سورة البينة

الترجمة الخميرية

Vertaling van Soera البينة in het الخميرية uit الترجمة الخميرية

الترجمة الخميرية

الناشر

جمعية تطوير المجتمع الاسلامي الكمبودي

ពួកដែលគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន មិនបោះបង់(ភាពគ្មានជំនឿ និងប្រការស្ហ៊ីរិក)ជាដាច់ខាត រហូត ទាល់តែភស្ដុតាងយ៉ាងច្បាស់លាស់បានមកដល់ពួកគេ។
(ភស្ដុតាងនោះ)គឺអ្នកនាំសារម្នាក់(មូហាំម៉ាត់)មកពី អល់ឡោះ ដែលគេនឹងសូត្រគម្ពីរដ៏ស្អាតស្អំ(គម្ពីរគួរអាន)
Verse 3
ដែលនៅក្នុងគម្ពីរនោះគឺមានច្បាប់ និងមាគ៌ាដ៏ត្រឹមត្រូវ។
ហើយពួកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យមិនដែលបែកបាក់គ្នាឡើយ លើកលែងតែក្រោយពេលដែលភស្ដុតាងដ៏ច្បាស់លាស់បាន មកដល់ពួកគេប៉ុណ្ណោះ។
ហើយពួកគេមិនត្រូវបានគេបញ្ជាឱ្យធើ្វអ្វីក្រៅពីឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ ដោយចិត្ដស្មោះស និងត្រឹមត្រូវ ចំពោះទ្រង់ និងប្រតិបត្ដិសឡាត ព្រមទាំងបរិច្ចាគហ្សាកាត់នោះឡើយ។ ហើយនោះគឺជាសាសនាដ៏ត្រឹមត្រូវ។
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនៃពួកអះលីគីតាប និង ពួកមូស្ហរីគីន គឺសិ្ថតនៅក្នុងឋាននរកជើហាន់ណាំ ដែលពួកគេនៅក្នុង នោះជាអមតៈ។ ពួកទាំងនោះ គឺជាពួកដែលអាក្រក់បំផុតនៃសត្វ លោក។
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ។ អ្នកទាំងនោះគឺជាអ្នកដែលល្អបំផុតនៃសត្វលោក។
ការតបស្នងរបស់ពួកគេនៅឯម្ចាស់របស់ពួកគេ គឺឋានសួគ៌អាត់និនដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅ ទីនោះជាអមតៈ។ អល់ឡោះបានយល់ព្រមជាមួយពួកគេ។ ហើយ ពួកគេក៏បានយល់ព្រមជាមួយទ្រង់វិញដែរ។ ការតបស្នងនេះគឺ សម្រាប់អ្នកដែលកោតខ្លាចម្ចាស់របស់គេ។
تقدم القراءة