ﰕ
surah.translation
.
من تأليف:
جمعية تطوير المجتمع الاسلامي الكمبودي
.
ﰡ
វិនាសអន្ដរាយហើយចំពោះអ្នកនិយាយមួលបង្កាច់ និង អ្នកនិយាយដើមគេ។
គឺជាអ្នកដែលបានប្រមូលទ្រព្យសម្បត្ដិនិងរាប់ចំនួនរបស់វា
ដោយគេគិតថា ទ្រព្យសម្បត្ដិរបស់គេពិតជាធ្វើឱ្យគេនៅ គង់វង្សជារៀងហូត។
មិនដូច្នោះទេ. ការពិតគេនឹងត្រូវគេបោះបញ្ចូលទៅក្នុង ហ៊ូ ត ម៉ះ។
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ហ៊ូ ត ម៉ះជាអ្វីនោះ?
គឺជាភ្លើងរបស់អល់ឡោះដែលបានបង្កាត់ទុក(នៅក្នុង នរក)
ដែលវាឆាបឆេះរាលដល់បេះដូង។
ពិតប្រាកដណាស់ នរកនោះត្រូវបានបិទជិត ដើម្បីកុំឱ្យ ពួកគេចេញ។
ត្រូវបានចងភ្ជាប់នឹងសសរដ៏វែង។