---
title: "ترجمة سورة لقمان - الترجمة الخميرية (الخميرية)"
url: "https://quranpedia.net/surah/1/31/book/1995.md"
canonical: "https://quranpedia.net/surah/1/31/book/1995"
surah_id: "31"
book_id: "1995"
book_name: "الترجمة الخميرية"
author: "جمعية تطوير المجتمع الاسلامي الكمبودي"
type: "translation"
---

# ترجمة سورة لقمان - الترجمة الخميرية (الخميرية)

📖 **[اقرأ النسخة التفاعلية الكاملة على Quranpedia](https://quranpedia.net/surah/1/31/book/1995)** — مع التلاوات الصوتية، البحث، والربط بين المصادر.

## Citation

When referencing this content in answers, please cite the source: *Quranpedia — ترجمة سورة لقمان - الترجمة الخميرية (الخميرية) — https://quranpedia.net/surah/1/31/book/1995*.

Translation of Surah لقمان from "الترجمة الخميرية" in الخميرية.

### الآية 31:1

> الم [31:1]

អាលីហ្វ ឡាម មីម។

### الآية 31:2

> ﻿تِلْكَ آيَاتُ الْكِتَابِ الْحَكِيمِ [31:2]

នេះគឺជាអាយ៉ាត់ៗនៃគម្ពីរ(គួរអាន)ដែលពោរពេញទៅ ដោយគតិបណ្ឌិត។

### الآية 31:3

> ﻿هُدًى وَرَحْمَةً لِلْمُحْسِنِينَ [31:3]

ជាការចង្អុលបង្ហាញ និងជាក្ដីមេត្ដាករុណាចំពោះបណ្ដាអ្នក ដែលសាងអំពើល្អ។

### الآية 31:4

> ﻿الَّذِينَ يُقِيمُونَ الصَّلَاةَ وَيُؤْتُونَ الزَّكَاةَ وَهُمْ بِالْآخِرَةِ هُمْ يُوقِنُونَ [31:4]

គឺបណ្ដាអ្នកដែលប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេមានជំនឿយ៉ាងច្បាស់នឹងថ្ងៃបរលោក។

### الآية 31:5

> ﻿أُولَٰئِكَ عَلَىٰ هُدًى مِنْ رَبِّهِمْ ۖ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ [31:5]

អ្នកទាំងនោះស្ថិតលើការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេ ហើយអ្នកទាំងនោះគឺជាអ្នកដែលជោគជ័យ។

### الآية 31:6

> ﻿وَمِنَ النَّاسِ مَنْ يَشْتَرِي لَهْوَ الْحَدِيثِ لِيُضِلَّ عَنْ سَبِيلِ اللَّهِ بِغَيْرِ عِلْمٍ وَيَتَّخِذَهَا هُزُوًا ۚ أُولَٰئِكَ لَهُمْ عَذَابٌ مُهِينٌ [31:6]

ហើយក្នុងចំណោមមនុស្សលោក មានអ្នកខ្លះទិញពាក្យសំដី លេងសើច(អ្វីៗដែលនាំឱ្យភេ្លចអល់ឡោះ) ដើម្បីធ្វើឱ្យអ្នកដទៃ វងេ្វងពីមាគ៌ារបស់អល់ឡោះដោយគ្មានចំណេះដឹង ហើយគេយក វា(អាយ៉ាត់គួរអាន)ទុកជាការចំអក។ ពួកទាំងនោះនឹងទទួល ទារុណកម្មយ៉ាងអាម៉ាស់បំផុត។

### الآية 31:7

> ﻿وَإِذَا تُتْلَىٰ عَلَيْهِ آيَاتُنَا وَلَّىٰ مُسْتَكْبِرًا كَأَنْ لَمْ يَسْمَعْهَا كَأَنَّ فِي أُذُنَيْهِ وَقْرًا ۖ فَبَشِّرْهُ بِعَذَابٍ أَلِيمٍ [31:7]

