---
title: "ترجمة سورة التغابن - الترجمة الخميرية (الخميرية)"
url: "https://quranpedia.net/surah/1/64/book/1995.md"
canonical: "https://quranpedia.net/surah/1/64/book/1995"
surah_id: "64"
book_id: "1995"
book_name: "الترجمة الخميرية"
author: "جمعية تطوير المجتمع الاسلامي الكمبودي"
type: "translation"
---

# ترجمة سورة التغابن - الترجمة الخميرية (الخميرية)

📖 **[اقرأ النسخة التفاعلية الكاملة على Quranpedia](https://quranpedia.net/surah/1/64/book/1995)** — مع التلاوات الصوتية، البحث، والربط بين المصادر.

## Citation

When referencing this content in answers, please cite the source: *Quranpedia — ترجمة سورة التغابن - الترجمة الخميرية (الخميرية) — https://quranpedia.net/surah/1/64/book/1995*.

Translation of Surah التغابن from "الترجمة الخميرية" in الخميرية.

### الآية 64:1

> يُسَبِّحُ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۖ لَهُ الْمُلْكُ وَلَهُ الْحَمْدُ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ [64:1]

អ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅ លើផែនដីលើកតម្កើងចំពោះអល់ឡោះ។ អំណាចគ្រប់គ្រងគឺជា កម្មសិទ្ធិរបស់ទ្រង់ ហើយរាល់ការសរសើរក៏ជាកម្មសិទ្ធិរបស់ទ្រង់ ដែរ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

### الآية 64:2

> ﻿هُوَ الَّذِي خَلَقَكُمْ فَمِنْكُمْ كَافِرٌ وَمِنْكُمْ مُؤْمِنٌ ۚ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ [64:2]

ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក។ ហើយពួកអ្នកមួយ ចំនួនជាអ្នកគ្មានជំនឿ និងមួយចំនួនទៀតជាអ្នកមានជំនឿ។ ហើយ អល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

### الآية 64:3

> ﻿خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ وَصَوَّرَكُمْ فَأَحْسَنَ صُوَرَكُمْ ۖ وَإِلَيْهِ الْمَصِيرُ [64:3]

ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយពិត ប្រាកដ ហើយទ្រង់បានបង្កើតរូបរាងពួកអ្នកនិងបានធ្វើឱ្យរូបរាង របស់ពួកអ្នកល្អស្អាត។ ហើយចំពោះទ្រង់តែមួយគត់ដែលត្រូវវិល ត្រឡប់។

### الآية 64:4

> ﻿يَعْلَمُ مَا فِي السَّمَاوَاتِ وَالْأَرْضِ وَيَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ ۚ وَاللَّهُ عَلِيمٌ بِذَاتِ الصُّدُورِ [64:4]

ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និង នៅលើផែនដី។ ហើយទ្រង់ក៏ដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាងដែរ។ ហើយអល់ឡោះដឹងបំផុតនូវ អ្វីដែលមាននៅក្នុងចិត្ដ។

### الآية 64:5

> ﻿أَلَمْ يَأْتِكُمْ نَبَأُ الَّذِينَ كَفَرُوا مِنْ قَبْلُ فَذَاقُوا وَبَالَ أَمْرِهِمْ وَلَهُمْ عَذَابٌ أَلِيمٌ [64:5]

តើដំណឹងរបស់ពួកដែលប្រឆាំងកាលពីមុនមិនបានមកដល់ ពួកអ្នកទេឬ? ពួកគេបានភ្លក្សនូវលទ្ធផលចុងក្រោយដ៏អាក្រក់របស់ ពួកគេ។ ហើយពួកគេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។

### الآية 64:6

> ﻿ذَٰلِكَ بِأَنَّهُ كَانَتْ تَأْتِيهِمْ رُسُلُهُمْ بِالْبَيِّنَاتِ فَقَالُوا أَبَشَرٌ يَهْدُونَنَا فَكَفَرُوا وَتَوَلَّوْا ۚ وَاسْتَغْنَى اللَّهُ ۚ وَاللَّهُ غَنِيٌّ حَمِيدٌ [64:6]

នោះគឺដោយសារតែបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំ ភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនមកដល់ពួកគេ តែពួកគេបែរជា និយាយថាៈ គ្រាន់តែជាមនុស្សធម្មតាអាចចង្អុលបង្ហាញពួកយើង បានឬ¤? ហើយពួកគេក៏បានប្រឆាំង និងបានបែរចេញ(ពីការពិត)។ ប៉ុន្ដែអល់ឡោះមិនត្រូវការពួកគេឡើយ។ ហើយអល់ឡោះមហា មានលើសលុប ជាទីកោតសរសើរបំផុត។

