ហើយនៅពេលដែលពួកអ្នកជួបប្រទះនឹងពួកដែលប្រឆាំង (នៅក្នុងសមរភូមិ) ចូរពួកអ្នកកាប់កញ្ចឹងក(របស់ពួកគេ)ចុះ រហូតទាល់តែពួកអ្នកមានជ័យជំនះលើពួកគេ។ ដូចេ្នះ ចូរពួកអ្នក ចាប់ពួកគេជាឈ្លើយសឹក បន្ទាប់មកពួកអ្នកអាចដោះលែងពួកគេ ឬទទួលយកទ្រព្យលោះពីពួកគេរហូតដល់សង្គ្រាមត្រូវបានបពា្ចប់។ រឿងនោះប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងធ្វើឱ្យ(ពួកអ្នក) មានជ័យជំនះលើពួកគេ ក៏ប៉ុន្ដែ(ធ្វើដូចេ្នះ)ដើម្បីទ្រង់នឹងសាកល្បង ពួកអ្នកទៅវិញទៅមក។ ហើយបណ្ដាអ្នកដែលត្រូវគេសម្លាប់នៅ ក្នុងមាគ៌ារបស់អល់ឡោះ(សមរភូមិ)នោះ ទ្រង់នឹងមិនលុបបំបាត់ នូវអំពើល្អទាំងឡាយរបស់ពួកគេជាដាច់ខាត។