អល់ឡោះបញ្ជាឱ្យពួកអ្នកធ្វើការបែងចែកទ្រព្យសម្បត្ដិ ទាក់ទងនឹងកូនចៅរបស់ពួកអ្នក(បន្ទាប់ពីពួកអ្នកទទួលមរណភាព) គឺសម្រាប់កូនប្រុសម្នាក់ស្មើនឹងចំណែកកូនស្រីពីរនាក់។ តែប្រសិន បើសពមានតែកូនស្រីលើសពីពីរនាក់គឺពួកនាងទទួលបានពីរភាគបី នៃមរតកនោះ។ ហើយប្រសិនបើសពមានតែកូនស្រីម្នាក់ គឺនាង ទទួលបានពាក់កណ្ដាល។ ហើយចំពោះឪពុកម្ដាយនៃសពវិញម្នាក់ៗ ត្រូវទទួលបានមួយភាគប្រាំមួយនៃមរតក ប្រសិនបើសពនោះមាន កូន។ តែប្រសិនបើសពនោះគ្មានកូនទេគឺឪពុកម្ដាយជាអ្នកទទួល មរតកនោះទាំងស្រុង ដោយម្ដាយសពទទួលបានមួយភាគបី។ តែ ប្រសិនបើសពនោះមានបងប្អូនចាប់ពីពីរនាក់ឡើង គឺម្ដាយសព ទទួលបានមួយភាគប្រាំមួយបន្ទាប់ពីដកបណ្ដាំមរតករបស់សព ឬ បន្ទាប់ពីសងបំណុលរួច។ ឪពុកម្ដាយរបស់ពួកអ្នកនិងកូនៗរបស់ពួក អ្នក ពួកអ្នកមិនបានដឹងទេថា តើគេមួយណាដែលមានប្រយោជន៍ ច្រើនសម្រាប់ពួកអ្នក។ (ទាំងនេះ)ជាកាតព្វកិច្ចមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។


الصفحة التالية
Icon