ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានយក កិច្ចសន្យាពីពួកដែលគេបានផ្ដល់គម្ពីរឱ្យ(យ៉ាហ៊ូទី និងណាសរ៉នី) ដើម្បីឱ្យពួកអ្នកបំភ្លឺវាដល់មនុស្សលោក ហើយកុំឱ្យពួកអ្នកលាក់ បាំងវា ប៉ុន្ដែពួកគេបានបោះបង់វានៅពីក្រោយខ្នងរបស់ពួកគេ ហើយពួកគេបានលក់(ប្ដូរ)វានឹងតម្លៃដ៏តិចតួចបំផុត។ ដូចេ្នះ អ្វី ដែលពួកគេបានលក់(ប្ដូរ)នោះគឺអាក្រក់បំផុត។