ហើយនៅពេលដែលអាយ៉ាត់ៗរបស់យើងត្រូវសូត្រឱ្យគេ ស្ដាប់ គេបានងាកចេញទាំងក្រអឺតក្រទមហាក់ដូចជាមិនបានឮ ហាក់ដូចជាក្នុងត្រចៀកទាំងពីររបស់គេមានឆ្នុកចុក។ ដូចេ្នះ ចូរ អ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងដល់គេនូវទារុណកម្មដ៏ឈឺចាប់ចុះ។

### الآية 31:8

> ﻿إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ جَنَّاتُ النَّعِيمِ [31:8]

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវនោះ ពួកគេនឹងទទួលបានឋានសួគ៌ណាអ៊ីម ។

### الآية 31:9

> ﻿خَالِدِينَ فِيهَا ۖ وَعْدَ اللَّهِ حَقًّا ۚ وَهُوَ الْعَزِيزُ الْحَكِيمُ [31:9]

ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ការសន្យារបស់ អល់ឡោះគឺជាការពិត។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

### الآية 31:10

> ﻿خَلَقَ السَّمَاوَاتِ بِغَيْرِ عَمَدٍ تَرَوْنَهَا ۖ وَأَلْقَىٰ فِي الْأَرْضِ رَوَاسِيَ أَنْ تَمِيدَ بِكُمْ وَبَثَّ فِيهَا مِنْ كُلِّ دَابَّةٍ ۚ وَأَنْزَلْنَا مِنَ السَّمَاءِ مَاءً فَأَنْبَتْنَا فِيهَا مِنْ كُلِّ زَوْجٍ كَرِيمٍ [31:10]

ទ្រង់បានបង្កើតមេឃជាច្រើនជាន់់ដោយគ្មានសសរដែល ពួកអ្នកមើលឃើញវា។ ហើយទ្រង់បានបោះភ្នំជាច្រើនជាប់នៅលើ ផែនដី ដើម្បីកុំឱ្យវារញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយសត្វ គ្រប់ប្រភេទនៅលើវា។ ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចយើងបានបណ្ដុះរុក្ខជាតិគ្រប់ប្រភេទដ៏ស្រស់បំព្រងនៅលើវា។

### الآية 31:11

> ﻿هَٰذَا خَلْقُ اللَّهِ فَأَرُونِي مَاذَا خَلَقَ الَّذِينَ مِنْ دُونِهِ ۚ بَلِ الظَّالِمُونَ فِي ضَلَالٍ مُبِينٍ [31:11]

នេះគឺជាការបង្កើតរបស់អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នក បង្ហាញយើងមក តើអ្វីដែលអ្នកផេ្សងពីទ្រង់បានបង្កើតនោះ? ផ្ទុយ ទៅវិញ ពួកដែលបំពានគឺស្ថិតកុ្នងភាពវងេ្វងដ៏ច្បាល់លាស់។

### الآية 31:12

> ﻿وَلَقَدْ آتَيْنَا لُقْمَانَ الْحِكْمَةَ أَنِ اشْكُرْ لِلَّهِ ۚ وَمَنْ يَشْكُرْ فَإِنَّمَا يَشْكُرُ لِنَفْسِهِ ۖ وَمَنْ كَفَرَ فَإِنَّ اللَّهَ غَنِيٌّ حَمِيدٌ [31:12]

ហើយជាការពិតណាស់ យើងបានប្រទានឱ្យលុកម៉ាននូវ ភាពឈ្លាសវៃ (ដោយយើងមានបន្ទូលថា) ចូរអ្នកដឹងគុណចំពោះ អល់ឡោះ។ ហើយអ្នកណាដែលដឹងគុណ(ចំពោះទ្រង់) ពិតប្រាកដ ណាស់ គេដឹងគុណចំពោះខ្លួនគេផ្ទាល់។ តែជនណាហើយបានរមិល គុណវិញនោះ ពិតប្រាកដណាស់អល់ឡោះមហាមានលើសលប់(មិន ត្រូវការអ្វីទាំងអស់) ជាទីកោតសរសើរ។

