---
title: "ترجمة سورة الحجر - الترجمة الخميرية (الخميرية)"
url: "https://quranpedia.net/surah/1/15/book/1995.md"
canonical: "https://quranpedia.net/surah/1/15/book/1995"
surah_id: "15"
book_id: "1995"
book_name: "الترجمة الخميرية"
author: "جمعية تطوير المجتمع الاسلامي الكمبودي"
type: "translation"
---

# ترجمة سورة الحجر - الترجمة الخميرية (الخميرية)

📖 **[اقرأ النسخة التفاعلية الكاملة على Quranpedia](https://quranpedia.net/surah/1/15/book/1995)** — مع التلاوات الصوتية، البحث، والربط بين المصادر.

## Citation

When referencing this content in answers, please cite the source: *Quranpedia — ترجمة سورة الحجر - الترجمة الخميرية (الخميرية) — https://quranpedia.net/surah/1/15/book/1995*.

Translation of Surah الحجر from "الترجمة الخميرية" in الخميرية.

### الآية 15:1

> الر ۚ تِلْكَ آيَاتُ الْكِتَابِ وَقُرْآنٍ مُبِينٍ [15:1]

អាលិហ្វ ឡាម រ៉។ ទាំងនោះគឺជាអាយ៉ាត់ៗនៃគម្ពីរ និងជា អាយ៉ាត់ៗគួរអានយ៉ាងច្បាស់លាស់។

### الآية 15:2

> ﻿رُبَمَا يَوَدُّ الَّذِينَ كَفَرُوا لَوْ كَانُوا مُسْلِمِينَ [15:2]

ពួកដែលគ្មានជំនឿស្រមើស្រមៃថា (ពួកគេនឹងបានចូល ឋានសួគ៌ដែរ) បើពួកគេជាមូស្លីមវិញនោះ។

### الآية 15:3

> ﻿ذَرْهُمْ يَأْكُلُوا وَيَتَمَتَّعُوا وَيُلْهِهِمُ الْأَمَلُ ۖ فَسَوْفَ يَعْلَمُونَ [15:3]

ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេបរិភោគ និង សប្បាយរីករាយ ហើយនិងឱ្យការស្រមើស្រមៃធ្វើឱ្យពួកគេងប់ងុល ចុះ. ដូចេ្នះ ពួកគេគង់តែនឹងដឹង។

### الآية 15:4

> ﻿وَمَا أَهْلَكْنَا مِنْ قَرْيَةٍ إِلَّا وَلَهَا كِتَابٌ مَعْلُومٌ [15:4]

ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លុះត្រា តែមានការកំណត់ច្បាស់លាស់សម្រាប់វា។

### الآية 15:5

> ﻿مَا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَأْخِرُونَ [15:5]

គ្មានប្រជាជាតិណាមួយអាច(ធ្វើឱ្យសេចក្ដីស្លាប់)កើតឡើង មុនពេលកំណត់របស់វាបានឡើយ ហើយពួកគេក៏មិនអាចពន្យារ ពេល(សេចក្ដីស្លាប់)បានដែរ។

### الآية 15:6

> ﻿وَقَالُوا يَا أَيُّهَا الَّذِي نُزِّلَ عَلَيْهِ الذِّكْرُ إِنَّكَ لَمَجْنُونٌ [15:6]

ហើយពួកគេ(ពួកប្រឆាំង)បាននិយាយថាៈ ឱអ្នកដែលត្រូវ បានគេបញ្ចុះគម្ពីរគួរអានឱ្យ. ពិតប្រាកដណាស់ អ្នកគឺជាមនុស្ស វិកលចរិត។

### الآية 15:7

> ﻿لَوْ مَا تَأْتِينَا بِالْمَلَائِكَةِ إِنْ كُنْتَ مِنَ الصَّادِقِينَ [15:7]

ហេតុអ្វីបានជាអ្នកមិននាំម៉ាឡាអ៊ីកាត់មកឱ្យយើង ប្រសិន បើអ្នកស្ថិតក្នុងចំណោមអ្នកដែលសច្ចៈមែននោះ?

### الآية 15:8

> ﻿مَا نُنَزِّلُ الْمَلَائِكَةَ إِلَّا بِالْحَقِّ وَمَا كَانُوا إِذًا مُنْظَرِينَ [15:8]

-(អល់ឡោះតបវិញថា) យើងមិនបញ្ចុះម៉ាឡាអ៊ីកាត់ទេ លើកលែងតែមានមូលហេតុត្រឹមត្រូវ ដូចេ្នះហើយពួកគេមិនត្រូវ បានគេពន្យារពេលឡើយ។

### الآية 15:9

> ﻿إِنَّا نَحْنُ نَزَّلْنَا الذِّكْرَ وَإِنَّا لَهُ لَحَافِظُونَ [15:9]

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអាន ហើយពិត ប្រាកដណាស់ យើងជាអ្នកថែរក្សាវា។

### الآية 15:10

> ﻿وَلَقَدْ أَرْسَلْنَا مِنْ قَبْلِكَ فِي شِيَعِ الْأَوَّلِينَ [15:10]

ហើយជាការពិតណាស់ យើងបានបញ្ជូន(អ្នកនាំសារ ជាច្រើន)មុនអ្នក(មូហាំម៉ាត់)នៅក្នុងចំណោមប្រជាជាតិជំនាន់ មុនៗ។

### الآية 15:11

> ﻿وَمَا يَأْتِيهِمْ مِنْ رَسُولٍ إِلَّا كَانُوا بِهِ يَسْتَهْزِئُونَ [15:11]

