ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. ចូរពួកអ្នក ត្រឡប់មករកពាក្យសំដីមួយដែលសើ្មភាពគ្នារវាងពួកយើង និងពួក អ្នកគឺពួកយើងទាំងអស់គ្នាមិនត្រូវគោរពសក្ការៈម្ចាស់ផេ្សងពី អល់ឡោះ និងមិនត្រូវធ្វើស្ហ៊ីរិកនឹងទ្រង់នូវប្រការណាមួយឡើយ ហើយពួកយើងក៏មិនត្រូវយកគ្នាឯងធ្វើជាម្ចាស់ផេ្សងពីអល់ឡោះ ដែរ។ តែប្រសិនបើពួកគេនៅតែបែរចេញ(ពីការអំពាវនាវដ៏ល្អ នេះ)ទៀត ចូរពួកអ្នក(អ្នកមានជំនឿ)និយាយទៅកាន់ពួកគេថាៈ ចូរដឹង ឮផងថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាមូស្លីម។