និងដើម្បីបង្ហាញឱ្យដឹងពីពួកពុតត្បុត។ មានគេពោល ទៅកាន់ពួកគេថាៈ ចូរពួកអ្នកមកចូលរួមក្នុងការធ្វើសង្គ្រាមក្នុង មាគ៌ារបស់អល់ឡោះ ឬជួយទប់ស្កាត់ចុះ។ ពួកគេបានឆ្លើយថាៈ ប្រសិនបើពួកយើងដឹងថាមានសង្គ្រាមនោះ ពួកយើងប្រាកដជា ចូលរួមជាមួយពួកអ្នកមិនខានឡើយ។ ពួកគេនៅថ្ងៃនោះ ភាព គ្មានជំនឿរបស់ពួកគេខ្លាំងជាងភាពមានជំនឿ។ ពួកគេនិយាយតែ មាត់នូវអ្វីដែលគ្មាននៅក្នុងចិត្ដរបស់ពួកគេ។ អល់ឡោះដឹងបំផុត នូវអ្វីដែលពួកគេលាក់បាំង។