ហើយរាល់ៗអ្នកនាំសារដែលបានមកដល់ពួកគេ គឺពួកគេ តែងតែចំអកឡកឡឺយចំពោះគេ(អ្នកនាំសារ)ជានិច្ច។

### الآية 15:12

> ﻿كَذَٰلِكَ نَسْلُكُهُ فِي قُلُوبِ الْمُجْرِمِينَ [15:12]

ដូច្នោះហើយ យើងបានបញ្ចូលវា(ភាពប្រឆាំង)ទៅក្នុង ចិត្ដរបស់ពួកដែលប្រព្រឹត្ដអំពើអាក្រក់។

### الآية 15:13

> ﻿لَا يُؤْمِنُونَ بِهِ ۖ وَقَدْ خَلَتْ سُنَّةُ الْأَوَّلِينَ [15:13]

ពួកគេគ្មានជំនឿនឹងវា(គម្ពីរគួរអាន)ឡើយ។ ហើយជា ការពិតណាស់ មាគ៌ារបស់ពួកជំនាន់មុនបានកើតឡើងរួចមកហើយ។

### الآية 15:14

> ﻿وَلَوْ فَتَحْنَا عَلَيْهِمْ بَابًا مِنَ السَّمَاءِ فَظَلُّوا فِيهِ يَعْرُجُونَ [15:14]

ហើយប្រសិនបើយើង(អល់ឡោះ)បានបើកទ្វារណាមួយ ពីលើមេឃឱ្យពួកគេនោះ ពួកគេនៅតែបន្ដឡើងទៅលើវារហូត។

### الآية 15:15

> ﻿لَقَالُوا إِنَّمَا سُكِّرَتْ أَبْصَارُنَا بَلْ نَحْنُ قَوْمٌ مَسْحُورُونَ [15:15]

ពួកគេប្រាកដជានឹងនិយាយថាៈ តាមពិតភ្នែករបស់ពួក យើងត្រូវបានគេបំភាន់។ ផ្ទុយទៅវិញពួកយើងគឺជាក្រុមដែលត្រូវ មន្ដអាគម។

### الآية 15:16

> ﻿وَلَقَدْ جَعَلْنَا فِي السَّمَاءِ بُرُوجًا وَزَيَّنَّاهَا لِلنَّاظِرِينَ [15:16]

ហើយជាការពិតណាស់ យើងបានបង្កើតផ្កាយជាច្រើននៅ លើមេឃ ហើយយើងបានលំអវាសម្រាប់អ្នកដែលសញ្ជឹងមើល។

### الآية 15:17

> ﻿وَحَفِظْنَاهَا مِنْ كُلِّ شَيْطَانٍ رَجِيمٍ [15:17]

ហើយយើងបានការពារវា(មេឃ)អំពីរាល់ស្ហៃតនដែល ត្រូវគេដាក់បណ្ដាសា។

### الآية 15:18

> ﻿إِلَّا مَنِ اسْتَرَقَ السَّمْعَ فَأَتْبَعَهُ شِهَابٌ مُبِينٌ [15:18]

លើកលែងតែស្ហៃតនណាដែលបានលួចស្ដាប់(ដំណឹងពី ម៉ាឡាអ៊ីកាត់)ប៉ុណ្ណោះ។ ហើយភ្លើងផ្កាយដ៏ភ្លឺច្បាស់បានតាមដុត កមេ្ទចវា។

### الآية 15:19

> ﻿وَالْأَرْضَ مَدَدْنَاهَا وَأَلْقَيْنَا فِيهَا رَوَاسِيَ وَأَنْبَتْنَا فِيهَا مِنْ كُلِّ شَيْءٍ مَوْزُونٍ [15:19]

ហើយផែនដី យើងបានពង្រាបវា និងបានបង្កើតភ្នំជាច្រើន នៅលើវា ហើយនិងបានបណ្ដុះរាល់អ្វីៗទាំងអស់នៅលើវាតាម ការកំណត់។

### الآية 15:20

> ﻿وَجَعَلْنَا لَكُمْ فِيهَا مَعَايِشَ وَمَنْ لَسْتُمْ لَهُ بِرَازِقِينَ [15:20]

ហើយយើងបានបង្កើតការរស់នៅនៅលើវា(ផែនដី) សម្រាប់ពួកអ្នក និងអ្នកដែលពួកអ្នកពុំមែនជាអ្នកផ្ដល់លាភសក្ការៈ ដល់គេ។

### الآية 15:21

> ﻿وَإِنْ مِنْ شَيْءٍ إِلَّا عِنْدَنَا خَزَائِنُهُ وَمَا نُنَزِّلُهُ إِلَّا بِقَدَرٍ مَعْلُومٍ [15:21]

ហើយអ្វីៗទាំងអស់គឺយើង(អល់ឡោះ)មានឃ្លាំងស្ដុក របស់វា ហើយយើងមិនបញ្ចុះវាឡើយ លើកលែងតែក្នុងកំរិតមួយ ច្បាស់លាស់ប៉ុណ្ណោះ។

### الآية 15:22

> ﻿وَأَرْسَلْنَا الرِّيَاحَ لَوَاقِحَ فَأَنْزَلْنَا مِنَ السَّمَاءِ مَاءً فَأَسْقَيْنَاكُمُوهُ وَمَا أَنْتُمْ لَهُ بِخَازِنِينَ [15:22]

ហើយយើងបានបញ្ជូនខ្យល់ឱ្យទៅផ្ដុំជាមួយពពក បន្ទាប់ មកយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយយើងបានផ្ដល់វាឱ្យ អ្នកទាំងអស់គ្នាផឹកដោយពួកអ្នកពុំមែនជាអ្នកស្ដុកវាទុកឡើយ។

