ហើយពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)បាននិយាយថាៈ ប្រសិន បើពួកយើងព្រមតាមការចង្អុលបង្ហាញជាមួយនឹងអ្នក ពួកយើងពិត ជាត្រូវគេបណេ្ដញចេញពីទឹកដីរបស់ពួកយើងជាមិនខាន។ តើយើង មិនបានផ្ដល់ឱ្យពួកគេនូវទឹកដីហារ៉ម(ម៉ាក្កះ) ដែលប្រកបដោយ សុវត្ថិភាពដែលគេនាំទៅទីនោះនូវដំណាំផ្លែឈើគ្រប់ប្រភេទជាលាភ សក្ការៈពីយើងទេឬ? ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។