---
title: "ترجمة سورة الزخرف - الترجمة الخميرية (الخميرية)"
url: "https://quranpedia.net/surah/1/43/book/1995.md"
canonical: "https://quranpedia.net/surah/1/43/book/1995"
surah_id: "43"
book_id: "1995"
book_name: "الترجمة الخميرية"
author: "جمعية تطوير المجتمع الاسلامي الكمبودي"
type: "translation"
---

# ترجمة سورة الزخرف - الترجمة الخميرية (الخميرية)

📖 **[اقرأ النسخة التفاعلية الكاملة على Quranpedia](https://quranpedia.net/surah/1/43/book/1995)** — مع التلاوات الصوتية، البحث، والربط بين المصادر.

## Citation

When referencing this content in answers, please cite the source: *Quranpedia — ترجمة سورة الزخرف - الترجمة الخميرية (الخميرية) — https://quranpedia.net/surah/1/43/book/1995*.

Translation of Surah الزخرف from "الترجمة الخميرية" in الخميرية.

### الآية 43:1

> حم [43:1]

ហា មីម

### الآية 43:2

> ﻿وَالْكِتَابِ الْمُبِينِ [43:2]

អល់ឡោះស្បថនឹងគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។

### الآية 43:3

> ﻿إِنَّا جَعَلْنَاهُ قُرْآنًا عَرَبِيًّا لَعَلَّكُمْ تَعْقِلُونَ [43:3]

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ ដើម្បីឱ្យពួកអ្នកស្វែងយល់។

### الآية 43:4

> ﻿وَإِنَّهُ فِي أُمِّ الْكِتَابِ لَدَيْنَا لَعَلِيٌّ حَكِيمٌ [43:4]

ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)មាននៅក្នុងគម្ពីរ ដើម(ឡាវហុលម៉ះហ្វ៊ូស)ដែលនៅជាមួយយើង គឺពិតជាខ្ពង់ខ្ពស់ ពោរពេញទៅដោយគតិបណ្ឌិត។

### الآية 43:5

> ﻿أَفَنَضْرِبُ عَنْكُمُ الذِّكْرَ صَفْحًا أَنْ كُنْتُمْ قَوْمًا مُسْرِفِينَ [43:5]

ដូចេ្នះ តើឱ្យយើងឈប់បញ្ចុះគម្ពីរគួរអាននេះឱ្យពួកអ្នក ដោយសារតែពួកអ្នកជាក្រុមដែលបំពានឬ ?

### الآية 43:6

> ﻿وَكَمْ أَرْسَلْنَا مِنْ نَبِيٍّ فِي الْأَوَّلِينَ [43:6]

ហើយណាពីជាច្រើនដែលយើងបានបញ្ជូនទៅកាន់ប្រជា-ជាតិមុនៗ។

### الآية 43:7

> ﻿وَمَا يَأْتِيهِمْ مِنْ نَبِيٍّ إِلَّا كَانُوا بِهِ يَسْتَهْزِئُونَ [43:7]

ហើយគ្មានណាពីណាម្នាក់មកដល់ពួកគេ ក្រៅពីពួកគេធ្លាប់ បានចំអកឡកឡឺយចំពោះគេនោះឡើយ។

### الآية 43:8

> ﻿فَأَهْلَكْنَا أَشَدَّ مِنْهُمْ بَطْشًا وَمَضَىٰ مَثَلُ الْأَوَّلِينَ [43:8]

ដូចេ្នះ យើងបានបំផ្លាញពួកដែលមានកម្លាំងខ្លាំងក្លាជាងពួក គេ(ពួកមូស្ហរីគីន)ទៅទៀត ហើយគំរូ(ទណ្ឌកម្ម)របស់ពួកជំនាន់ មុនក៏បានកើតឡើងរួចទៅហើយ។

### الآية 43:9

> ﻿وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ خَلَقَهُنَّ الْعَزِيزُ الْعَلِيمُ [43:9]

ហើយជាការពិតណាស់ ប្រសិនបើអ្នកបានសួរពួកគេថាៈ តើ អ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនោះ? ពួកគេ ប្រាកដជានឹងឆ្លើយថាៈ អ្នកដែលបានបង្កើតពួកវានោះ គឺម្ចាស់ដ៏ មហាខ្លាំងពូកែ មហាដឹង។

### الآية 43:10

> ﻿الَّذِي جَعَلَ لَكُمُ الْأَرْضَ مَهْدًا وَجَعَلَ لَكُمْ فِيهَا سُبُلًا لَعَلَّكُمْ تَهْتَدُونَ [43:10]

គឺជាអ្នកដែលបង្កើតផែនដីដែលមានសណ្ឋានរាបស្មើ សម្រាប់ពួកអ្នក ហើយបានបង្កើតឱ្យមានផ្លូវជាច្រើននៅលើវា សម្រាប់ពួកអ្នក(ដើម្បីស្វែងរកលាភសក្ការៈ) សង្ឃឹមថាពួកអ្នក នឹងទទួលបានការចង្អុលបង្ហាញ ។

### الآية 43:11

> ﻿وَالَّذِي نَزَّلَ مِنَ السَّمَاءِ مَاءً بِقَدَرٍ فَأَنْشَرْنَا بِهِ بَلْدَةً مَيْتًا ۚ كَذَٰلِكَ تُخْرَجُونَ [43:11]

និងជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមចំនួន កំណត់។ ហើយយើងបានធ្វើឱ្យទឹកដីដែលស្លាប់(គ្មានជីជាតិ)រស់ ឡើងវិញដោយសារវា។ ពួកអ្នកត្រូវគេបពោ្ចញ(ពីផ្នូរ)មកវិញ ក៏ដូច្នោះដែរ។

### الآية 43:12

> ﻿وَالَّذِي خَلَقَ الْأَزْوَاجَ كُلَّهَا وَجَعَلَ لَكُمْ مِنَ الْفُلْكِ وَالْأَنْعَامِ مَا تَرْكَبُونَ [43:12]

និងជាអ្នកដែលបានបង្កើតអ្វីទាំងអស់សុទ្ធតែមានគូ របស់វា ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវនាវា និងសត្វ ពាហនៈដែលពួកអ្នកអាចជិះបាន។

### الآية 43:13

> ﻿لِتَسْتَوُوا عَلَىٰ ظُهُورِهِ ثُمَّ تَذْكُرُوا نِعْمَةَ رَبِّكُمْ إِذَا اسْتَوَيْتُمْ عَلَيْهِ وَتَقُولُوا سُبْحَانَ الَّذِي سَخَّرَ لَنَا هَٰذَا وَمَا كُنَّا لَهُ مُقْرِنِينَ [43:13]