### الآية 15:23

> ﻿وَإِنَّا لَنَحْنُ نُحْيِي وَنُمِيتُ وَنَحْنُ الْوَارِثُونَ [15:23]

ហើយពិតប្រាកដណាស់ យើងគឺជាអ្នកផ្ដល់ជីវិត និងជា អ្នកដកយកជីវិតវិញ ហើយយើងក៏ជាអ្នកទទួលមរតក(អ្វីៗដែល មាននៅលើផែនដី)ដែរ។

### الآية 15:24

> ﻿وَلَقَدْ عَلِمْنَا الْمُسْتَقْدِمِينَ مِنْكُمْ وَلَقَدْ عَلِمْنَا الْمُسْتَأْخِرِينَ [15:24]

ហើយជាការពិតណាស់ យើងបានដឹងអំពីពួកជំនាន់មុន (ដែលបានស្លាប់)ក្នុងចំណោមពួកអ្នក ហើយយើងក៏ពិតជាបានដឹង អំពីពួកជំនាន់ក្រោយ(ដែលត្រូវរស់រហូតដល់ថ្ងៃបរលោក)ដែរ។

### الآية 15:25

> ﻿وَإِنَّ رَبَّكَ هُوَ يَحْشُرُهُمْ ۚ إِنَّهُ حَكِيمٌ عَلِيمٌ [15:25]

ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់នឹងប្រមូល ផ្ដុំពួកគេ(នៅថ្ងៃបរលោក)ជាមិនខាន។ ពិតប្រាកដណាស់ ទ្រង់ មហាគតិបណ្ឌិត មហាដឹង។

### الآية 15:26

> ﻿وَلَقَدْ خَلَقْنَا الْإِنْسَانَ مِنْ صَلْصَالٍ مِنْ حَمَإٍ مَسْنُونٍ [15:26]

ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោកអំពី ដីស្អិតស្ងួតចេញពីដីភក់ខ្មៅដែលត្រូវគេសូនជារូបរាង។

### الآية 15:27

> ﻿وَالْجَانَّ خَلَقْنَاهُ مِنْ قَبْلُ مِنْ نَارِ السَّمُومِ [15:27]

ហើយជិន(អ៊ីព្លីស)យើងបានបង្កើតវាមុន(អាដាំ)អំពី ភ្លើងដែលក្ដៅបំផុត។

### الآية 15:28

> ﻿وَإِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي خَالِقٌ بَشَرًا مِنْ صَلْصَالٍ مِنْ حَمَإٍ مَسْنُونٍ [15:28]

ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបានមាន បន្ទូលទៅកាន់បណ្ដាម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ យើងជា អ្នកបង្កើតមនុស្សលោកអំពីដីស្អិតស្ងួតចេញពីដីភក់ខ្មៅដែលត្រូវ គេសូនជារូបរាង។

### الآية 15:29

> ﻿فَإِذَا سَوَّيْتُهُ وَنَفَخْتُ فِيهِ مِنْ رُوحِي فَقَعُوا لَهُ سَاجِدِينَ [15:29]

ហើយនៅពេលដែលយើងបានធ្វើឱ្យគេ(អាដាំ)មានរូប រាងពេញលេញ និងបានផ្លុំវិញ្ញាណរបស់យើងបញ្ចូលទៅក្នុងខ្លួន របស់គេហើយនោះ ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ក្រាបគោរពចំពោះ គេចុះ។

### الآية 15:30

> ﻿فَسَجَدَ الْمَلَائِكَةُ كُلُّهُمْ أَجْمَعُونَ [15:30]

ពេលនោះបណ្ដាម៉ាឡាអ៊ីកាត់ក៏បានស៊ូជូតទាំងអស់គ្នា។

### الآية 15:31

> ﻿إِلَّا إِبْلِيسَ أَبَىٰ أَنْ يَكُونَ مَعَ السَّاجِدِينَ [15:31]

លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលបានបដិសេធក្នុងការ ចូលរួមជាមួយបណ្ដាអ្នកដែលស៊ូជូត។

### الآية 15:32

> ﻿قَالَ يَا إِبْلِيسُ مَا لَكَ أَلَّا تَكُونَ مَعَ السَّاجِدِينَ [15:32]

ទ្រង់បានមានបន្ទូលថាៈ ឱអ៊ីព្លីស. ហេតុអ្វីបានជាឯងមិន ព្រមចូលរួមជាមួយបណ្ដាអ្នកដែលស៊ូជូត?

### الآية 15:33

> ﻿قَالَ لَمْ أَكُنْ لِأَسْجُدَ لِبَشَرٍ خَلَقْتَهُ مِنْ صَلْصَالٍ مِنْ حَمَإٍ مَسْنُونٍ [15:33]

វាបានឆ្លើយថាៈ ខ្ញុំមិនស៊ូជូតទៅចំពោះមនុស្សដែលទ្រង់ បានបង្កើតគេអំពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវគេសូនជារូប រាងនោះទេ។

### الآية 15:34

> ﻿قَالَ فَاخْرُجْ مِنْهَا فَإِنَّكَ رَجِيمٌ [15:34]

ទ្រង់បានមានបន្ទូលថាៈ ចូរឯងចាកចេញពីវា(ឋានសួគ៌) ចុះ ពិតប្រាកដណាស់ ឯងត្រូវគេដាក់បណ្ដាសា។

### الآية 15:35

> ﻿وَإِنَّ عَلَيْكَ اللَّعْنَةَ إِلَىٰ يَوْمِ الدِّينِ [15:35]

