អល់ឡោះនឹងមិនយកទោសពៃរ៍ពួកអ្នកចំពោះការស្បថ របស់ពួកអ្នកដោយអចេតនាឡើយ។ ក៏ប៉ុន្ដែទ្រង់នឹងយកទោសពៃរ៍ ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានស្បថដោយចេតនា។ (ប្រសិនបើ ពួកអ្នកមិនធ្វើតាមសម្បថដោយចេតនានោះ ) ការពិន័យរបស់វា គឺផ្ដល់ចំណីអាហារដល់អ្នកក្រីក្រដប់នាក់(ចំណីមួយថ្ងៃ)អំពីចំណី មធ្យមដែលពួកអ្នកធ្លាប់ផ្ដល់ឱ្យក្រុមគ្រួសាររបស់ពួកអ្នក ឬផ្ដល់ សំលៀកបំពាក់ដល់ពួកគេឬក៏ដោះលែងទាសីម្នាក់ឱ្យមានសេរីភាព។ តែបើអ្នកណាគ្មានលទ្ធភាពទេនោះ ចូរឱ្យគេបួសចំនួនបីថ្ងៃ។ នោះ ហើយគឺជាការពិន័យនៃការស្បថរបស់ពួកអ្នកនៅពេលដែលពួកអ្នក បានស្បថ។ ហើយចូរពួកអ្នកការពារសម្បថរបស់ពួកអ្នក(មិនត្រូវ ស្បថផេ្ដសផ្ដាស)។ ទាំងនោះហើយដែលអល់ឡោះបញ្ជាក់ប្រាប់ពួក អ្នកនូវភស្ដុតាងជាច្រើនរបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។