ដើម្បីឱ្យពួកអ្នកជិះលើវា(នាវានិងសត្វពាហនៈ)។ បន្ទាប់ មកពួកអ្នកត្រូវរំលឹកចំពោះនៀកម៉ាត់នៃម្ចាស់របស់ពួកអ្នក នៅ ពេលណាដែលពួកអ្នកជិះលើវា ហើយពួកអ្នកត្រូវបួងសួងសុំថាៈ (سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِيْنَ، وَإِنَّا إِلَى رَبِّنَا لَمُنْقَلِبُوْنَ) ទ្រង់មហាជ្រះស្អាតដែលបានបង្កើតអ្វីៗទាំងនេះជាប្រយោជន៍ដល់ ពួកយើង ហើយពួកយើងគ្មានសមត្ថភាពបង្កើតអ្វីៗទាំងនេះឡើយ។

### الآية 43:14

> ﻿وَإِنَّا إِلَىٰ رَبِّنَا لَمُنْقَلِبُونَ [43:14]

ហើយពិតប្រាកដណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅ កាន់ម្ចាស់របស់ពួកយើងវិញ។

### الآية 43:15

> ﻿وَجَعَلُوا لَهُ مِنْ عِبَادِهِ جُزْءًا ۚ إِنَّ الْإِنْسَانَ لَكَفُورٌ مُبِينٌ [43:15]

ហើយពួកគេ(ពួកមូស្ហរីគីន)បានចាត់ទុកខ្ញុំរបស់ទ្រង់ មួយ ចំនួនជាផ្នែកមួយនៃទ្រង់ ។ ពិតប្រាកដណាស់ មនុស្សលោកគឺរមិល គុណយ៉ាងច្បាស់លាស់។

### الآية 43:16

> ﻿أَمِ اتَّخَذَ مِمَّا يَخْلُقُ بَنَاتٍ وَأَصْفَاكُمْ بِالْبَنِينَ [43:16]

ឬមួយ(ពួកអ្នកអះអាងថា)ទ្រង់បានជ្រើសរើសកូនស្រីពី អ្វីដែលទ្រង់បានបង្កើត ហើយបានជ្រើសរើសកូនប្រុសសម្រាប់ពួក អ្នកវិញឬ?

### الآية 43:17

> ﻿وَإِذَا بُشِّرَ أَحَدُهُمْ بِمَا ضَرَبَ لِلرَّحْمَٰنِ مَثَلًا ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ [43:17]

ហើយនៅពេលដែលគេប្រាប់ដំណឹងដល់អ្នកណាម្នាក់ក្នុង ចំណោមពួកគេនូវអ្វី(កូនស្រី)ដែលគេបានប្រដូចនឹងម្ចាស់មហា សប្បុរសនោះ មុខរបស់គេប្រែជាខ្មៅ ហើយគេពោរពេញទៅដោយ ភាពទុក្ខសោក។

### الآية 43:18

> ﻿أَوَمَنْ يُنَشَّأُ فِي الْحِلْيَةِ وَهُوَ فِي الْخِصَامِ غَيْرُ مُبِينٍ [43:18]

តើ(សមជាកូនអល់ឡោះដែរឬទេ)អ្នកដែលត្រូវគេចិញ្ចឹម ដោយការតុបតែង(សំលៀកបំពាក់ និងគ្រឿងអលង្កា) ហើយគេមិន អាចលើកហេតុផលមកបញ្ជាក់ឱ្យច្បាស់នៅពេលមានជម្លោះនោះ?

### الآية 43:19

> ﻿وَجَعَلُوا الْمَلَائِكَةَ الَّذِينَ هُمْ عِبَادُ الرَّحْمَٰنِ إِنَاثًا ۚ أَشَهِدُوا خَلْقَهُمْ ۚ سَتُكْتَبُ شَهَادَتُهُمْ وَيُسْأَلُونَ [43:19]

ហើយពួកគេបានចាត់ទុកម៉ាឡាអ៊ីកាត់ដែលពួកគេជាខ្ញុំ របស់ម្ចាស់មហាសប្បុរសនោះជាស្ដ្រី។ តើពួកគេបានឃើញផ្ទាល់ ភ្នែកពីការបង្កើតម៉ាឡាអ៊ីកាត់ឬ? ការអះអាងរបស់ពួកគេនឹងត្រូវ គេកត់ត្រាទុក ហើយពួកគេនឹងត្រូវគេសួរ(នៅថ្ងៃបរលោក)។

### الآية 43:20

> ﻿وَقَالُوا لَوْ شَاءَ الرَّحْمَٰنُ مَا عَبَدْنَاهُمْ ۗ مَا لَهُمْ بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَخْرُصُونَ [43:20]

ហើយពួកគេបាននិយាយថាៈ ប្រសិនបើម្ចាស់មហា សប្បុរសមានចេតនា ពួកយើងមិនគោរពសក្ការៈពួកគេ(ម៉ាឡា-អ៊ីកាត់)ឡើយ។ ពួកគេមិនបានដឹងអំពីរឿងនោះឡើយ។ ពួកគេ គ្មានអ្វីក្រៅពីនិយាយភូតកុហកឡើយ។

### الآية 43:21

> ﻿أَمْ آتَيْنَاهُمْ كِتَابًا مِنْ قَبْلِهِ فَهُمْ بِهِ مُسْتَمْسِكُونَ [43:21]

ឬមួយយើងបានផ្ដល់គម្ពីរណាមួយឱ្យពួកគេមុនគម្ពីរ គួរអានដោយពួកគេជាអ្នកប្រតិបត្ដិតាមវានោះ?