ហើយពិតប្រាកដណាស់ ឯងត្រូវបណ្ដាសារហូតដល់ថ្ងៃ ជំនុំជំរះ(បរលោក)។

### الآية 15:36

> ﻿قَالَ رَبِّ فَأَنْظِرْنِي إِلَىٰ يَوْمِ يُبْعَثُونَ [15:36]

វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាពន្យារ ពេលឱ្យខ្ញុំរហូតដល់ថ្ងៃដែលពួកគេ(មនុស្សលោក)ត្រូវគេធ្វើឱ្យរស់ ឡើងវិញផងចុះ។

### الآية 15:37

> ﻿قَالَ فَإِنَّكَ مِنَ الْمُنْظَرِينَ [15:37]

ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ឯងពិតជានឹងស្ថិតក្នុង ចំណោមពួកដែលត្រូវគេពន្យារពេល

### الآية 15:38

> ﻿إِلَىٰ يَوْمِ الْوَقْتِ الْمَعْلُومِ [15:38]

រហូតដល់ថ្ងៃមួយនៃពេលវេលាដែលត្រូវបានគេកំណត់។

### الآية 15:39

> ﻿قَالَ رَبِّ بِمَا أَغْوَيْتَنِي لَأُزَيِّنَنَّ لَهُمْ فِي الْأَرْضِ وَلَأُغْوِيَنَّهُمْ أَجْمَعِينَ [15:39]

វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. ដោយសារតែទ្រង់ បានកំណត់ថា ខ្ញុំវងេ្វងទៅហើយនោះ ខ្ញុំប្រាកដជានឹងលំអ(ប្រការ អាក្រក់)សម្រាប់ពួកគេនៅលើផែនដីនេះ ហើយខ្ញុំពិតជានឹងធ្វើឱ្យ ពួកគេវងេ្វងទាំងអស់គ្នា។

### الآية 15:40

> ﻿إِلَّا عِبَادَكَ مِنْهُمُ الْمُخْلَصِينَ [15:40]

លើកលែងតែបណ្ដាខ្ញុំរបស់ទ្រង់ដែលស្មោះត្រង់ក្នុង ចំណោមពួកគេប៉ុណ្ណោះ។

### الآية 15:41

> ﻿قَالَ هَٰذَا صِرَاطٌ عَلَيَّ مُسْتَقِيمٌ [15:41]

ទ្រង់បានមានបន្ទូលថាៈ នេះគឺជាមាគ៌ាមួយដែលត្រឹមត្រូវ ឆ្ពោះមកកាន់យើង។

### الآية 15:42

> ﻿إِنَّ عِبَادِي لَيْسَ لَكَ عَلَيْهِمْ سُلْطَانٌ إِلَّا مَنِ اتَّبَعَكَ مِنَ الْغَاوِينَ [15:42]

ពិតប្រាកដណាស់ ខ្ញុំរបស់យើងទាំងអស់ ឯងគ្មានអំណាច អ្វីទៅលើពួកគេឡើយ លើកលែងតែអ្នកណាដែលបានដើរតាមឯង ក្នុងចំណោមពួកដែលវងេ្វងប៉ុណ្ណោះ។

### الآية 15:43

> ﻿وَإِنَّ جَهَنَّمَ لَمَوْعِدُهُمْ أَجْمَعِينَ [15:43]

ហើយពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែង សន្យាសម្រាប់ពួកគេទាំងអស់គ្នា។

### الآية 15:44

> ﻿لَهَا سَبْعَةُ أَبْوَابٍ لِكُلِّ بَابٍ مِنْهُمْ جُزْءٌ مَقْسُومٌ [15:44]

វានោះ(នរកជើហាន់ណាំ)មានទ្វារចំនួនប្រាំពីរ។ ក្នុង ចំណោមពួកគេ(ពួកតាមអ៊ីព្លីស)មានការបែងចែកខុសៗគ្នាទៅតាម ទ្វារនីមួយៗ(តាមកំរិតបាបកម្មរបស់ខ្លួន)។

### الآية 15:45

> ﻿إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَعُيُونٍ [15:45]

ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះនោះ គឺស្ថិតក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។

### الآية 15:46

> ﻿ادْخُلُوهَا بِسَلَامٍ آمِنِينَ [15:46]

ចូរពួកអ្នកចូលទៅក្នុងវា(ឋានសួគ៌) ដោយសេចក្ដីសុខ សន្ដិភាពចុះ។

### الآية 15:47

> ﻿وَنَزَعْنَا مَا فِي صُدُورِهِمْ مِنْ غِلٍّ إِخْوَانًا عَلَىٰ سُرُرٍ مُتَقَابِلِينَ [15:47]

ហើយយើងបានបំបាត់ពីចិត្ដរបស់ពួកគេនូវភាពឈ្នានីស ឱ្យចេះស្រឡាញ់គ្នាជាបងប្អូនដែលអង្គុយលើគ្រែទល់មុខគ្នា(ដោយ សប្បាយរីករាយ)។

### الآية 15:48

> ﻿لَا يَمَسُّهُمْ فِيهَا نَصَبٌ وَمَا هُمْ مِنْهَا بِمُخْرَجِينَ [15:48]

ភាពនឿយហត់នឹងមិនប៉ះពាល់ដល់ពួកគេនៅក្នុងវា (ឋានសួគ៌)ឡើយ ហើយពួកគេក៏មិនត្រូវគេបណេ្ដញចេញពីទីនោះ វិញដែរ។

### الآية 15:49

> ﻿۞ نَبِّئْ عِبَادِي أَنِّي أَنَا الْغَفُورُ الرَّحِيمُ [15:49]

