ហើយនៅពេលដែលពួកនាងជិតផុតពេលកំណត់(លែងលះ លើកទីមួយ ឬលើកទីពីរ) ចូរពួកអ្នកវិលទៅរកពួកនាងវិញក្នុង លក្ខណៈមួយសមរម្យ ឬក៏លែងលះពួកនាងឱ្យដាច់ស្រឡះក្នុង លក្ខណៈមួយសមរម្យដែរ។ ហើយចូរពួកអ្នករកសាក្សីដ៏យុត្ដិធម៌ ចំនួនពីរនាក់នៅក្នុងចំណោមពួកអ្នក ហើយចូរពួកអ្នកធ្វើសាក្សី ដើម្បីអល់ឡោះ។ ប្រការទាំងនោះគឺគេអប់រំចំពោះអ្នកណាដែល មានជំនឿលើអល់ឡោះនិងថ្ងៃបរលោក។ ហើយអ្នកណាដែល កោតខ្លាចអល់ឡោះទ្រង់នឹងធ្វើឱ្យគេមានច្រកចេញ។