### الآية 43:22

> ﻿بَلْ قَالُوا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِمْ مُهْتَدُونَ [43:22]

ផ្ទុយទៅវិញ ពួកគេបែរជានិយាយថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាតែ មួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកទទួលបានការចង្អុល បង្ហាញតាមកេរដំណែលរបស់ពួកគេ។

### الآية 43:23

> ﻿وَكَذَٰلِكَ مَا أَرْسَلْنَا مِنْ قَبْلِكَ فِي قَرْيَةٍ مِنْ نَذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِمْ مُقْتَدُونَ [43:23]

ដូច្នោះដែរ រាល់ៗអ្នកដាស់តឿនព្រមានដែលយើងបាន បញ្ជូនទៅកាន់អ្នកភូមិស្រុកណាមួយមុនអ្នក(មូហាំម៉ាត់) គឺពួក ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភនៃភូមិស្រុកនោះតែងតែនិយាយ ថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើង ស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជា អ្នកដើរតាមកេរដំណែលរបស់ពួកគេ។

### الآية 43:24

> ﻿۞ قَالَ أَوَلَوْ جِئْتُكُمْ بِأَهْدَىٰ مِمَّا وَجَدْتُمْ عَلَيْهِ آبَاءَكُمْ ۖ قَالُوا إِنَّا بِمَا أُرْسِلْتُمْ بِهِ كَافِرُونَ [43:24]

គេ(អ្នកដាស់តឿនព្រមាន)បានពោលថាៈ តើទោះបីជា ខ្ញុំបាននាំមកឱ្យពួកអ្នកប្រសើរជាងអ្វីៗដែលពួកអ្នកទទួលបានវាពី ជីដូនជីតារបស់ពួកអ្នកក៏ដោយឬ? ពួកគេបាននិយាយថាៈ ពិតប្រាកដ ណាស់ ពួកយើងជាអ្នកបដិសេធនឹងអ្វីដែលគេបានបញ្ជូនពួកអ្នកមក ជាមួយនឹងវា។

### الآية 43:25

> ﻿فَانْتَقَمْنَا مِنْهُمْ ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ [43:25]

ហើយយើងក៏ដាក់ទណ្ឌកម្មពួកគេ។ ដូចេ្នះ ចូរអ្នកមើលចុះ តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចមេ្ដច?

### الآية 43:26

> ﻿وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ وَقَوْمِهِ إِنَّنِي بَرَاءٌ مِمَّا تَعْبُدُونَ [43:26]

ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបាននិយាយទៅ កាន់ឪពុក និងក្រុមរបស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធ នឹងអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈនោះឡើយ។

### الآية 43:27

> ﻿إِلَّا الَّذِي فَطَرَنِي فَإِنَّهُ سَيَهْدِينِ [43:27]

ក៏ប៉ុន្ដែ(ខ្ញុំគោរពសក្ការៈចំពោះ)អ្នកដែលបានបង្កើតខ្ញុំ ប៉ុណ្ណោះ ព្រោះទ្រង់ពិតជានឹងចង្អុលបង្ហាញដល់ខ្ញុំ។

### الآية 43:28

> ﻿وَجَعَلَهَا كَلِمَةً بَاقِيَةً فِي عَقِبِهِ لَعَلَّهُمْ يَرْجِعُونَ [43:28]

ហើយគាត់(អ៊ីព្រហ៊ីម)បានចាត់ទុកវា(لاَ إِلَهَ إِلاَّ اللهُ: គ្មាន ទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ)ជា ពាក្យសំដីដែលមិនសាបសូន្យសម្រាប់អ្នកជំនាន់ក្រោយរបស់គាត់។ សង្ឃឹមថាពួកគេនឹងវិលត្រឡប់(ទៅគោរពអល់ឡោះ)វិញ។

### الآية 43:29

> ﻿بَلْ مَتَّعْتُ هَٰؤُلَاءِ وَآبَاءَهُمْ حَتَّىٰ جَاءَهُمُ الْحَقُّ وَرَسُولٌ مُبِينٌ [43:29]

ផ្ទុយទៅវិញ យើងបានឱ្យពួកទាំងនោះ និងជីដូនជីតា របស់ពួកគេសោយសុខរហូតទាល់តែការពិត(គម្ពីរគួរអាន)បាន មកដល់ពួកគេ និងអ្នកនាំសារដែលបញ្ជាក់យ៉ាងច្បាស់លាស់។

### الآية 43:30

> ﻿وَلَمَّا جَاءَهُمُ الْحَقُّ قَالُوا هَٰذَا سِحْرٌ وَإِنَّا بِهِ كَافِرُونَ [43:30]

តែនៅពេលដែលការពិតបានមកដល់ពួកគេ ពួកគេបែរ ជានិយាយថាៈ នេះគឺជាមន្ដអាគម ហើយពិតប្រាកដណាស់យើង គឺជាអ្នកដែលបដិសេធនឹងវា។

### الآية 43:31

> ﻿وَقَالُوا لَوْلَا نُزِّلَ هَٰذَا الْقُرْآنُ عَلَىٰ رَجُلٍ مِنَ الْقَرْيَتَيْنِ عَظِيمٍ [43:31]

ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគម្ពីរគួរអាន នេះមិនត្រូវគេបញ្ចុះទៅឱ្យបុរសម្នាក់ដែលមានកិត្ដិយសខ្ពង់ខ្ពស់ នៅក្នុងទីក្រុងណាមួយនៃទីក្រុងទាំងពីរនេះ(ម៉ាក្កះ និងតអ៊ីហ្វ)?

### الآية 43:32

> ﻿أَهُمْ يَقْسِمُونَ رَحْمَتَ رَبِّكَ ۚ نَحْنُ قَسَمْنَا بَيْنَهُمْ مَعِيشَتَهُمْ فِي الْحَيَاةِ الدُّنْيَا ۚ وَرَفَعْنَا بَعْضَهُمْ فَوْقَ بَعْضٍ دَرَجَاتٍ لِيَتَّخِذَ بَعْضُهُمْ بَعْضًا سُخْرِيًّا ۗ وَرَحْمَتُ رَبِّكَ خَيْرٌ مِمَّا يَجْمَعُونَ [43:32]

តើពួកគេជាអ្នកបែងចែកក្ដីមេត្ដាករុណានៃម្ចាស់របស់អ្នក ឬ? ការពិតយើងបានបែងចែករវាងពួកគេនូវជីវភាពរស់នៅរបស់ ពួកគេនៅក្នុងជីវិតលោកិយនេះ។ ហើយយើងបានលើកតម្កើងរវាង ពួកគេឱ្យមានឋានៈខ្ពស់ជាងគ្នាដើម្បីឱ្យពួកគេយកប្រយោជន៍ពីគ្នា ទៅវិញទៅមក។ ហើយក្ដីមេត្ដាករុណានៃម្ចាស់របស់អ្នកប្រសើរ ជាងអ្វីៗដែលពួកគេប្រមូលផ្ដុំ(ក្នុងលោកិយនេះ)ទៅទៀត។

### الآية 43:33

> ﻿وَلَوْلَا أَنْ يَكُونَ النَّاسُ أُمَّةً وَاحِدَةً لَجَعَلْنَا لِمَنْ يَكْفُرُ بِالرَّحْمَٰنِ لِبُيُوتِهِمْ سُقُفًا مِنْ فِضَّةٍ وَمَعَارِجَ عَلَيْهَا يَظْهَرُونَ [43:33]

