ហើយម៉ារយ៉ាំកូនស្រីរបស់អ៊ីមរ៉ន(អល់ឡោះក៏បានលើក យកមកធ្វើជាឧទាហរណ៍សម្រាប់បណ្ដាអ្នកដែលមានជំនឿដែរ) ដែលនាងបានថែរក្សាភាពបរិសុទ្ធរបស់នាង ហើយយើងបាន(ប្រើ ឱ្យជីព្រីល)ផ្លុំវិញ្ញាណរបស់យើងចូលទៅក្នុងស្បូនរបស់នាង។ ហើយ នាងបានជឿនូវពាក្យពេចន៍ទាំងឡាយនៃម្ចាស់របស់នាង និងបណ្ដា គម្ពីររបស់ទ្រង់។ ហើយនាងគឺជាអ្នកដែលបានស្ថិតក្នុងចំណោមអ្នក ដែលប្រតិបត្ដិតាមអល់ឡោះ។