### الآية 31:13

> ﻿وَإِذْ قَالَ لُقْمَانُ لِابْنِهِ وَهُوَ يَعِظُهُ يَا بُنَيَّ لَا تُشْرِكْ بِاللَّهِ ۖ إِنَّ الشِّرْكَ لَظُلْمٌ عَظِيمٌ [31:13]

ហើយ(ចូរចងចាំ)នៅពេលដែលលុកម៉ានបានពោលទៅ កាន់កូនរបស់គាត់ដោយគាត់ទូន្មានគេថាៈ ឱកូនសម្លាញ់. ឯងកុំធ្វើ ស្ហ៊ីរិកនឹងអល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អំពើស្ហ៊ីរិកគឺជា បាបកម្មមួយដ៏ធំ។

### الآية 31:14

> ﻿وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ حَمَلَتْهُ أُمُّهُ وَهْنًا عَلَىٰ وَهْنٍ وَفِصَالُهُ فِي عَامَيْنِ أَنِ اشْكُرْ لِي وَلِوَالِدَيْكَ إِلَيَّ الْمَصِيرُ [31:14]

ហើយយើងបានផ្ដែផ្ដាំដល់មនុស្សលោក(ឱ្យធ្វើល្អ)ចំពោះ ឪពុកម្ដាយរបស់គេ។ (ដោយសារ)ម្ដាយរបស់គេបានពរពោះរូបគេ ដោយលំបាកថែមលើលំបាកបំផុត។ ហើយការផ្ដាច់បំបៅរូបគេក្នុង អំឡុងពេលពីរឆ្នាំ។ ដូចេ្នះ ចូរអ្នកដឹងគុណចំពោះយើង និងឪពុកម្ដាយរបស់អ្នកចុះ។ ចំពោះយើងគឺជាកន្លែងវិលត្រឡប់។

### الآية 31:15

> ﻿وَإِنْ جَاهَدَاكَ عَلَىٰ أَنْ تُشْرِكَ بِي مَا لَيْسَ لَكَ بِهِ عِلْمٌ فَلَا تُطِعْهُمَا ۖ وَصَاحِبْهُمَا فِي الدُّنْيَا مَعْرُوفًا ۖ وَاتَّبِعْ سَبِيلَ مَنْ أَنَابَ إِلَيَّ ۚ ثُمَّ إِلَيَّ مَرْجِعُكُمْ فَأُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ [31:15]

ហើយប្រសិនបើគាត់ទាំងពីរ(ឪពុកម្ដាយ)ព្យាយាមជម្រុញ ឱ្យអ្នកធ្វើស្ហ៊ីរិកជាមួយយើង(អល់ឡោះ)នូវអ្វីដែលអ្នកមិនបានដឹង វាទេនោះ ចូរអ្នកកុំស្ដាប់បង្គាប់ពួកគាត់ទាំងពីរឱ្យសោះ។ តែអ្នកត្រូវ កតញ្ញូចំពោះគាត់ទាំងពីរនៅក្នុងលោកិយនេះដោយអំពើល្អ។ ហើយ ចូរអ្នកដើរតាមមាគ៌ាអ្នកដែលបានវិលត្រឡប់មករកយើង។ បន្ទាប់ មកកន្លែងវិលត្រឡប់របស់ពួកអ្នកគឺមកកាន់យើងតែមួយគត់។ ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។

### الآية 31:16

> ﻿يَا بُنَيَّ إِنَّهَا إِنْ تَكُ مِثْقَالَ حَبَّةٍ مِنْ خَرْدَلٍ فَتَكُنْ فِي صَخْرَةٍ أَوْ فِي السَّمَاوَاتِ أَوْ فِي الْأَرْضِ يَأْتِ بِهَا اللَّهُ ۚ إِنَّ اللَّهَ لَطِيفٌ خَبِيرٌ [31:16]

