ﰅ
surah.translation
.
من تأليف:
جمعية تطوير المجتمع الاسلامي الكمبودي
.
ﰡ
តើដំណឹងនៃថ្ងៃបរលោកបានមកដល់អ្នក(មូហាំម៉ាត់) ហើយឬនៅ?
នៅថ្ងៃនោះទឹកមុខ(របស់ពួកគ្មានជំនឿ) គឺមានភាពអាម៉ាស់។
ﮆﮇ
ﰂ
រវល់យ៉ាងខ្លាំង និងនឿយហត់បំផុត។
ពួកគេនឹងចូលក្នុងភើ្លងនរកដ៏សែនក្ដៅ។
ពួកគេនឹងត្រូវគេឱ្យផឹកទឹកដ៏ក្ដៅបំផុត។
គ្មានចំណីអាហារណាសម្រាប់ពួកគេក្រៅពីបន្លានិងជាតិពុល
ដែលវានឹងមិនធ្វើឱ្យធំធាត់ និងមិនធ្វើឱ្យបាត់ការសេ្រក ឃ្លាននោះឡើយ ។
នៅថ្ងៃនោះដែរ ទឹកមុខ(របស់បណ្ដាអ្នកមានជំនឿ)ប្រកប ដោយក្ដីរីករាយ។
ﮤﮥ
ﰈ
ដោយសារតែពួកគេពេញចិត្ដចំពោះការប្រឹងប្រែងរបស់ខ្លួន (នៅក្នុងលោកិយ) ។
នៅក្នុងឋានសួគ៌ដ៏ខ្ពស់ត្រដែត
ដែលនៅក្នុងវានោះ ពួកគេមិនឮពាក្យសំដីឥតប្រយោជន៍ ឡើយ។
នៅទីនោះ មានប្រភពទឹកដែលហូរ។
នៅទីនោះដែរ មានគ្រែខ្ពស់ៗ។
ﯙﯚ
ﰍ
និងកែវដែលបានរៀបចំទុកដាក់ជាសេ្រច។
ﯜﯝ
ﰎ
និងខ្នើយកើយរៀបដាក់ជាជួរៗ។
ﯟﯠ
ﰏ
និងកម្រាលព្រំគ្រប់បែបយ៉ាងដែលបានក្រាលសន្ធឹងរួច ជាសេ្រច។
ហើយតើពួកគេមិនបានពិចារណាចំពោះសត្វអូដ្ឋទេឬថា វាត្រូវបានគេបង្កើតយ៉ាងដូចមេ្ដច?
និងមើលទៅមេឃ តើវាត្រូវបានគេលើកឱ្យខ្ពស់ឡើង យ៉ាងដូចមេ្ដច?
និងមើលទៅភ្នំទាំងឡាយ តើវាត្រូវបានគេបោះភ្ជាប់ យ៉ាងរឹងមាំដូចមេ្ដច ?
និងមើលទៅផែនដី តើវាត្រូវបានគេពន្លាតសន្ធឹងយ៉ាង ដូចមេ្ដចដែរ ?
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ក្រើនរំលឹកចុះ ការពិតអ្នក គ្រាន់តែជាអ្នកដែលក្រើនរំលឹកប៉ុណ្ណោះ។
អ្នកពុំមែនជាអ្នកប្រើអំណាចផ្ដាច់ការទៅលើពួកគេ ឡើយ។
លើកលែងតែអ្នកណាដែលងាកចេញ និងគ្មានជំនឿ ប៉ុណ្ណោះ។
អល់ឡោះនឹងធ្វើទារុណកម្មគេនូវទារុណកម្មមួយយ៉ាង ធ្ងន់ធ្ងរបំផុត។
ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេគឺមកកាន់ យើងតែម្នាក់គត់។
បន្ទាប់មក ពិតប្រាកដណាស់ ការជំនុំជំរះរបស់ពួកគេ គឺជាតួនាទីរបស់យើង។