ដូចេ្នះប្រសិនបើពួកគេដេញដោលសួរអ្នក(អំពីសាសនា អ៊ីស្លាម) ចូរអ្នកឆ្លើយថាៈ ខ្ញុំបានប្រគល់ខ្លួនរបស់ខ្ញុំទៅចំពោះ អល់ឡោះ ហើយអ្នកដែលតាមខ្ញុំដូច្នោះដែរ។ ហើយចូរអ្នកពោល ទៅកាន់ពួកដែលគេបានផ្ដល់គម្ពីរឱ្យ(យ៉ាហ៊ូទី និងណាសរ៉នី និងពួក ដែលមិនចេះអក្សរ(ពួកមូស្ហរីគីនអារ៉ាប់)ថាៈ តើពួកអ្នកព្រមចូល សាសនាអ៊ីស្លាមឬទេ? ប្រសិនបើពួកគេព្រមចូលសាសនាអ៊ីស្លាម គឺពួកគេពិតជានឹងទទួលបានការចង្អុលបង្ហាញ។ តែបើពួកគេបែរ ចេញវិញ តាមពិតអ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយសារប៉ុណ្ណោះ។ ហើយអល់ឡោះមហាឃើញនូវទង្វើនៃខ្ញុំ់(របស់ទ្រង់)ទាំងអស់។


الصفحة التالية
Icon