### الآية 64:7

> ﻿زَعَمَ الَّذِينَ كَفَرُوا أَنْ لَنْ يُبْعَثُوا ۚ قُلْ بَلَىٰ وَرَبِّي لَتُبْعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلْتُمْ ۚ وَذَٰلِكَ عَلَى اللَّهِ يَسِيرٌ [64:7]

ពួកដែលប្រឆាំងបានគិតថាៈ ពួកគេនឹងមិនត្រូវបានគេធ្វើ ឱ្យរស់ឡើងវិញឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ មិនមែន ដូច្នោះទេ សូមស្បថនឹងម្ចាស់របស់ខ្ញុំ ពួកអ្នកពិតជានឹងត្រូវគេធ្វើឱ្យ រស់ឡើងវិញ បន្ទាប់មកពួកអ្នកនឹងត្រូវគេប្រាប់ឱ្យដឹងនូវអ្វីដែលពួក អ្នកធ្លាប់បានប្រព្រឹត្ដ។ ហើយទាំងនោះគឺជាការងាយស្រួលបំផុត ចំពោះអល់ឡោះ។

### الآية 64:8

> ﻿فَآمِنُوا بِاللَّهِ وَرَسُولِهِ وَالنُّورِ الَّذِي أَنْزَلْنَا ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ [64:8]

ហើយចូរពួកអ្នក(ពួកមូស្ហរីគីន)មានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់(មូហាំម៉ាត់) ហើយនិងពន្លឺ(គម្ពីរគួរអាន) ដែលយើងបានបញ្ចុះមក។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែល ពួកអ្នកប្រព្រឹត្ដ។

### الآية 64:9

> ﻿يَوْمَ يَجْمَعُكُمْ لِيَوْمِ الْجَمْعِ ۖ ذَٰلِكَ يَوْمُ التَّغَابُنِ ۗ وَمَنْ يُؤْمِنْ بِاللَّهِ وَيَعْمَلْ صَالِحًا يُكَفِّرْ عَنْهُ سَيِّئَاتِهِ وَيُدْخِلْهُ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ [64:9]

(ចូរចងចាំ)នៅថ្ងៃដែលទ្រង់នឹងប្រមូលផ្ដុំពួកអ្នកនៅថ្ងៃ ប្រមូលផ្ដុំ(ដើម្បីជំនុំជំរះ)។ នោះគឺជាថ្ងៃដែលស្ដែងចេញពីភាពខាត បង់ និងភាពចំណេញ។ ហើយអ្នកណាដែលមានជំនឿលើអល់ឡោះ និងសាងអំពើល្អត្រឹមត្រូវនោះ ទ្រង់នឹងលុបបំបាត់ពីគេនូវបាបកម្ម ទាំងឡាយរបស់គេ និងបញ្ចូលគេទៅក្នុងឋានសួគ៌ដែលមានទនេ្ល ជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះគឺ ជាជោគជ័យមួយដ៏ធំបំផុត។

### الآية 64:10

> ﻿وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ النَّارِ خَالِدِينَ فِيهَا ۖ وَبِئْسَ الْمَصِيرُ [64:10]

រីឯពួកដែលប្រឆាំង និងបានបដិសេធនឹងភស្ដុតាងៗរបស់ យើង ពួកទាំងនោះគឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ និងជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

### الآية 64:11

> ﻿مَا أَصَابَ مِنْ مُصِيبَةٍ إِلَّا بِإِذْنِ اللَّهِ ۗ وَمَنْ يُؤْمِنْ بِاللَّهِ يَهْدِ قَلْبَهُ ۚ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ [64:11]

គ្មានអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់ឡើយ លើកលែងតែ មានការអនុញ្ញាតរបស់អល់ឡោះ។ ហើយអ្នកណាដែលមានជំនឿ លើអល់ឡោះ ទ្រង់នឹងចង្អុលបង្ហាញដល់ដួងចិត្ដរបស់គេ។ ហើយ អល់ឡោះដឹងបំផុតនូវអ្វីៗទាំងអស់។

### الآية 64:12

> ﻿وَأَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ ۚ فَإِنْ تَوَلَّيْتُمْ فَإِنَّمَا عَلَىٰ رَسُولِنَا الْبَلَاغُ الْمُبِينُ [64:12]

ហើយចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងប្រតិបត្ដិតាម អ្នកនាំសារ(មូហាំម៉ាត់)។ តែប្រសិនបើពួកអ្នកងាកចេញវិញនោះ ពិតប្រាកដណាស់កាតព្វកិច្ចអ្នកនាំសាររបស់យើងគ្រាន់តែជាអ្នក ផ្សព្វផ្សាយសារដ៏ច្បាស់លាស់ប៉ុណ្ណោះ។