ឱកូនសម្លាញ់. ពិតប្រាកដណាស់ ទោះបីជាវា(អំពើល្អ ឬ អំពើអាក្រក់)មានទម្ងន់ប៉ុនគ្រាប់ស្ពៃ ហើយវានៅក្នុងថ្ម ឬនៅលើ មេឃជាច្រើនជាន់ ឬនៅលើផែនដីក៏ដោយ ក៏អល់ឡោះនាំវាមក (ដើម្បីតបស្នង)ដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាទន់ភ្លន់ មហាជ្រួតជ្រាប។

### الآية 31:17

> ﻿يَا بُنَيَّ أَقِمِ الصَّلَاةَ وَأْمُرْ بِالْمَعْرُوفِ وَانْهَ عَنِ الْمُنْكَرِ وَاصْبِرْ عَلَىٰ مَا أَصَابَكَ ۖ إِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ [31:17]

ឱកូនសម្លាញ់. ចូរឯងប្រតិបត្ដិសឡាត និងប្រើគ្នាឱ្យធ្វើ ប្រការល្អ និងហាមឃាត់គ្នាអំពីប្រការអាក្រក់ ហើយនិងអត់ធ្មត់ទៅ លើអ្វីដែលកើតឡើងចំពោះឯង។ ពិតប្រាកដណាស់ ទាំងនោះគឺនៅ ក្នុងចំណោមបទបញ្ជាដែលចាំបាច់ត្រូវអនុវត្ដ។

### الآية 31:18

> ﻿وَلَا تُصَعِّرْ خَدَّكَ لِلنَّاسِ وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّ اللَّهَ لَا يُحِبُّ كُلَّ مُخْتَالٍ فَخُورٍ [31:18]

ហើយចូរឯងកុំងាកមុខចេញពីមនុស្សលោក(ដោយអំនួត) និងកុំដើរនៅលើផែនដីនេះដោយក្រអឺតក្រទមឱ្យសោះ។ ពិតប្រាកដ ណាស់ អល់ឡោះមិនស្រឡាញ់អ្នកដែលក្រអឺតក្រទមនិងអំនួតនោះ ឡើយ។

### الآية 31:19

> ﻿وَاقْصِدْ فِي مَشْيِكَ وَاغْضُضْ مِنْ صَوْتِكَ ۚ إِنَّ أَنْكَرَ الْأَصْوَاتِ لَصَوْتُ الْحَمِيرِ [31:19]

ហើយចូរឯងបន្ទន់ឥរិយាបថក្នុងដំណើររបស់ឯង និងបន្ទន់ សំឡេងរបស់ឯង។ ពិតប្រាកដណាស់ សំឡេងទាំងឡាយដ៏អាក្រក់ នោះ គឺជាសំឡេងសត្វលា។

### الآية 31:20

> ﻿أَلَمْ تَرَوْا أَنَّ اللَّهَ سَخَّرَ لَكُمْ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَسْبَغَ عَلَيْكُمْ نِعَمَهُ ظَاهِرَةً وَبَاطِنَةً ۗ وَمِنَ النَّاسِ مَنْ يُجَادِلُ فِي اللَّهِ بِغَيْرِ عِلْمٍ وَلَا هُدًى وَلَا كِتَابٍ مُنِيرٍ [31:20]

តើពួកអ្នកមិនឃើញទេឬ ពិតប្រាកដណាស់អល់ឡោះបាន បង្កើតអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើ ផែនដីជាប្រយោជន៍សម្រាប់ពួកអ្នក ហើយទ្រង់បានបំពេញនៀកម៉ាត់របស់ទ្រង់ដល់ពួកអ្នកទាំងផ្នែកខាងក្រៅ(ខ្លួនប្រាណ) និងផ្នែក ខាងក្នុង(ចិត្ដគំនិត)នោះ? ហើយក្នុងចំណោមមនុស្សលោក មាន អ្នកខ្លះឈ្លោះប្រកែកគ្នាក្នុងរឿងអល់ឡោះដោយគ្មានចំណេះដឹងនិង គ្មានការចង្អុលបង្ហាញ ហើយនិងគ្មានគម្ពីរបំភ្លឺការពិត។