ចូរអ្នកប្រាប់បណ្ដាខ្ញុំរបស់យើងថាៈ ពិតប្រាកដណាស់ យើងជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។

### الآية 15:50

> ﻿وَأَنَّ عَذَابِي هُوَ الْعَذَابُ الْأَلِيمُ [15:50]

ហើយពិតប្រាកដណាស់ ទារុណកម្មរបស់យើងគឺជា ទារុណកម្មដ៏ឈឺចាប់បំផុត។

### الآية 15:51

> ﻿وَنَبِّئْهُمْ عَنْ ضَيْفِ إِبْرَاهِيمَ [15:51]

ហើយចូរអ្នកប្រាប់ពួកគេ(ពួកគ្មានជំនឿ)អំពីភ្ញៀវរបស់ អ៊ីព្រហ៊ីម(ម៉ាឡាអ៊ីកាត់)។

### الآية 15:52

> ﻿إِذْ دَخَلُوا عَلَيْهِ فَقَالُوا سَلَامًا قَالَ إِنَّا مِنْكُمْ وَجِلُونَ [15:52]

(ចូរចងចាំ)នៅពេលដែលពួកគេ(ម៉ាឡាអ៊ីកាត់)បាន ចូលទៅជួបគាត់(អ៊ីព្រហ៊ីម) រួចពួកគេក៏បានពោលពាក្យសាឡាម។ គាត់បានតបថាៈ ពិតប្រាកដណាស់ពួកយើងភ័យខ្លាចចំពោះពួកអ្នក។

### الآية 15:53

> ﻿قَالُوا لَا تَوْجَلْ إِنَّا نُبَشِّرُكَ بِغُلَامٍ عَلِيمٍ [15:53]

ពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថាៈ ចូរអ្នកកុំខ្លាចអ្វី. ពិតប្រាកដណាស់ យើងមកផ្ដល់ដំណឹងរីករាយដល់អ្នកអំពី(ការ ប្រសូត)កេ្មងប្រុសម្នាក់ដ៏មានចំណេះដឹង។

### الآية 15:54

> ﻿قَالَ أَبَشَّرْتُمُونِي عَلَىٰ أَنْ مَسَّنِيَ الْكِبَرُ فَبِمَ تُبَشِّرُونَ [15:54]

គាត់បានតបថាៈ តើពួកអ្នកមកប្រាប់ដំណឹងរីករាយដល់ ខ្ញុំយ៉ាងដូចមេ្ដច ខណៈដែលភាពជរាបានបៀតបៀនខ្ញុំទៅហើយ នោះ? ហេតុនេះ តើពួកអ្នកចង់ផ្ដល់ដំណឹងរីករាយអ្វីទៀត?

### الآية 15:55

> ﻿قَالُوا بَشَّرْنَاكَ بِالْحَقِّ فَلَا تَكُنْ مِنَ الْقَانِطِينَ [15:55]

ពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថាៈ យើងបានផ្ដល់ ដំណឹងរីករាយដ៏ពិតប្រាកដដល់អ្នក ហេតុនេះចូរអ្នកកុំស្ថិតក្នុង ចំណោមពួកដែលអស់សង្ឃឹមឱ្យសោះ។

### الآية 15:56

> ﻿قَالَ وَمَنْ يَقْنَطُ مِنْ رَحْمَةِ رَبِّهِ إِلَّا الضَّالُّونَ [15:56]

គាត់(អ៊ីព្រហ៊ីម)បានពោលថាៈ ហើយគ្មានអ្នកដែលអស់ សង្ឃឹមចំពោះការប្រោសប្រណីពីម្ចាស់របស់គេឡើយ លើកលែងតែ ពួកដែលវងេ្វងប៉ុណ្ណោះ។

### الآية 15:57

> ﻿قَالَ فَمَا خَطْبُكُمْ أَيُّهَا الْمُرْسَلُونَ [15:57]

គាត់បានពោលថាៈ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នក ឱបណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)?

### الآية 15:58

> ﻿قَالُوا إِنَّا أُرْسِلْنَا إِلَىٰ قَوْمٍ مُجْرِمِينَ [15:58]

ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថាៈ ពិតប្រាកដណាស់ ពួក យើងត្រូវបានគេ(អល់ឡោះ)បញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្ដអំពើ អាក្រក់។

### الآية 15:59

> ﻿إِلَّا آلَ لُوطٍ إِنَّا لَمُنَجُّوهُمْ أَجْمَعِينَ [15:59]

លើកលែងតែបណ្ដាអ្នកដែលតាមលូតប៉ុណ្ណោះ។ ពិត ប្រាកដណាស់ យើងគឺជាអ្នកសង្គ្រោះពួកគេទាំងអស់គ្នា។

### الآية 15:60

> ﻿إِلَّا امْرَأَتَهُ قَدَّرْنَا ۙ إِنَّهَا لَمِنَ الْغَابِرِينَ [15:60]

លើកលែងតែភរិយារបស់គាត់ ដែលយើងបានកំណត់រួច ថា ពិតប្រាកដណាស់ នាងស្ថិតក្នុងចំណោមពួកដែលត្រូវគេបោះ បង់ចោល(ឱ្យរងទារុណកម្ម)។

### الآية 15:61

> ﻿فَلَمَّا جَاءَ آلَ لُوطٍ الْمُرْسَلُونَ [15:61]

ហើយនៅពេលដែលបណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)បាន មកដល់ពួកដែលតាមលូត។

### الآية 15:62

> ﻿قَالَ إِنَّكُمْ قَوْمٌ مُنْكَرُونَ [15:62]