### الآية 64:13

> ﻿اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ [64:13]

អល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហើយចំពោះអល់ឡោះតែ មួយគត់ ដែលបណ្ដាអ្នកមានជំនឿប្រគល់ការទុកចិត្ដ។

### الآية 64:14

> ﻿يَا أَيُّهَا الَّذِينَ آمَنُوا إِنَّ مِنْ أَزْوَاجِكُمْ وَأَوْلَادِكُمْ عَدُوًّا لَكُمْ فَاحْذَرُوهُمْ ۚ وَإِنْ تَعْفُوا وَتَصْفَحُوا وَتَغْفِرُوا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ [64:14]

ឱបណ្ដាអ្នកដែលមានជំនឿ. ពិតប្រាកដណាស់ភរិយា របស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកមួយចំនួនជាសត្រូវរបស់ពួក អ្នក។ ដូចេ្នះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ។ ប៉ុន្ដែបើពួកអ្នក អធ្យាស្រ័យ និងសណ្ដោសប្រណី ហើយនិងអភ័យទោសដល់ពួកគេ នោះ គឺពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។

### الآية 64:15

> ﻿إِنَّمَا أَمْوَالُكُمْ وَأَوْلَادُكُمْ فِتْنَةٌ ۚ وَاللَّهُ عِنْدَهُ أَجْرٌ عَظِيمٌ [64:15]

តាមពិតទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ពួក អ្នក គឺគ្រាន់តែជាការសាកល្បង(ចំពោះពួកអ្នក)ប៉ុណ្ណោះ។ ហើយ អល់ឡោះមានការតបស្នងផលបុណ្យដ៏ធំធេង។

### الآية 64:16

> ﻿فَاتَّقُوا اللَّهَ مَا اسْتَطَعْتُمْ وَاسْمَعُوا وَأَطِيعُوا وَأَنْفِقُوا خَيْرًا لِأَنْفُسِكُمْ ۗ وَمَنْ يُوقَ شُحَّ نَفْسِهِ فَأُولَٰئِكَ هُمُ الْمُفْلِحُونَ [64:16]

ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះទៅតាមលទ្ធភាព របស់ពួកអ្នក ហើយចូរពួកអ្នកស្ដាប់ និងប្រតិបត្ដិតាម(អ្នកនាំសារ) ហើយនិងបរិច្ចាគទ្រព្យសម្បត្ដិ វាគឺជាការប្រសើរសម្រាប់ពួកអ្នក ផ្ទាល់។ អ្នកណាហើយដែលរក្សាខ្លួនចេញពីភាពកំណាញ់ អ្នកទាំង នោះគឺជាអ្នកដែលទទួលបានជោគជ័យ។

### الآية 64:17

> ﻿إِنْ تُقْرِضُوا اللَّهَ قَرْضًا حَسَنًا يُضَاعِفْهُ لَكُمْ وَيَغْفِرْ لَكُمْ ۚ وَاللَّهُ شَكُورٌ حَلِيمٌ [64:17]

ប្រសិនបើពួកអ្នកឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ (បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគា៌អល់ឡោះ)នោះ ទ្រង់នឹងបន្ថែមវា សម្រាប់ពួកអ្នកវិញទេ្វដង ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នក។ ហើយអល់ឡោះមហាដឹងគុណ មហាទន់ភ្លន់។

### الآية 64:18

> ﻿عَالِمُ الْغَيْبِ وَالشَّهَادَةِ الْعَزِيزُ الْحَكِيمُ [64:18]

ទ្រង់ជាអ្នកដឹងបំផុតនូវភាពអាថ៌កំបាំង និងភាពលាត ត្រដាង។ ទ្រង់់មហាមខ្លាំងពូកែ មហាគតិបណ្ឌិត។

## روابط ذات صلة

- [النص القرآني للسورة](https://quranpedia.net/surah/1/64.md)
- [كل تفاسير سورة التغابن
](https://quranpedia.net/surah-tafsir/64.md)
- [ترجمات سورة التغابن
](https://quranpedia.net/translations/64.md)
- [صفحة الكتاب: الترجمة الخميرية](https://quranpedia.net/book/1995.md)
- [المؤلف: جمعية تطوير المجتمع الاسلامي الكمبودي](https://quranpedia.net/person/1769.md)

---

زُر [Quranpedia.net](https://quranpedia.net/surah/1/64/book/1995) — موسوعة القرآن الكريم: التفاسير، الترجمات، التلاوات، والمواضيع.
