ﰋ
ترجمة معاني سورة الشرح
باللغة الخميرية من كتاب الترجمة الخميرية
.
من تأليف:
جمعية تطوير المجتمع الاسلامي الكمبودي
.
ﰡ
តើយើងមិនបានបើកចំហទ្រូងរបស់អ្នក(មូហាំម៉ាត់)ឱ្យអ្នក
និងបានដកបន្ទុករបស់អ្នកចេញពីអ្នក
ដែលបានផ្ទុកយ៉ាងធ្ងន់នៅលើខ្នងរបស់អ្នក
ហើយយើងបានលើកកិត្ដិនាមរបស់អ្នកឱ្យខ្ពង់ខ្ពស់ទេឬ ?
ហើយពិតប្រាកដណាស់ ជាមួយនឹងសេចក្ដីលំបាកវេទនា គឺភាពងាយស្រួល។
ពិតប្រាកដណាស់ ជាមួយនឹងសេចកី្ដលំបាកវេទនាគឺភាព ងាយស្រួល។
ដូចេ្នះ នៅពេលដែលអ្នកបានបំពេញភារកិច្ច(កិច្ចការ លោកិយ)រួចរាល់ហើយ ចូរអ្នកខិតខំគោរពសក្ការៈចំពោះយើង។
ហើយទៅចំពោះម្ចាស់របស់អ្នកតែមួយគត់ ចូរអ្នកប៉ង ប្រាថ្នានិងសង្ឃឹម។