ហើយប្រសិនបើមនុស្សលោកមិនប្រមូលផ្ដុំជាប្រជាជាតិ (ដែលគ្មានជំនឿ)តែមួយទេនោះ យើងពិតជាផ្ដល់ឱ្យអ្នកដែលគ្មាន ជំនឿលើម្ចាស់មហាសប្បុរសនូវដំបូលផ្ទះរបស់ពួកគេ និងជណ្ដើរ ដែលពួកគេឡើងអំពីប្រាក់ជាមិនខាន។

### الآية 43:34

> ﻿وَلِبُيُوتِهِمْ أَبْوَابًا وَسُرُرًا عَلَيْهَا يَتَّكِئُونَ [43:34]

ហើយផ្ទះរបស់ពួកគេដែលមានទ្វារនិងគ្រែជាច្រើនដែល ពួកគេទំរេតលើវា(ក៏ធ្វើពីប្រាក់ដែរ)។

### الآية 43:35

> ﻿وَزُخْرُفًا ۚ وَإِنْ كُلُّ ذَٰلِكَ لَمَّا مَتَاعُ الْحَيَاةِ الدُّنْيَا ۚ وَالْآخِرَةُ عِنْدَ رَبِّكَ لِلْمُتَّقِينَ [43:35]

ព្រមទាំងមានការតុបតែងដោយមាសទៀតផង។ ហើយ ទាំងអស់នោះគ្មានអ្វីក្រៅពីការលំអសប្បាយសម្រាប់ជីវិតលោកិយឡើយ។ រីឯ(សុភមង្គល)នៅជាមួយម្ចាស់របស់អ្នកនាថ្ងៃបរលោក វិញ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះប៉ុណ្ណោះ។

### الآية 43:36

> ﻿وَمَنْ يَعْشُ عَنْ ذِكْرِ الرَّحْمَٰنِ نُقَيِّضْ لَهُ شَيْطَانًا فَهُوَ لَهُ قَرِينٌ [43:36]

ហើយអ្នកណាដែលគេចចេញពីការរំលឹកទៅចំពោះម្ចាស់ មហាសប្បុរសនោះ យើងនឹងឱ្យស្ហៃតនញុះញង់គេ ហើយវាជាមិត្ដ ជិតស្និទ្ធសម្រាប់គេ។

### الآية 43:37

> ﻿وَإِنَّهُمْ لَيَصُدُّونَهُمْ عَنِ السَّبِيلِ وَيَحْسَبُونَ أَنَّهُمْ مُهْتَدُونَ [43:37]

ហើយពិតប្រាកដណាស់ ពួកវា(ស្ហៃតន)នឹងរារាំងពួកគេ អំពីមាគ៌ាដែលត្រឹមត្រូវ ដោយពួកគេគិតថា ពិតប្រាកដណាស់ ពួក គេជាអ្នកទទួលបានការចង្អុលបង្ហាញ។

### الآية 43:38

> ﻿حَتَّىٰ إِذَا جَاءَنَا قَالَ يَا لَيْتَ بَيْنِي وَبَيْنَكَ بُعْدَ الْمَشْرِقَيْنِ فَبِئْسَ الْقَرِينُ [43:38]

លុះនៅពេលដែលគេបានជួបយើង(នាថ្ងៃបរលោក) គេ បាននិយាយ(ទៅកាន់មិត្ដរបស់គេ)ថាៈ ឱអនិច្ចា. សង្ឃឹមថារវាង ខ្ញុំនិងអ្នកគឺឆ្ងាយពីគ្នាដូចទិសទាំងពីរ(ខាងកើត និងខាងលិច) ដូចេ្នះ វា(ស្ហៃតន)គឺជាមិត្ដដ៏អាក្រក់បំផុត។

### الآية 43:39

> ﻿وَلَنْ يَنْفَعَكُمُ الْيَوْمَ إِذْ ظَلَمْتُمْ أَنَّكُمْ فِي الْعَذَابِ مُشْتَرِكُونَ [43:39]

ហើយ(ក្ដីសង្ឃឹមរបស់ពួកគេ)នឹងមិនផ្ដល់ផលប្រយោជន៍ សម្រាប់ពួកអ្នកជាដាច់ខាតនៅថ្ងៃនេះ ដោយសារពួកអ្នកបានបំពាន (លើខ្លួនឯង)។ ពិតប្រាកដណាស់ ពួកអ្នកនឹងស្ថិតក្នុងទារុណកម្មជា មួយគ្នាពុំខានឡើយ។

### الآية 43:40

> ﻿أَفَأَنْتَ تُسْمِعُ الصُّمَّ أَوْ تَهْدِي الْعُمْيَ وَمَنْ كَانَ فِي ضَلَالٍ مُبِينٍ [43:40]

តើអ្នក(មូហាំម៉ាត់)អាចធ្វើឱ្យអ្នកដែលថ្លង់ស្ដាប់ឮ ឬអាច ចង្អុលបង្ហាញអ្នកដែលខ្វាក់ និងអ្នកដែលស្ថិតនៅក្នុងភាពវងេ្វង យ៉ាងច្បាស់លាស់នោះបានឬ?

### الآية 43:41

> ﻿فَإِمَّا نَذْهَبَنَّ بِكَ فَإِنَّا مِنْهُمْ مُنْتَقِمُونَ [43:41]

ហើយបើទោះជាយើងឱ្យអ្នក(មូហាំម៉ាត់)ស្លាប់(មុននឹង ទារុណកម្មមកដល់ពួកគេ)ក៏ដោយ ក៏យើងពិតជានឹងធ្វើទារុណកម្ម ពួកគេ(នៅថ្ងៃបរលោក)ដែរ។

### الآية 43:42

> ﻿أَوْ نُرِيَنَّكَ الَّذِي وَعَدْنَاهُمْ فَإِنَّا عَلَيْهِمْ مُقْتَدِرُونَ [43:42]

ឬក៏យើងនឹងបង្ហាញឱ្យអ្នកឃើញនូវអ្វី(ទារុណកម្ម)ដែល យើងបានសន្យានឹងពួកគេ។ ហើយពិតប្រាកដណាស់ យើងមាន អំណាចលើពួកគេ។

### الآية 43:43

> ﻿فَاسْتَمْسِكْ بِالَّذِي أُوحِيَ إِلَيْكَ ۖ إِنَّكَ عَلَىٰ صِرَاطٍ مُسْتَقِيمٍ [43:43]

