ហើយមានគេពោល(ទៅកាន់ពួកគេថា) ចូរពួកអ្នកបួង សួងសុំពីព្រះនានារបស់ពួកអ្នកមើល. ពួកគេក៏បានបួងសួងសុំព្រះ ទាំងនោះ តែពួកវាមិនបានឆ្លើយតបចំពោះពួកគេឡើយ។ ហើយ ពួកគេក៏បានឃើញទារុណកម្ម (រួចបានគិតថា) ពិតប្រាកដណាស់ ប្រសិនបើពួកគេព្រមទទួលយកការចង្អុលបង្ហាញនោះ (ពួកគេពិត ជាពុំត្រូវបានទទួលនូវទារុណកម្មឡើយ)។