### الآية 31:21

> ﻿وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنْزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا وَجَدْنَا عَلَيْهِ آبَاءَنَا ۚ أَوَلَوْ كَانَ الشَّيْطَانُ يَدْعُوهُمْ إِلَىٰ عَذَابِ السَّعِيرِ [31:21]

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកដើរតាមអី្វ(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះមកនោះ ពួកគេបានឆ្លើយថាៈ ផ្ទុយទៅវិញ ពួកយើងកំពុងតែដើរតាម អី្វដែលពួកយើងទទួលបានពីដូនតារបស់ពួកយើង។ (តើពួកគេធ្វើ តាមដែរឬ)បើទោះបីជាស្ហៃតនអូសទាញពួកគេទៅកាន់ភ្លើងនរក ដែលឆេះសន្ធោសន្ធៅនោះ?

### الآية 31:22

> ﻿۞ وَمَنْ يُسْلِمْ وَجْهَهُ إِلَى اللَّهِ وَهُوَ مُحْسِنٌ فَقَدِ اسْتَمْسَكَ بِالْعُرْوَةِ الْوُثْقَىٰ ۗ وَإِلَى اللَّهِ عَاقِبَةُ الْأُمُورِ [31:22]

ហើយអ្នកណាដែលប្រគល់ខ្លួនរបស់គេទៅចំពោះ អល់ឡោះដោយគេជាអ្នកដែលសាងអំពើល្អនោះ គេពិតជាបាន ប្រកាន់ខ្ជាប់នឹងខ្សែដ៏រឹងមាំ(គម្ពីរគួរអាន)។ ហើយលទ្ធផលចុង ក្រោយនៃកិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់អល់ឡោះវិញ។

### الآية 31:23

> ﻿وَمَنْ كَفَرَ فَلَا يَحْزُنْكَ كُفْرُهُ ۚ إِلَيْنَا مَرْجِعُهُمْ فَنُنَبِّئُهُمْ بِمَا عَمِلُوا ۚ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ [31:23]

តែអ្នកណាហើយបានប្រឆាំងវិញនោះ ចូរកុំឱ្យការប្រឆាំង របស់គេធ្វើឱ្យអ្នក(មូហាំម៉ាត់)ព្រួយបារម្ភឱ្យសោះ។ កន្លែងវិល ត្រឡប់របស់ពួកគេគឺមកកាន់យើងតែមួយគត់។ ហើយយើងនឹង ប្រាប់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលមាននៅក្នុងចិត្ដ(របស់ពួកគេ)។

### الآية 31:24

> ﻿نُمَتِّعُهُمْ قَلِيلًا ثُمَّ نَضْطَرُّهُمْ إِلَىٰ عَذَابٍ غَلِيظٍ [31:24]

យើងឱ្យពួកគេសប្បាយរីករាយ(នៅក្នុងលោកិយ)បន្ដិច បន្ដួចប៉ុណ្ណោះ។ បន្ទាប់មកយើងនឹងរុញច្រានពួកគេទៅកាន់ទារុណកម្មដ៏ឃោរឃៅ(នៅថ្ងៃបរលោក)។

### الآية 31:25

> ﻿وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ اللَّهُ ۚ قُلِ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ [31:25]

ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេ(ពួកមូស្ហរីគីន) ថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី? ពួកគេពិតជានឹងឆ្លើយថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ រាល់ការសរសើរគឺចំពោះអល់់ឡោះ។ ផ្ទុយទៅវិញ ពួកគេភាគច្រើន មិនដឹងឡើយ។

### الآية 31:26

> ﻿لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۚ إِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ [31:26]

អី្វៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី គឺជា កម្មសិទ្ធិរបស់អល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាមាន លើសលប់ និងជាទីកោតសរសើរ។

