ឱអ្នកនាំសារ. ចូរកុំព្រួយបារម្ភដោយសារតែពួកដែល រហ័សទៅរកភាពគ្មានជំនឿក្នុងចំណោមពួកដែលបាននិយាយថាៈ ពួកយើងមានជំនឿតែមាត់របស់ពួកគេ តែក្នុងចិត្ដរបស់ពួកគេវិញ គ្មានជំនឿឱ្យសោះ។ ហើយពួកយ៉ាហ៊ូទីមួយចំនួនចូលចិត្ដស្ដាប់ការ ភូតកុហក ចូលចិត្ដស្ដាប់ពាក្យសំដីក្រុមដទៃដោយពួកគេមិនដែល មកជួបនឹងអ្នកឡើយ។ ពួកគេកែប្រែពាក្យសំដី(របស់អល់ឡោះ) ឱ្យខុសពីអត្ថន័យរបស់វាបន្ទាប់ពីគេបានដាក់បទបញ្ញតិ្ដរួច។ ពួកគេ បន្ដថាៈ ប្រសិនបើគេ(មូហាំម៉ាត់)បាននាំមកឱ្យពួកអ្នកដូចគ្នានេះ (អ្វីដែលបានកែប្រែ) ចូរពួកអ្នកទទួលយកវាចុះ។ តែបើគេមិននាំ មកដូចគ្នានេះទេ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ហើយបើអ្នកណាដែល អល់ឡោះមានចេតនាឱ្យគេវងេ្វង អ្នក(មូហាំម៉ាត់)មិនអាចការពារ (ចង្អុលបង្ហាញ)អ្នកនោះពី(ទារុណកម្ម)អល់ឡោះបានឡើយ។ ពួកទាំងនោះជាពួកដែលអល់ឡោះមិនចង់សំអាតចិត្ដរបស់ពួកគេ។ ពួកគេនឹងអាម៉ាស់ជាទីបំផុតនៅក្នុងលោកិយនេះ ហើយនៅថ្ងៃ បរលោកវិញពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។


الصفحة التالية
Icon