គាត់(លូត)ក៏បានពោលថាៈ ពិតប្រាកដណាស់ ពួកអ្នក (ម៉ាឡាអ៊ីកាត់)ជាក្រុមដែលគេមិនស្គាល់ឡើយ។

### الآية 15:63

> ﻿قَالُوا بَلْ جِئْنَاكَ بِمَا كَانُوا فِيهِ يَمْتَرُونَ [15:63]

ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថាៈ ផ្ទុយទៅវិញយើងបាន នាំមកឱ្យអ្នកនូវអ្វី(ទារុណកម្ម)ដែលពួកគេបានសង្ស័យចំពោះវា។

### الآية 15:64

> ﻿وَأَتَيْنَاكَ بِالْحَقِّ وَإِنَّا لَصَادِقُونَ [15:64]

ហើយយើងបាននាំមកឱ្យអ្នកនូវការពិត។ ហើយពិត ប្រាកដណាស់ ពួកយើងគឺជាអ្នកដែលត្រឹមត្រូវ។

### الآية 15:65

> ﻿فَأَسْرِ بِأَهْلِكَ بِقِطْعٍ مِنَ اللَّيْلِ وَاتَّبِعْ أَدْبَارَهُمْ وَلَا يَلْتَفِتْ مِنْكُمْ أَحَدٌ وَامْضُوا حَيْثُ تُؤْمَرُونَ [15:65]

ដូចេ្នះ ចូរអ្នកនាំគ្រួសារបស់អ្នកចាកចេញ(ពីភូមិនេះ)នៅ ពាក់កណ្ដាលយប់ ហើយអ្នកត្រូវដើរតាមក្រោយពួកគេ ហើយកុំឱ្យ អ្នកណាម្នាក់ក្នុងចំណោមពួកអ្នកងាកមើលក្រោយឱ្យសោះ ហើយ ចូរពួកអ្នកបន្ដដំណើរទៅកន្លែងណាដែលត្រូវគេបញ្ជាពួកអ្នក។

### الآية 15:66

> ﻿وَقَضَيْنَا إِلَيْهِ ذَٰلِكَ الْأَمْرَ أَنَّ دَابِرَ هَٰؤُلَاءِ مَقْطُوعٌ مُصْبِحِينَ [15:66]

ហើយយើងបានផ្ដល់ដំណឹងដល់គាត់(លូត)ចំពោះរឿង នោះថាៈ ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេកំទេចទាំងពូជនៅ វេលាទៀបភ្លឺ។

### الآية 15:67

> ﻿وَجَاءَ أَهْلُ الْمَدِينَةِ يَسْتَبْشِرُونَ [15:67]

ហើយប្រជាជននៅក្នុងទីក្រុងបានមកដល់(លូត)ដោយ ពួកគេសប្បាយរីករាយ។

### الآية 15:68

> ﻿قَالَ إِنَّ هَٰؤُلَاءِ ضَيْفِي فَلَا تَفْضَحُونِ [15:68]

គាត់បានពោលថាៈ ពិតប្រាកដណាស់ ពួកគេទាំងអស់គ្នា នេះជាភ្ញៀវរបស់ខ្ញុំ។ ដូចេ្នះ ចូរពួកអ្នកកុំធ្វើឱ្យខ្ញុំអាម៉ាស់ឱ្យសោះ។

### الآية 15:69

> ﻿وَاتَّقُوا اللَّهَ وَلَا تُخْزُونِ [15:69]

ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងកុំធ្វើឱ្យខ្ញុំអាប់ឱនឱ្យសោះ។

### الآية 15:70

> ﻿قَالُوا أَوَلَمْ نَنْهَكَ عَنِ الْعَالَمِينَ [15:70]

ពួកគេ(ពួកប្រឆាំងនឹងលូត)បាននិយាយថាៈ តើពួកយើង មិនបានហាមឃាត់អ្នក(អំពីការទទួលភ្ញៀវណាម្នាក់)លើពិភព លោកនេះទេឬ?

### الآية 15:71

> ﻿قَالَ هَٰؤُلَاءِ بَنَاتِي إِنْ كُنْتُمْ فَاعِلِينَ [15:71]

គាត់បានពោលថាៈ គេទាំងនេះ គឺជាកូនស្រីរបស់យើង (ចូររៀបការនឹងពួកនាងចុះ) ប្រសិនបើពួកអ្នកចង់ធ្វើដូច្នោះ។

### الآية 15:72

> ﻿لَعَمْرُكَ إِنَّهُمْ لَفِي سَكْرَتِهِمْ يَعْمَهُونَ [15:72]

(អល់ឡោះមានបន្ទូលថា) យើងស្បថនឹងជីវិតរបស់អ្នក (មូហាំម៉ាត់) ពិតប្រាកដណាស់ ពួកគេគឺស្ថិតនៅក្នុងភាពវងេ្វងរបស់ ពួកគេដោយពួកគេមិនដឹងអ្វីឡើយ។

### الآية 15:73

> ﻿فَأَخَذَتْهُمُ الصَّيْحَةُ مُشْرِقِينَ [15:73]

ដូចេ្នះ សម្រែកយ៉ាងខ្លាំងបានឆក់យកជីវិតពួកគេនៅ វេលាថ្ងៃរះ។

### الآية 15:74

> ﻿فَجَعَلْنَا عَالِيَهَا سَافِلَهَا وَأَمْطَرْنَا عَلَيْهِمْ حِجَارَةً مِنْ سِجِّيلٍ [15:74]