ដូចេ្នះ ចូរអ្នកកាន់ឱ្យបានខ្ជាប់ខ្ជួននូវអ្វី(គម្ពីរគួរអាន)ដែល គេបានបញ្ចុះឱ្យអ្នក។ ពិតប្រាកដណាស់ អ្នកកំពុងស្ថិតនៅលើផូ្លវដ៏ ត្រឹមត្រូវ។

### الآية 43:44

> ﻿وَإِنَّهُ لَذِكْرٌ لَكَ وَلِقَوْمِكَ ۖ وَسَوْفَ تُسْأَلُونَ [43:44]

ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការដាស់ តឿនសម្រាប់អ្នកនិងក្រុមរបស់អ្នក។ ហើយពួកអ្នកនឹងត្រូវគេសួរ។

### الآية 43:45

> ﻿وَاسْأَلْ مَنْ أَرْسَلْنَا مِنْ قَبْلِكَ مِنْ رُسُلِنَا أَجَعَلْنَا مِنْ دُونِ الرَّحْمَٰنِ آلِهَةً يُعْبَدُونَ [43:45]

ចូរអ្នក(មូហាំម៉ាត់)សួរបណ្ដាអ្នកនាំសាររបស់យើងដែល យើងបានបញ្ជូនមុនអ្នកថាៈ តើយើងធ្លាប់បានបង្កើតឱ្យមានព្រះនានា ផេ្សងពីម្ចាស់មហាសប្បុរសដើម្បីឱ្យពួកគេគោរពសក្ការៈឬទេ?

### الآية 43:46

> ﻿وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا إِلَىٰ فِرْعَوْنَ وَمَلَئِهِ فَقَالَ إِنِّي رَسُولُ رَبِّ الْعَالَمِينَ [43:46]

ហើយជាការពិតណាស់ យើងបានបញ្ជូនមូសាជាមួយនឹង មុជីហ្សាត់របស់យើងទៅកាន់ហ្វៀរអោននិងមន្ដ្រីៗរបស់គេ។ ពេល នោះមូសាបានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសាររបស់ ម្ចាស់គ្រប់គ្រងពិភពទាំងអស់។

### الآية 43:47

> ﻿فَلَمَّا جَاءَهُمْ بِآيَاتِنَا إِذَا هُمْ مِنْهَا يَضْحَكُونَ [43:47]

ហើយនៅពេលដែលគាត់បាននាំមុជីហ្សាត់របស់យើងទៅ ដល់ពួកគេ ពេលនោះពួកគេបែរជាសើចចំអកចំពោះវាទៅវិញ។

### الآية 43:48

> ﻿وَمَا نُرِيهِمْ مِنْ آيَةٍ إِلَّا هِيَ أَكْبَرُ مِنْ أُخْتِهَا ۖ وَأَخَذْنَاهُمْ بِالْعَذَابِ لَعَلَّهُمْ يَرْجِعُونَ [43:48]

ហើយយើងនឹងមិនបង្ហាញមុជីហ្សាត់ណាមួយដល់ពួកគេ ទៀតឡើយ លុះត្រាតែវាមានលក្ខណៈធំធេងជាងមុជីហ្សាត់មុន។ ហើយយើងបានដាក់ទណ្ឌកម្មពួកគេ ដើម្បីឱ្យពួកគេវិលត្រឡប់ (ទៅរកមាគ៌ាត្រឹមត្រូវ)វិញ។

### الآية 43:49

> ﻿وَقَالُوا يَا أَيُّهَ السَّاحِرُ ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِنْدَكَ إِنَّنَا لَمُهْتَدُونَ [43:49]

ហើយពួកគេបាននិយាយ(ទៅកាន់មូសា)ថាៈ ឱគ្រូធ្មប់. ចូរអ្នកបួងសួងសុំពីម្ចាស់របស់អ្នកឱ្យពួកយើងនូវអ្វីដែលទ្រង់បាន សន្យាជាមួយអ្នក(ការបញ្ចៀសពីទណ្ឌកម្ម)ចុះ ពួកយើងពិតជា នឹងទទួលបានការចង្អុលបង្ហាញជាមិនខាន។

### الآية 43:50

> ﻿فَلَمَّا كَشَفْنَا عَنْهُمُ الْعَذَابَ إِذَا هُمْ يَنْكُثُونَ [43:50]

ហើយនៅពេលដែលយើងបានបំបាត់ទណ្ឌកម្មចេញពីពួកគេ ពេលនោះពួកគេបែរជាក្បត់(ពាក្យសន្យា)ទៅវិញ។

### الآية 43:51

> ﻿وَنَادَىٰ فِرْعَوْنُ فِي قَوْمِهِ قَالَ يَا قَوْمِ أَلَيْسَ لِي مُلْكُ مِصْرَ وَهَٰذِهِ الْأَنْهَارُ تَجْرِي مِنْ تَحْتِي ۖ أَفَلَا تُبْصِرُونَ [43:51]

ហើយហ្វៀរអោនបានអំពាវនាវទៅកាន់ក្រុមរបស់គេ ដោយនិយាយថាៈ ឱក្រុមរបស់យើង. តើអាណាចក្រអេហ្ស៊ីប ដោយមានទនេ្លហូរពីក្រោមវិមានរបស់យើងទាំងនេះមិនមែនជា កម្មសិទ្ធិរបស់យើងទេឬ? តើពួកអ្នកមិនឃើញទេឬ?

### الآية 43:52

> ﻿أَمْ أَنَا خَيْرٌ مِنْ هَٰذَا الَّذِي هُوَ مَهِينٌ وَلَا يَكَادُ يُبِينُ [43:52]

ផ្ទុយទៅវិញ ខ្ញុំជាមនុស្សប្រសើរជាងមនុស្សនេះ(មូសា) ដែលគេជាមនុស្សថោកទាបនិងនិយាយមិនសូវច្បាស់លាស់។

### الآية 43:53

> ﻿فَلَوْلَا أُلْقِيَ عَلَيْهِ أَسْوِرَةٌ مِنْ ذَهَبٍ أَوْ جَاءَ مَعَهُ الْمَلَائِكَةُ مُقْتَرِنِينَ [43:53]

ដូចេ្នះ ហេតុអ្វីបានជាគេមិនត្រូវបំពាក់កងដៃអំពីមាស ឬ ម៉ាឡាអ៊ីកាត់មិនរួមដំណើរមកជាមួយគេ ?

