ហើយជាការពិតណាស់យើងបានផ្ដល់ឱ្យមូសានូវគម្ពីរ(តាវរ៉ត)ហើយយើងបានបញ្ជូនបណ្ដាអ្នកនាំសារជាហូរហែបន្ទាប់ពីគាត់។ ហើយយើងបានផ្ដល់ឱ្យអ៊ីសាកូនម៉ារយាំ នូវមុជីហ្សាត់ យ៉ាងច្បាស់លាស់ ហើយយើងបានពង្រឹងរូបគាត់តាមរយៈជីព្រីល។ តើគ្រប់ពេលដែលអ្នកនាំសារបាននាំមកឱ្យពួកអ្នកនូវអ្វីដែលមិន ស្របតាមបំណងរបស់ពួកអ្នក ពួកអ្នកបែរជាក្រអឺតក្រទមឬ?ហើយអ្នកខ្លះ(អ្នកនាំសារ)ពួកអ្នកបានបដិសេធ និងខ្លះទៀតពួក អ្នកបានសម្លាប់។