ដូចេ្នះយើងបានធ្វើឱ្យភូមិស្រុកនោះ(ភូមិសាដូមនៅ ប៉ាឡេស្ទីន)ក្រឡាប់ពីលើចុះក្រោម ហើយយើងបានបញ្ចុះភ្លៀង ថ្មពីដីដុតទៅលើពួកគេ។

### الآية 15:75

> ﻿إِنَّ فِي ذَٰلِكَ لَآيَاتٍ لِلْمُتَوَسِّمِينَ [15:75]

ពិតប្រាកដណាស់ ចំពោះរឿងទាំងនោះគឺជាភស្ដុតាង សម្រាប់បណ្ដាអ្នកដែលមើលដោយពិចារណា។

### الآية 15:76

> ﻿وَإِنَّهَا لَبِسَبِيلٍ مُقِيمٍ [15:76]

ហើយពិតប្រាកដណាស់វា(ទីក្រុងសាដូម)នោះគឺស្ថិតនៅ ចំផ្លូវធំ(ដែលអ្នកដំណើរមើលឃើញវា) ។

### الآية 15:77

> ﻿إِنَّ فِي ذَٰلِكَ لَآيَةً لِلْمُؤْمِنِينَ [15:77]

ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះ គឺជាភស្ដុតាង មួយសម្រាប់បណ្ដាអ្នកដែលមានជំនឿ។

### الآية 15:78

> ﻿وَإِنْ كَانَ أَصْحَابُ الْأَيْكَةِ لَظَالِمِينَ [15:78]

ហើយពិតប្រាកដណាស់ ពួកដែលរស់នៅក្នុងព្រៃ(ប្រជាជនស៊្ហូអែប)គឺជាពួកដែលបំពាន។

### الآية 15:79

> ﻿فَانْتَقَمْنَا مِنْهُمْ وَإِنَّهُمَا لَبِإِمَامٍ مُبِينٍ [15:79]

ហើយយើងក៏បានផ្ដន្ទាទោសចំពោះពួកគេ(ប្រជាជនរបស់ស៊្ហូអែប)។ ហើយពិតប្រាកដណាស់ កន្លែងទាំងពីរ(កន្លែងរបស់ ប្រជាជនលូត និងស៊្ហូអែប)នោះ គឺស្ថិតនៅតាមផ្លូវធំមួយដ៏ច្បាស់ លាស់។

### الآية 15:80

> ﻿وَلَقَدْ كَذَّبَ أَصْحَابُ الْحِجْرِ الْمُرْسَلِينَ [15:80]

ហើយជាការពិតណាស់ ពួក(សាមូដ)ដែលរស់នៅដោយ ចោះភ្នំធ្វើជាផ្ទះបានបដិសេធចំពោះបណ្ដាអ្នកនាំសារ។

### الآية 15:81

> ﻿وَآتَيْنَاهُمْ آيَاتِنَا فَكَانُوا عَنْهَا مُعْرِضِينَ [15:81]

ហើយយើងបានផ្ដល់ភស្ដុតាងរបស់យើងជាច្រើនដល់ពួក គេ ក៏ប៉ុន្ដែពួកគេបែរជាបានងាកចេញពីវាទៅវិញ។

### الآية 15:82

> ﻿وَكَانُوا يَنْحِتُونَ مِنَ الْجِبَالِ بُيُوتًا آمِنِينَ [15:82]

ហើយពួកគេបានចោះភ្នំធ្វើជាលំនៅដ្ឋានដោយសុវត្ថិភាព។

### الآية 15:83

> ﻿فَأَخَذَتْهُمُ الصَّيْحَةُ مُصْبِحِينَ [15:83]

ហើយសម្រែកដ៏ខ្លាំងបានឆក់យកជីវិតពួកគេនៅវេលា ទៀបភ្លឺ។

### الآية 15:84

> ﻿فَمَا أَغْنَىٰ عَنْهُمْ مَا كَانُوا يَكْسِبُونَ [15:84]

ហើយអ្វីដែលពួកគេបានធ្វើកន្លងមកមិនអាចការពារ ពួកគេ(ពីទារុណកម្ម)បានឡើយ។

### الآية 15:85

> ﻿وَمَا خَلَقْنَا السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا إِلَّا بِالْحَقِّ ۗ وَإِنَّ السَّاعَةَ لَآتِيَةٌ ۖ فَاصْفَحِ الصَّفْحَ الْجَمِيلَ [15:85]

ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរនោះឡើយ លើកលែងតែ មានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ថ្ងៃ បរលោកនឹងឈានមកដល់ជាមិនខាន។ ហេតុនេះចូរអ្នក(មូហាំម៉ាត់)អនុគ្រោះ(ដល់ពួកមូស្ហរីគីន)នូវការអនុគ្រោះមួយ ដ៏ល្អប្រពៃ។

### الآية 15:86

> ﻿إِنَّ رَبَّكَ هُوَ الْخَلَّاقُ الْعَلِيمُ [15:86]

ពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់គឺជាអ្នកបង្កើត មហាដឹង។

### الآية 15:87

> ﻿وَلَقَدْ آتَيْنَاكَ سَبْعًا مِنَ الْمَثَانِي وَالْقُرْآنَ الْعَظِيمَ [15:87]

ហើយជាការពិតណាស់ យើងបានផ្ដល់ឱ្យអ្នក(មូហាំម៉ាត់) ប្រាំពីរឃ្លានៃអាល់ម៉ាសានី(សូរ៉ោះអាល់ហា្វតីហះ)រួមជាមួយនឹង គម្ពីរគួរអានដ៏ឧត្ដុង្គឧត្ដម។