### الآية 43:54

> ﻿فَاسْتَخَفَّ قَوْمَهُ فَأَطَاعُوهُ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ [43:54]

ពេលនោះគេ(ហ្វៀរអោន)បានបំភិតបំភ័យក្រុមរបស់គេ ដូចេ្នះពួកគេក៏ប្រតិបត្ដិតាមគេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុម មួយដែលប្រាសចាកពីការប្រតិបត្ដិតាមអល់ឡោះ ។

### الآية 43:55

> ﻿فَلَمَّا آسَفُونَا انْتَقَمْنَا مِنْهُمْ فَأَغْرَقْنَاهُمْ أَجْمَعِينَ [43:55]

ហើយនៅពេលដែលពួកគេបានធ្វើឱ្យយើងខឹងសម្បា យើង ក៏ដាក់ទណ្ឌកម្មពួកគេ ដោយយើងពន្លិចពួកគេទាំងអស់គ្នា(ទៅក្នុង ទឹកសមុទ្រ)។

### الآية 43:56

> ﻿فَجَعَلْنَاهُمْ سَلَفًا وَمَثَلًا لِلْآخِرِينَ [43:56]

ហើយយើងបានយកពួកគេធ្វើជាគំរូ និងធ្វើជាឧទាហរណ៍ សម្រាប់មនុស្សជំនាន់ក្រោយ។

### الآية 43:57

> ﻿۞ وَلَمَّا ضُرِبَ ابْنُ مَرْيَمَ مَثَلًا إِذَا قَوْمُكَ مِنْهُ يَصِدُّونَ [43:57]

ហើយនៅពេលដែលគេយកកូនប្រុសរបស់ម៉ារយ៉ាំ (អ៊ីសា) ធ្វើជាឧទាហរណ៍ ពេលនោះក្រុមដែលប្រឆាំងនឹងអ្នក(មូហាំម៉ាត់) រីករាយនឹងវា។

### الآية 43:58

> ﻿وَقَالُوا أَآلِهَتُنَا خَيْرٌ أَمْ هُوَ ۚ مَا ضَرَبُوهُ لَكَ إِلَّا جَدَلًا ۚ بَلْ هُمْ قَوْمٌ خَصِمُونَ [43:58]

ហើយពួកគេបាននិយាយថាៈ តើព្រះនានារបស់យើង ប្រសើរជាង ឬមួយគេ(អ៊ីសា)ប្រសើរជាង? ពួកគេមិនលើក ឧទាហរណ៍ពីរឿងគេប្រាប់អ្នក(មូហាំម៉ាត់)ក្រៅពីការប្រកែក យកឈ្នះឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលចូលចិត្ដ ឈ្លោះប្រកែកគ្នា។

### الآية 43:59

> ﻿إِنْ هُوَ إِلَّا عَبْدٌ أَنْعَمْنَا عَلَيْهِ وَجَعَلْنَاهُ مَثَلًا لِبَنِي إِسْرَائِيلَ [43:59]

គេ(អ៊ីសា)គ្រាន់តែជាខ្ញុំម្នាក់ដែលយើងបានប្រទាន នៀកម៉ាត់ដល់គេប៉ុណ្ណោះ ហើយយើងបានយកគេធ្វើជាឧទាហរណ៍ សម្រាប់អំបូរអ៊ីស្រាអែល។

### الآية 43:60

> ﻿وَلَوْ نَشَاءُ لَجَعَلْنَا مِنْكُمْ مَلَائِكَةً فِي الْأَرْضِ يَخْلُفُونَ [43:60]

ហើយប្រសិនបើយើងមានចេតនា យើងពិតជាចាត់ម៉ាឡា-អ៊ីកាត់មកគ្រប់គ្រងនៅលើផែនដីនេះជំនួសពួកអ្នកជាមិនខាន។

### الآية 43:61

> ﻿وَإِنَّهُ لَعِلْمٌ لِلسَّاعَةِ فَلَا تَمْتَرُنَّ بِهَا وَاتَّبِعُونِ ۚ هَٰذَا صِرَاطٌ مُسْتَقِيمٌ [43:61]

ហើយពិតប្រាកដណាស់ (ការចុះពីលើមេឃរបស់)គេ (អ៊ីសា)គឺជាសញ្ញាកំណត់នៃថ្ងៃបរលោក។ ដូចេ្នះ ចូរពួកអ្នកកុំ មន្ទិលសង្ស័យអំពីវាឱ្យសោះ ហើយពួកអ្នកត្រូវប្រតិបត្ដិតាមយើង។ នេះហើយគឺជាមាគ៌ាដែលត្រឹមត្រូវ។

### الآية 43:62

> ﻿وَلَا يَصُدَّنَّكُمُ الشَّيْطَانُ ۖ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ [43:62]

ហើយកុំបណ្ដោយឱ្យស្ហៃតនមករារាំងពួកអ្នកឱ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់ពួកអ្នកយ៉ាងច្បាស់លាស់។

### الآية 43:63

> ﻿وَلَمَّا جَاءَ عِيسَىٰ بِالْبَيِّنَاتِ قَالَ قَدْ جِئْتُكُمْ بِالْحِكْمَةِ وَلِأُبَيِّنَ لَكُمْ بَعْضَ الَّذِي تَخْتَلِفُونَ فِيهِ ۖ فَاتَّقُوا اللَّهَ وَأَطِيعُونِ [43:63]

ហើយនៅពេលអ៊ីសាបាននាំមកនូវភស្ដុតាងយ៉ាងច្បាស់ លាស់ជាច្រើន(មកកាន់អំបូរអ៊ីស្រាអែល)គាត់ក៏បានពោលថាៈ ជា ការពិតណាស់ ខ្ញុំបាននាំមកឱ្យពួកអ្នកនូវហ៊ិកម៉ាត់(ភាពជាណាពី) និងដើម្បីឱ្យខ្ញុំបញ្ជាក់ប្រាប់ពួកអ្នកនូវរឿងមួយចំនួន ដែលពួកអ្នក កំពុងខ្វែងគំនិតគ្នាអំពីវា។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាមខ្ញុំ។

### الآية 43:64

> ﻿إِنَّ اللَّهَ هُوَ رَبِّي وَرَبُّكُمْ فَاعْبُدُوهُ ۚ هَٰذَا صِرَاطٌ مُسْتَقِيمٌ [43:64]

ពិតប្រាកដណាស់ អល់ឡោះ ទ្រង់គឺជាម្ចាស់របស់ខ្ញុំ និងជា ម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់។ នេះហើយគឺជាមាគ៌ាដ៏ត្រឹមត្រូវ។

### الآية 43:65

> ﻿فَاخْتَلَفَ الْأَحْزَابُ مِنْ بَيْنِهِمْ ۖ فَوَيْلٌ لِلَّذِينَ ظَلَمُوا مِنْ عَذَابِ يَوْمٍ أَلِيمٍ [43:65]