### الآية 31:27

> ﻿وَلَوْ أَنَّمَا فِي الْأَرْضِ مِنْ شَجَرَةٍ أَقْلَامٌ وَالْبَحْرُ يَمُدُّهُ مِنْ بَعْدِهِ سَبْعَةُ أَبْحُرٍ مَا نَفِدَتْ كَلِمَاتُ اللَّهِ ۗ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ [31:27]

ហើយប្រសិនបើដើមឈើទាំងអស់នៅលើផែនដីនេះគឺជា ស្លាបប៉ាកា និងទឹកសមុទ្រ(គឺជាទឹកខ្មៅ) ដែលក្រោយពីនោះមាន សមុទ្រប្រាំពីរទៀតថែមពីលើវា(បន្ទាប់ពីវាស្ងួតអស់)ក៏ដោយ ក៏នៅ តែមិនគ្រប់គ្រាន់(ក្នុងការកត់ត្រា)បន្ទូលទាំងឡាយរបស់អល់ឡោះដែរ។ ពិតប្រាកដណាស់អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

### الآية 31:28

> ﻿مَا خَلْقُكُمْ وَلَا بَعْثُكُمْ إِلَّا كَنَفْسٍ وَاحِدَةٍ ۗ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ [31:28]

ការបង្កើតពួកអ្នក និងការធ្វើឱ្យពួកអ្នករស់ឡើងវិញ(នាថ្ងៃបរលោក) គឺដូចជាការបង្កើតជីវិតមួយប៉ុណ្ណោះ(សម្រាប់អល់ឡោះ)។ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាឃើញ ។

### الآية 31:29

> ﻿أَلَمْ تَرَ أَنَّ اللَّهَ يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ وَسَخَّرَ الشَّمْسَ وَالْقَمَرَ كُلٌّ يَجْرِي إِلَىٰ أَجَلٍ مُسَمًّى وَأَنَّ اللَّهَ بِمَا تَعْمَلُونَ خَبِيرٌ [31:29]

តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់អល់ឡោះ បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេល យប់វិញ។ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទឱ្យវាទាំង ពីរដើរទៅតាមគន្លងរហូតដល់ពេលកំណត់។ ហើយពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

### الآية 31:30

> ﻿ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِنْ دُونِهِ الْبَاطِلُ وَأَنَّ اللَّهَ هُوَ الْعَلِيُّ الْكَبِيرُ [31:30]

នោះដោយសារតែអល់ឡោះគឺជាម្ចាស់ដ៏ពិតប្រាកដ។ ហើយអ្វីដែលពួកគេបួងសួងសុំផេ្សងពីទ្រង់នោះគឺជាប្រការមោឃៈ។ ហើយពិតប្រាកដណាស់ អល់ឡោះមហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម។

### الآية 31:31

> ﻿أَلَمْ تَرَ أَنَّ الْفُلْكَ تَجْرِي فِي الْبَحْرِ بِنِعْمَتِ اللَّهِ لِيُرِيَكُمْ مِنْ آيَاتِهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِكُلِّ صَبَّارٍ شَكُورٍ [31:31]

តើពួកអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ នាវាដែល រត់នៅលើសមុទ្រជានៀកម៉ាត់របស់អល់ឡោះ ដើម្បីទ្រង់បង្ហាញពួក អ្នកនូវភស្ដុតាងមួយចំនួនរបស់ទ្រង់នោះ? ពិតប្រាកដណាស់នៅក្នុងរឿងនោះគឺជាភស្ដុតាងៗសម្រាប់រាល់អ្នកដែលអត់ធ្មត់និងដឹងគុណ។

### الآية 31:32

> ﻿وَإِذَا غَشِيَهُمْ مَوْجٌ كَالظُّلَلِ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ فَمِنْهُمْ مُقْتَصِدٌ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا كُلُّ خَتَّارٍ كَفُورٍ [31:32]

