ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំធ្វើដូចជា ពួកប្រឆាំង ដែលពួកគេបាននិយាយទៅកាន់បងប្អូនរបស់ពួកគេនៅពេលដែលបងប្អូនពួកគេបានធ្វើដំណើរនៅលើផែនដី(ដើម្ប ធ្វើជំនួញ) ឬទៅធ្វើសង្គ្រាមថាៈ ប្រសិនបើពួកគេនៅជាមួយពួក យើង គឺពួកគេមិនស្លាប់ និងមិនត្រូវគេសម្លាប់ឡើយ។ ដោយសារតែ ពាក្យសំដីដូចនោះហើយបានជាអល់ឡោះធ្វើឱ្យចិត្ដរបស់ពួកគេមាន ការសោកស្ដាយយ៉ាងខ្លាំង។ ហើយអល់ឡោះជាអ្នកធ្វើឱ្យរស់ និងជា អ្នកធ្វើឱ្យស្លាប់ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកអ្នក ប្រព្រឹត្ដ។


الصفحة التالية
Icon