ហើយក្រុមនានាក្នុងចំណោមពួកគេបានខ្វែងគំនិតគ្នា(ក្នុង រឿងអ៊ីសា) ។ ហើយភាពវិនាសអន្ដរាយចំពោះពួកដែលបានបំពាន គឺទារុណកម្មនៅថ្ងៃមួយយ៉ាងឈឺចាប់(ថ្ងៃបរលោក)។

### الآية 43:66

> ﻿هَلْ يَنْظُرُونَ إِلَّا السَّاعَةَ أَنْ تَأْتِيَهُمْ بَغْتَةً وَهُمْ لَا يَشْعُرُونَ [43:66]

ពួកគេមិនរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលនឹងមកដល់ពួក គេភ្លាមៗ ដោយពួកគេមិនដឹងខ្លួននោះឡើយ។

### الآية 43:67

> ﻿الْأَخِلَّاءُ يَوْمَئِذٍ بَعْضُهُمْ لِبَعْضٍ عَدُوٌّ إِلَّا الْمُتَّقِينَ [43:67]

មិត្ដភកិ្ដទាំងឡាយនៅថ្ងៃនោះ(ថ្ងៃបរលោក)នឹងក្លាយជា សត្រូវនឹងគ្នា លើកលែងតែអ្នកដែលកោតខ្លាចអល់ឡោះប៉ុណ្ណោះ។

### الآية 43:68

> ﻿يَا عِبَادِ لَا خَوْفٌ عَلَيْكُمُ الْيَوْمَ وَلَا أَنْتُمْ تَحْزَنُونَ [43:68]

ឱបណ្ដាខ្ញុំរបស់យើង. គ្មានការភ័យខ្លាចចំពោះពួកអ្នកទេ នៅថ្ងៃនេះ ហើយពួកអ្នកក៏មិនមានទុក្ខព្រួយដែរ។

### الآية 43:69

> ﻿الَّذِينَ آمَنُوا بِآيَاتِنَا وَكَانُوا مُسْلِمِينَ [43:69]

គឺបណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗរបស់យើង ហើយ ពួកគេជាអ្នកដែលបានប្រគល់ខ្លួនចំពោះអល់ឡោះ។

### الآية 43:70

> ﻿ادْخُلُوا الْجَنَّةَ أَنْتُمْ وَأَزْوَاجُكُمْ تُحْبَرُونَ [43:70]

ចូរពួកអ្នក និងភរិយាៗរបស់ពួកអ្នកចូលឋានសួគ៌ដោយ រីករាយចុះ។

### الآية 43:71

> ﻿يُطَافُ عَلَيْهِمْ بِصِحَافٍ مِنْ ذَهَبٍ وَأَكْوَابٍ ۖ وَفِيهَا مَا تَشْتَهِيهِ الْأَنْفُسُ وَتَلَذُّ الْأَعْيُنُ ۖ وَأَنْتُمْ فِيهَا خَالِدُونَ [43:71]

ថាសនិងពែងធ្វើពីមាសត្រូវគេដាក់នៅជុំវិញពួកគេ។ ហើយនៅក្នុងឋានសួគ៌នោះមានអ្វីៗតាមចំណង់ចិត្ដ ព្រមទាំង សប្បាយភ្នែកផងដែរ។ ហើយពួកអ្នកស្ថិតនៅក្នុងនោះជាអមតៈ។

### الآية 43:72

> ﻿وَتِلْكَ الْجَنَّةُ الَّتِي أُورِثْتُمُوهَا بِمَا كُنْتُمْ تَعْمَلُونَ [43:72]

នោះហើយគឺជាឋានសួគ៌ដែលគេបានប្រទានវាឱ្យពួកអ្នក ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងកន្លងមក។

### الآية 43:73

> ﻿لَكُمْ فِيهَا فَاكِهَةٌ كَثِيرَةٌ مِنْهَا تَأْكُلُونَ [43:73]

មានផ្លែឈើជាច្រើនសម្រាប់ពួកអ្នកនៅក្នុងនោះដែលពួក អ្នកអាចបរិភោគអំពីវាបាន។

### الآية 43:74

> ﻿إِنَّ الْمُجْرِمِينَ فِي عَذَابِ جَهَنَّمَ خَالِدُونَ [43:74]

ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដអំពើបាបនោះ ពួកគេ ស្ថិតនៅក្នុងទារុណកម្មនៃនរកជើហាន់ណាំជាអមតៈ។

### الآية 43:75

> ﻿لَا يُفَتَّرُ عَنْهُمْ وَهُمْ فِيهِ مُبْلِسُونَ [43:75]

គេមិនសម្រាល(ទារុណកម្ម)ដល់ពួកគេឡើយ។ ហើយ ពួកគេស្ថិតនៅក្នុងនោះទាំងក្ដីអស់សង្ឃឹម។

### الآية 43:76

> ﻿وَمَا ظَلَمْنَاهُمْ وَلَٰكِنْ كَانُوا هُمُ الظَّالِمِينَ [43:76]

ហើយយើងមិនបានបំពានលើពួកគេឡើយ ក៏ប៉ុន្ដែពួកគេ ទេដែលជាអ្នកបានបំពាននោះ។

### الآية 43:77

> ﻿وَنَادَوْا يَا مَالِكُ لِيَقْضِ عَلَيْنَا رَبُّكَ ۖ قَالَ إِنَّكُمْ مَاكِثُونَ [43:77]

ពួកគេបានស្រែកហៅថាៈ ឱម៉ាឡិក. ចូរឱ្យម្ចាស់របស់ អ្នកយកជីវិតពួកយើងចុះ(ដើម្បីពួកយើងរួចផុតពីទារុណកម្មនេះ)។ ម៉ាឡិកបានតបវិញថាៈ ពិតប្រាកដណាស់ ពួកអ្នករស់នៅទីនេះជា រៀងរហូត។

### الآية 43:78

> ﻿لَقَدْ جِئْنَاكُمْ بِالْحَقِّ وَلَٰكِنَّ أَكْثَرَكُمْ لِلْحَقِّ كَارِهُونَ [43:78]

ជាការពិតណាស់យើង(អល់ឡោះ)បាននាំមកឱ្យពួកអ្នក នូវការពិត(តាមរយៈអ្នកនាំសាររបស់យើង) ក៏ប៉ុន្ដែពួកអ្នកភាគ ច្រើនបែរជាស្អប់ខ្ពើមចំពោះការពិតនោះទៅវិញ។

