពីការភ័យខ្លាចរបស់ពួកគេ។ ពួកគេ គោរពសក្ការៈមកចំពោះយើងតែមួយគត់ ដោយពួកគេមិនធ្វើស្ហ៊ីរិក មកចំពោះយើងនូវប្រការណាមួយឡើយ។ តែអ្នកណាហើយដែល បានប្រឆាំងបន្ទាប់ពីនោះ ពួកទាំងនោះគឺជាពួកដែលល្មើស ។


الصفحة التالية
Icon