surah.translation .
من تأليف: جمعية تطوير المجتمع الاسلامي الكمبودي .

តើពួកគេដេញដោលគ្នាអំពីរឿងអ្វី?
គឺអំពីដំណឹងដ៏សំខាន់
ដែលពួកគេកំពុងតែខ្វែងគំនិតគ្នាអំពីវា។
ទេ. ពួកគេគង់តែនឹងដឹង។
ទេ. បន្ទាប់មកពួកគេគង់តែនឹងដឹងយ៉ាងច្បាស់។
តើយើងមិនបានបង្កើតផែនដីឱ្យមានសណ្ឋានរាបស្មើ
និងភ្នំទាំងឡាយជាបង្គោលស្នឹងទេឬ?
ហើយយើងបានបង្កើតពួកអ្នកជាគូៗ(ប្រុស និងស្រី)។
ហើយយើងបានបង្កើតការដេករបស់ពួកអ្នកទុកជាការឈប់ សម្រាក។
ហើយយើងបានបង្កើតពេលយប់ជាការបិទបាំង។
ហើយយើងបានបង្កើតពេលថ្ងៃជាការរស់នៅ។
ហើយយើងបានបង្កើតមេឃប្រាំពីរជាន់ដ៏រឹងមាំនៅពីលើ ពួកអ្នក។
ហើយយើងបានបង្កើតព្រះអាទិត្យដែលមានពន្លឺចែង ចាំង។
ហើយយើងបានបញ្ចុះពីដុំពពកនូវទឹកភ្លៀងស្រោចស្រព គ្រប់ទីកន្លែង។
ដើម្បីយើងនឹងបពោ្ចញតាមរយៈវានូវគ្រាប់ធញ្ញជាតិ និង រុក្ខជាតិគ្រប់ប្រភេទ។
និងចំការដំណាំដែលមានផលានុផលគ្រប់ប្រភេទ។
ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្ដីគឺមានពេលកំណត់ ច្បាស់លាស់។
នៅថ្ងៃដែលគេផ្លុំត្រែ ពេលនោះពួកអ្នកនឹងមក(កាន់ កន្លែងជំនុំជំរះ)ជាក្រុមៗ។
ហើយមេឃនឹងត្រូវគេបើកចំហ ពេលនោះវាមានទ្វារ ជាច្រើន។
ហើយភ្នំទាំងឡាយត្រូវបានគេធ្វើឱ្យរបើកចេញពីកន្លែង របស់វា ហើយវារសាត់ដូចធូលី។
ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀម។
ជាកន្លែងរស់នៅសម្រាប់ពួកដែលបំពាន។
ដោយពួកគេរស់នៅទីនោះជារៀងរហូត។
ពួកគេមិនដែលស្គាល់រសជាតិត្រជាក់នៅទីនោះឡើយ ហើយក៏គ្មានទឹកផឹកដែរ។
មានតែទឹកក្ដៅ និងខ្ទុះប៉ុណ្ណោះ
ជាការតបស្នងដ៏សមហេតុផលបំផុត។
ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលមិនសង្ឃឹមថានឹង ជួបការជំនុំជំរះឡើយ។
ថែមទាំងពួកគេបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង ទៀតផង។
ហើយអ្វីៗទាំងអស់យើងបានកត់ត្រាវាទុកនៅក្នុង សៀវភៅកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស)រួចជាសេ្រច។
ដូចេ្នះ ចូរពួកអ្នកភ្លក្សចុះ ហើយយើងមិនបន្ថែមអ្វីឱ្យពួក អ្នកក្រៅពីទារុណកម្មឡើយ។
ពិតប្រាកដណាស់ ភាពជោគជ័យគឺសម្រាប់បណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះ។
គឺ(ពួកគេ)មានចំការដំណាំ និងចំការទំពាំងបាយជូរ។
និងមានស្ដ្រីព្រហ្មចារីជាច្រើនដែលមានវ័យស្មើៗគ្នា។
ព្រមទាំងកែវដែលពេញទៅដោយស្រារួចជាសេ្រច។
នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យភូតកុហកដែរ។
គឺជាការតបស្នងពីម្ចាស់របស់អ្នកដែលជាអំណោយមួយ ដ៏ពេញលេញ។
គឺមកពីម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និង អ្វីៗដែលនៅរវាងវាទាំងពីរ។ នេះគឺមកពីម្ចាស់មហាសប្បុរស។ ពួកគេ(មនុស្សលោក)មិនអាចនិយាយអ្វីបានឡើយ លុះត្រាតែ មានការអនុញ្ញាតពីទ្រង់។
នៅថ្ងៃដែលជីព្រីល និងម៉ាឡាអ៊ីកាត់ទាំងឡាយឈរ តំរៀបជាជួរៗ ពួកគេមិនអាចនិយាយអ្វីបានឡើយ លើកលែងតែ អ្នកណាដែលម្ចាស់មហាសប្បុរសអនុញ្ញាតឱ្យគេ ហើយគេនិយាយ នូវពាក្យសំដីណាដែលត្រឹមត្រូវប៉ុណ្ណោះ។
នោះគឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។ ដូចេ្នះ អ្នកណាហើយចង់(គេចផុតពីភាពលំបាកនៅថ្ងៃបរលោក)នោះ ចូរឱ្យគេជ្រើសរើសកន្លែងវិលត្រឡប់ទៅកាន់ម្ចាស់របស់គេចុះ។
ពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក នូវទារុណកម្មដែលនៅជិតបំផុតនាថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅ ចំពោះអ្វីដែលដៃទាំងពីររបស់គេបានប្រព្រឹត្ដកន្លងមក។ ហើយអ្នក គ្មានជំនឿនឹងនិយាយថាៈ ឱអនិច្ចា. ធ្វើមេ្ដចទើបខ្ញុំក្លាយជាដីវិញ។