ហើយពិតប្រាកដណាស់ អល់ឡោះបានបំពេញការសន្យា របស់ទ្រង់ចំពោះពួកអ្នក ខណៈដែលពួកអ្នកសម្លាប់ពួកគេ(នៅ សមរភូមិអ៊ូហុទ) ដោយការអនុញ្ញាតរបស់ទ្រង់រហូតដល់ពួកអ្នក ទន់ខ្សោយ និងខ្វែងយោបល់គ្នាក្នុងរឿងនេះ ហើយពួកអ្នកបាន ប្រឆាំង(នឹងអ្នកនាំសារ) បន្ទាប់ពីអល់ឡោះបានធ្វើឱ្យពួកអ្នក ឃើញនូវអ្វីដែលពួកអ្នកចូលចិត្ដ(ជ័យភណ្ឌ)។ ក្នុងចំណោមពួកអ្នក មានអ្នកចង់បាន(ផលប្រយោជន៍)លោកិយ ហើយមួយចំនួនទៀត ក្នុងចំណោមពួកអ្នកមានអ្នកចង់បាន(ផលបុណ្យ)ថ្ងៃបរលោក។ ក្រោយមកអល់ឡោះធ្វើឱ្យពួកអ្នកបែរចេញពីពួកគេ(បរាជ័យ) ដើម្បីទ្រង់សាកល្បងពួកអ្នក។ ហើយពិតប្រាកដណាស់ ទ្រង់បាន អធ្យាស្រ័យឱ្យពួកអ្នក។ ហើយអល់ឡោះមានក្ដីសន្ដោសប្រណី ទៅចំពោះបណ្ដាអ្នកដែលមានជំនឿ។


الصفحة التالية
Icon