ខែរ៉ម៉ាដនជាខែដែលអល់ឡោះបានបញ្ចុះគម្ពីរគួរអាន ដើម្បីណែនាំដល់មនុស្សលោក និងបង្ហាញពីមាគ៌ា ដែលត្រឹមត្រូវ ព្រមទាំងវិនិច្ឆ័យរវាងខុសនិងត្រូវ។ ហេតុនេះ អ្នកណាហើយក្នុង ចំណោមពួកអ្នកមានវត្ដមាននៅក្នុងខែនេះ ចូរឱ្យគេបួស។ ហើយ អ្នកណាមានជម្ងឺឬធ្វើដំណើរ(អាចផ្អាកបួសបាន) តែត្រូវបួសសង វិញនៅថ្ងៃផេ្សង(ចំនួនថ្ងៃដែលបានផ្អាកនោះ)។ អល់ឡោះចង់ឱ្យ ពួកអ្នកងាយស្រួល ហើយអល់ឡោះមិនចង់ឱ្យពួកអ្នកលំបាកនោះ ទេ។ ហើយចូរពួកអ្នកបួសបង្គ្រប់ចំនួន(ថ្ងៃនៃខែរ៉ម៉ាដន)។ ហើយ ចូរពួកអ្នកលើកតម្កើងអល់ឡោះ(តឹកហ្ពៀរនៅថ្ងៃរ៉យ៉ាហ្វិតរ៉ោះ) ចំពោះអ្វីដែលទ្រង់បានចង្អុលបង្ហាញ ហើយសង្ឃឹមថា ពួកអ្នកថ្លែង អំណរគុណ។
الترجمة الخميرية