ហើយយើងបានរៀបចំឱ្យពួកគេមានគូកនដ៏ជិតស្និទ្ធ (ស្ហៃតននិងមនុស្សលោក) រួចមកគូកននោះបានលំអសម្រាប់ ពួកគេនូវអ្វីដែលនៅចំពោះមុខពួកគេ(អំពើអាក្រក់នៅក្នុងលោកិយ នេះ) និងអ្វីដែលនៅខាងក្រោយពួកគេ(មិនជឿនឹងថ្ងៃបរលោក)។ ហើយទារុណកម្មបានធ្លាក់ទៅលើពួកគេ ដូចជាទារុណកម្មដែលបាន ធ្លាក់ទៅលើប្រជាជាតិដែលបានកន្លងផុតមុនពួកគេអំពីជិន និង មនុស្សលោកដែរ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់។