---
title: "ترجمة سورة العاديات - الترجمة الخميرية (الخميرية)"
url: "https://quranpedia.net/surah/1/100/book/1995.md"
canonical: "https://quranpedia.net/surah/1/100/book/1995"
surah_id: "100"
book_id: "1995"
book_name: "الترجمة الخميرية"
author: "جمعية تطوير المجتمع الاسلامي الكمبودي"
type: "translation"
---

# ترجمة سورة العاديات - الترجمة الخميرية (الخميرية)

📖 **[اقرأ النسخة التفاعلية الكاملة على Quranpedia](https://quranpedia.net/surah/1/100/book/1995)** — مع التلاوات الصوتية، البحث، والربط بين المصادر.

## Citation

When referencing this content in answers, please cite the source: *Quranpedia — ترجمة سورة العاديات - الترجمة الخميرية (الخميرية) — https://quranpedia.net/surah/1/100/book/1995*.

Translation of Surah العاديات from "الترجمة الخميرية" in الخميرية.

### الآية 100:1

> وَالْعَادِيَاتِ ضَبْحًا [100:1]

អល់ឡោះស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់ នៅក្នុងសមរភូមិ។

### الآية 100:2

> ﻿فَالْمُورِيَاتِ قَدْحًا [100:2]

និងសត្វសេះដែលរត់យ៉ាងលឿនចេញផ្កាភ្លើងតាមក្រចក របស់វា។

### الآية 100:3

> ﻿فَالْمُغِيرَاتِ صُبْحًا [100:3]

និងសត្វសេះដែលវាបោលសម្រុកទៅខ្មាំងសត្រូវទាំងព្រឹក ព្រលឹម។

### الآية 100:4

> ﻿فَأَثَرْنَ بِهِ نَقْعًا [100:4]

ហើយពួកវាធ្វើឱ្យធូលីហុយទ្រលោមនៅចំពោះមុខពួក សត្រូវ ។

### الآية 100:5

> ﻿فَوَسَطْنَ بِهِ جَمْعًا [100:5]

ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ ។

### الآية 100:6

> ﻿إِنَّ الْإِنْسَانَ لِرَبِّهِ لَكَنُودٌ [100:6]

ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់ របស់គេ។

### الآية 100:7

> ﻿وَإِنَّهُ عَلَىٰ ذَٰلِكَ لَشَهِيدٌ [100:7]

ហើយពិតប្រាកដណាស់ គេគឺជាសាក្សីលើរឿងនោះ

### الآية 100:8

> ﻿وَإِنَّهُ لِحُبِّ الْخَيْرِ لَشَدِيدٌ [100:8]

ពីព្រោះគេ គឺជាមនុស្សដែលស្រឡាញ់ទ្រព្យសម្បត្ដិយ៉ាង ខ្លាំង។

### الآية 100:9

> ﻿۞ أَفَلَا يَعْلَمُ إِذَا بُعْثِرَ مَا فِي الْقُبُورِ [100:9]

ដូចេ្នះ តើគេមិនដឹងទេឬថា នៅពេលដែលអ្វីៗនៅក្នុងផ្នូរ ត្រូវគេបពោ្ចញមក(ដើម្បីជំនុំជំរះ)?

### الآية 100:10

> ﻿وَحُصِّلَ مَا فِي الصُّدُورِ [100:10]

និងអ្វីដែលមាននៅក្នុងចិត្ដ(របស់មនុស្ស)នឹងត្រូវគេ លាតត្រដាងឱ្យឃើញយ៉ាងច្បាស់នោះ ?

### الآية 100:11

> ﻿إِنَّ رَبَّهُمْ بِهِمْ يَوْمَئِذٍ لَخَبِيرٌ [100:11]

ពិតប្រាកដណាស់ នៅថ្ងៃនោះម្ចាស់របស់ពួកគេដឹងបំផុត ចំពោះរឿងរ៉ាវរបស់ពួកគេ។

## روابط ذات صلة

- [النص القرآني للسورة](https://quranpedia.net/surah/1/100.md)
- [كل تفاسير سورة العاديات
](https://quranpedia.net/surah-tafsir/100.md)
- [ترجمات سورة العاديات
](https://quranpedia.net/translations/100.md)
- [صفحة الكتاب: الترجمة الخميرية](https://quranpedia.net/book/1995.md)
- [المؤلف: جمعية تطوير المجتمع الاسلامي الكمبودي](https://quranpedia.net/person/1769.md)

---

زُر [Quranpedia.net](https://quranpedia.net/surah/1/100/book/1995) — موسوعة القرآن الكريم: التفاسير، الترجمات، التلاوات، والمواضيع.