### الآية 43:79

> ﻿أَمْ أَبْرَمُوا أَمْرًا فَإِنَّا مُبْرِمُونَ [43:79]

ផ្ទុយទៅវិញ ពួកគេបានរៀបចំល្បិចកល(ចំពោះមូហាំ-ម៉ាត់) តែតាមពិតយើងទេដែលជាអ្នករៀបចំល្បិចកលនោះ។

### الآية 43:80

> ﻿أَمْ يَحْسَبُونَ أَنَّا لَا نَسْمَعُ سِرَّهُمْ وَنَجْوَاهُمْ ۚ بَلَىٰ وَرُسُلُنَا لَدَيْهِمْ يَكْتُبُونَ [43:80]

ឬមួយពួកគេគិតថា ពិតប្រាកដណាស់ យើងមិនស្ដាប់ឮនូវ ការសម្ងាត់របស់ពួកគេ និងការខ្សឹបខ្សៀវរបស់ពួកគេទេឬ? មិន ដូច្នោះទេ តាមពិតយើងស្ដាប់ឮ ហើយអ្នកនាំសារ(ម៉ាឡាអ៊ីកាត់) របស់យើងដែលនៅជាមួយពួកគេកំពុងកត់ត្រា(រាល់ទង្វើរបស់ ពួកគេ)។

### الآية 43:81

> ﻿قُلْ إِنْ كَانَ لِلرَّحْمَٰنِ وَلَدٌ فَأَنَا أَوَّلُ الْعَابِدِينَ [43:81]

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើម្ចាស់មហា សប្បុរសមានកូនប្រុសពិតមែននោះ គឺខ្ញុំជាអ្នកគោរពសក្ការៈ (ចំពោះកូននោះ)មុនគេបង្អស់។

### الآية 43:82

> ﻿سُبْحَانَ رَبِّ السَّمَاوَاتِ وَالْأَرْضِ رَبِّ الْعَرْشِ عَمَّا يَصِفُونَ [43:82]

មហាស្អាតស្អំ ម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ម្ចាស់ នៃអារ៉ស្ហអំពីអ្វីដែលពួកគេនិយាយប្រឌិត។

### الآية 43:83

> ﻿فَذَرْهُمْ يَخُوضُوا وَيَلْعَبُوا حَتَّىٰ يُلَاقُوا يَوْمَهُمُ الَّذِي يُوعَدُونَ [43:83]

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេលិចលង់ (ក្នុងភាពវងេ្វង) និងលេងសើចរហូតដល់ពួកគេជួបនឹងថ្ងៃដែល គេបានសន្យាចំពោះពួកគេ(ថ្ងៃបរលោក)ចុះ។

### الآية 43:84

> ﻿وَهُوَ الَّذِي فِي السَّمَاءِ إِلَٰهٌ وَفِي الْأَرْضِ إِلَٰهٌ ۚ وَهُوَ الْحَكِيمُ الْعَلِيمُ [43:84]

ហើយទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដនៅលើមេឃ និងជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដនៅលើផែនដី។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹង។

### الآية 43:85

> ﻿وَتَبَارَكَ الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا وَعِنْدَهُ عِلْمُ السَّاعَةِ وَإِلَيْهِ تُرْجَعُونَ [43:85]

ហើយមហាឧត្ដុង្គឧត្ដម ម្ចាស់ដែលការគ្រប់គ្រងមេឃជា ច្រើនជាន់ និងផែនដី ហើយនិងអ្វីៗដែលមាននៅរវាងវាទាំងពីរជា កម្មសិទ្ធិរបស់ទ្រង់។ ហើយមានតែទ្រង់ប៉ុណ្ណោះដែលដឹងពីកាល កំណត់នៃថ្ងៃបរលោក។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ ទ្រង់វិញ។

### الآية 43:86

> ﻿وَلَا يَمْلِكُ الَّذِينَ يَدْعُونَ مِنْ دُونِهِ الشَّفَاعَةَ إِلَّا مَنْ شَهِدَ بِالْحَقِّ وَهُمْ يَعْلَمُونَ [43:86]

ហើយពួក(ព្រះនានា)ដែលពួកគេ(ពួកមូស្ហរីគីន)បួងសួង សុំក្រៅពីទ្រង់នោះ គ្មានអំណាចក្នុងការជួយអន្ដរាគមន៍ឡើយ លើក លែងតែអ្នកដែលបានទទួលស្គាល់ការពិត(មានជំនឿ) ដោយពួក គេជឿជាក់ប៉ុណ្ណោះ។

### الآية 43:87

> ﻿وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَهُمْ لَيَقُولُنَّ اللَّهُ ۖ فَأَنَّىٰ يُؤْفَكُونَ [43:87]

ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នក ណាដែលបានបង្កើតពួកគេ? ពួកគេប្រាកដជានឹងឆ្លើយថាៈ គឺ អល់ឡោះ។ ដូចេ្នះ តើពួកគេអាចគេចចេញពីការពិតបានយ៉ាងដូចមេ្ដច?

### الآية 43:88

> ﻿وَقِيلِهِ يَا رَبِّ إِنَّ هَٰؤُلَاءِ قَوْمٌ لَا يُؤْمِنُونَ [43:88]

ហើយ(អល់ឡោះដឹងពី)ការត្អូញត្អែររបស់មូហាំម៉ាត់ ថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ពួកទាំងនេះជាក្រុមដែល គ្មានជំនឿ។

### الآية 43:89

> ﻿فَاصْفَحْ عَنْهُمْ وَقُلْ سَلَامٌ ۚ فَسَوْفَ يَعْلَمُونَ [43:89]

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ចាកចេញឱ្យឆ្ងាយពីពួកគេ ហើយពោលថាៈ សូមឱ្យមានសន្ដិភាព។ ពួកគេគង់តែនឹងដឹង ជាមិនខាន។

## روابط ذات صلة

- [النص القرآني للسورة](https://quranpedia.net/surah/1/43.md)
- [كل تفاسير سورة الزخرف
](https://quranpedia.net/surah-tafsir/43.md)
- [ترجمات سورة الزخرف
](https://quranpedia.net/translations/43.md)
- [صفحة الكتاب: الترجمة الخميرية](https://quranpedia.net/book/1995.md)
- [المؤلف: جمعية تطوير المجتمع الاسلامي الكمبودي](https://quranpedia.net/person/1769.md)

---

زُر [Quranpedia.net](https://quranpedia.net/surah/1/43/book/1995) — موسوعة القرآن الكريم: التفاسير، الترجمات، التلاوات، والمواضيع.