### الآية 15:88

> ﻿لَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِ أَزْوَاجًا مِنْهُمْ وَلَا تَحْزَنْ عَلَيْهِمْ وَاخْفِضْ جَنَاحَكَ لِلْمُؤْمِنِينَ [15:88]

ហើយអ្នក(មូហាំម៉ាត់)កុំសម្លឹងភ្នែកទាំងពីររបស់អ្នក មើលទៅកាន់អ្វី(ទ្រព្យសម្បត្ដិ បុណ្យសក្ដិ)ដែលយើងបានផ្ដល់ ឱ្យក្រុមមួយចំនួនក្នុងចំណោមពួកគេ(ពួកគ្មានជំនឿ) ហើយចូរអ្នក កុំពិបាកចិត្ដចំពោះពួកគេឱ្យសោះ។ ហើយចូរអ្នកលំទោនកាយរបស់ អ្នកចំពោះបណ្ដាអ្នកដែលមានជំនឿចុះ។

### الآية 15:89

> ﻿وَقُلْ إِنِّي أَنَا النَّذِيرُ الْمُبِينُ [15:89]

ហើយចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំ ជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់។

### الآية 15:90

> ﻿كَمَا أَنْزَلْنَا عَلَى الْمُقْتَسِمِينَ [15:90]

ក៏ដូចជាយើងបានបញ្ចុះ(ទារុណកម្ម)ទៅលើពួកដែលបែង ចែក(ពួកអារ៉ាប់គ្មានជំនឿ ពួកយ៉ាហ៊ូទី និងណាសរ៉នី)ផងដែរ។

### الآية 15:91

> ﻿الَّذِينَ جَعَلُوا الْقُرْآنَ عِضِينَ [15:91]

គឺពួកដែលបានបែងចែកគម្ពីរគួរអានទៅជាផ្នែកៗ(មាន ជំនឿផ្នែកខ្លះ បដិសេធផ្នែកខ្លះ) ។

### الآية 15:92

> ﻿فَوَرَبِّكَ لَنَسْأَلَنَّهُمْ أَجْمَعِينَ [15:92]

ដូចេ្នះ ម្ចាស់របស់អ្នកបានស្បថថាៈ (ឱមូហាំម៉ាត់.)យើង ពិតជានឹងសួរពួកគេទាំងអស់គ្នា

### الآية 15:93

> ﻿عَمَّا كَانُوا يَعْمَلُونَ [15:93]

អំពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដជាមិនខាន។

### الآية 15:94

> ﻿فَاصْدَعْ بِمَا تُؤْمَرُ وَأَعْرِضْ عَنِ الْمُشْرِكِينَ [15:94]

ហេតុនេះ ចូរអ្នកអំពាវនាវដោយចំហនូវអ្វី(សាររបស់ អល់ឡោះ)ដែលគេ(អល់ឡោះ)បញ្ជា ហើយចូរអ្នកងាកចេញ ពីពួកមូស្ហរីគីន។

### الآية 15:95

> ﻿إِنَّا كَفَيْنَاكَ الْمُسْتَهْزِئِينَ [15:95]

ពិតប្រាកដណាស់ យើងបានបំពេញបំណងឱ្យអ្នក(មូហាំម៉ាត់)ទៅលើពួកដែលសើចចំអកនោះ។

### الآية 15:96

> ﻿الَّذِينَ يَجْعَلُونَ مَعَ اللَّهِ إِلَٰهًا آخَرَ ۚ فَسَوْفَ يَعْلَمُونَ [15:96]

គឺជាពួកដែលបង្កើតម្ចាស់ផេ្សងដើម្បីគោរពសក្ការៈរួមជា មួយអល់ឡោះ។ ដូចេ្នះ ពួកគេគង់តែនឹងដឹង។

### الآية 15:97

> ﻿وَلَقَدْ نَعْلَمُ أَنَّكَ يَضِيقُ صَدْرُكَ بِمَا يَقُولُونَ [15:97]

ហើយជាការពិតណាស់ យើងដឹងថាអ្នក(មូហាំម៉ាត់) ពិត ជាតឹងទ្រូងណាស់់ចំពោះអ្វីដែលពួកគេនិយាយ។

### الآية 15:98

> ﻿فَسَبِّحْ بِحَمْدِ رَبِّكَ وَكُنْ مِنَ السَّاجِدِينَ [15:98]

ហេតុនេះ ចូរអ្នកលើកតម្កើងដោយការសរសើរចំពោះ ម្ចាស់របស់អ្នក ហើយចូរអ្នកស្ថិតក្នុងចំណោមអ្នកដែលស៊ូជូត (ថ្វាយបង្គំ)។

### الآية 15:99

> ﻿وَاعْبُدْ رَبَّكَ حَتَّىٰ يَأْتِيَكَ الْيَقِينُ [15:99]

ហើយចូរអ្នកគោរពសក្ការៈចំពោះម្ចាស់របស់អ្នក រហូត ដល់សេចក្ដីស្លាប់មកដល់អ្នកចុះ។

## روابط ذات صلة

- [النص القرآني للسورة](https://quranpedia.net/surah/1/15.md)
- [كل تفاسير سورة الحجر
](https://quranpedia.net/surah-tafsir/15.md)
- [ترجمات سورة الحجر
](https://quranpedia.net/translations/15.md)
- [صفحة الكتاب: الترجمة الخميرية](https://quranpedia.net/book/1995.md)
- [المؤلف: جمعية تطوير المجتمع الاسلامي الكمبودي](https://quranpedia.net/person/1769.md)

---

زُر [Quranpedia.net](https://quranpedia.net/surah/1/15/book/1995) — موسوعة القرآن الكريم: التفاسير، الترجمات، التلاوات، والمواضيع.
