ពិតប្រាកដណាស់ អល់ឡោះមិនខ្មាស់អៀនឡើយក្នុងការ លើកជាឧទាហរណ៍អំពីសត្វមូស ឬអ្វីដែលតូចឬធំជាងនេះ។ ចំពោះ បណ្ដាអ្នកដែលមានជំនឿ គឺពួកគេដឹងថាៈ ពិតប្រាកដណាស់ វាជា រឿងពិតមកពីម្ចាស់របស់ពួកគេ។ រីឯពួកដែលប្រឆាំងវិញនោះ គឺ ពួកគេនឹងនិយាយថាៈ តើអល់ឡោះចង់បានអ្វីពីការលើកជាឧទាហរណ៍នេះ? តាមរយៈឧទាហរណ៍នេះទ្រង់ធ្វើឱ្យ(មនុស្ស)វងេ្វងជាច្រើន ហើយទ្រង់ក៏ចង្អុលបង្ហាញជាច្រើនដែរ។ ហើយទ្រង់មិនធ្វើឱ្យអ្នកណាម្នាក់វងេ្វងដោយសារវាឡើយ លើកលែងតែពួកដែលមិន គោរពតាមបទបញ្ជា របស់ទ្រង់ប៉ុណ្ណោះ។