អល់ឡោះបានលើកយកភរិយារបស់នួហ និងភរិយារបស់ លូតធ្វើជាឧទាហរណ៍សម្រាប់ពួកដែលគ្មានជំនឿ។ នាងទាំងពីរបាន ស្ថិតនៅក្រោមការគ្រប់គ្រងនៃខ្ញុំទាំងពីររបស់យើងក្នុងចំណោមខ្ញុំ របស់យើងដែលល្អត្រឹមត្រូវ។ តែនាងទាំងពីរបានក្បត់នឹងគេទាំងពីរ ហើយគេទាំងពីរមិនអាចជួយអ្វីដល់នាងទាំងពីរឱ្យរួចផុតពី(ទារុណ-កម្ម)អល់ឡោះឡើយ។ ហើយមានគេនិយាយថាៈ ចូរអ្នកទាំងពីរ (ភរិយា)ចូលទៅក្នុងនរកជាមួយនឹងពួកអ្នកដែលនៅក្នុងនោះចុះ។