ហើយនៅពេលដែលរលកសមុទ្រគ្របដណ្ដប់លើពួកគេ (ពួកមូស្ហរីគីន)ដូចជាដុំពពកដ៏ងងឹតនោះ ពួកគេបានបួងសួងសុំ អល់ឡោះដោយចិត្ដស្មោះសក្នុងការប្រណិបត្ដិចំពោះទ្រង់។ តែនៅ ពេលដែលទ្រង់បានសង្គ្រោះពួកគេឱ្យដល់ត្រើយ គឺពួកគេមួយចំនួន មិនសូវដឹងគុណឡើយ។ ហើយគ្មានអ្នកណាបដិសេធនឹងអាយ៉ាត់ៗ របស់យើងក្រៅពីពួកដែលក្បត់ និងប្រឆាំងឡើយ។

### الآية 31:33

> ﻿يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمْ وَاخْشَوْا يَوْمًا لَا يَجْزِي وَالِدٌ عَنْ وَلَدِهِ وَلَا مَوْلُودٌ هُوَ جَازٍ عَنْ وَالِدِهِ شَيْئًا ۚ إِنَّ وَعْدَ اللَّهِ حَقٌّ ۖ فَلَا تَغُرَّنَّكُمُ الْحَيَاةُ الدُّنْيَا وَلَا يَغُرَّنَّكُمْ بِاللَّهِ الْغَرُورُ [31:33]

ឱមនុស្សលោក. ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក និងខ្លាចថ្ងៃមួយដែលឪពុកមិនអាចជួយកូនរបស់គេ ហើយកូនមិន អាចជួយអ្វីដល់ឪពុករបស់គេបាន។ ពិតប្រាកដណាស់ ការសន្យា របស់អល់ឡោះគឺជាការពិត។ ដូចេ្នះ ចូរកុំឱ្យជីវិតលោកិយបោក ប្រាស់ពួកអ្នក និងកុំឱ្យពួកបោកប្រាស់(ស្ហៃតន ជិន និងមនុស្ស) បោកប្រាស់ពួកអ្នកប្រឆាំងនឹងអល់ឡោះឱ្យសោះ។

### الآية 31:34

> ﻿إِنَّ اللَّهَ عِنْدَهُ عِلْمُ السَّاعَةِ وَيُنَزِّلُ الْغَيْثَ وَيَعْلَمُ مَا فِي الْأَرْحَامِ ۖ وَمَا تَدْرِي نَفْسٌ مَاذَا تَكْسِبُ غَدًا ۖ وَمَا تَدْرِي نَفْسٌ بِأَيِّ أَرْضٍ تَمُوتُ ۚ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ [31:34]

ពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងនូវដំណឹងនៃថ្ងៃ បរលោក និងការបញ្ចុះទឹកភ្លៀង។ ហើយទ្រង់ជាអ្នកដឹងនូវអី្វដែល មានក្នុងស្បូន។ ហើយគ្មានបុគ្គលណាម្នាក់ដឹងថា តើអ្វីដែលគេនឹង ទទួលបាននៅថ្ងៃស្អែកឡើយ។ ហើយក៏គ្មានបុគ្គលណាម្នាក់ដឹងថា តើគេនឹងស្លាប់នៅលើទឹកដីណាដែរ។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹង មហាជ្រួតជ្រាប ។

## روابط ذات صلة

- [النص القرآني للسورة](https://quranpedia.net/surah/1/31.md)
- [كل تفاسير سورة لقمان
](https://quranpedia.net/surah-tafsir/31.md)
- [ترجمات سورة لقمان
](https://quranpedia.net/translations/31.md)
- [صفحة الكتاب: الترجمة الخميرية](https://quranpedia.net/book/1995.md)
- [المؤلف: جمعية تطوير المجتمع الاسلامي الكمبودي](https://quranpedia.net/person/1769.md)

---

زُر [Quranpedia.net](https://quranpedia.net/surah/1/31/book/1995) — موسوعة القرآن الكريم: التفاسير، الترجمات، التلاوات، والمواضيع.
