Surah An-Naba' in ភាសាខ្មែរ
سورة النبأ · Verses: 40 · Meccan
Translation: ភាសាខ្មែរ translation (الترجمة الخميرية)
-
1
عَمَّ يَتَسَآءَلُونَ
តើពួកគេដេញដោលគ្នាអំពីរឿងអ្វី? -
2
عَنِ ٱلنَّبَإِ ٱلۡعَظِيمِ
គឺអំពីដំណឹងដ៏សំខាន់ -
3
ٱلَّذِي هُمۡ فِيهِ مُخۡتَلِفُونَ
ដែលពួកគេកំពុងតែខ្វែងគំនិតគ្នាអំពីវា។ -
4
كَلَّا سَيَعۡلَمُونَ
ទេ. ពួកគេគង់តែនឹងដឹង។ -
5
ثُمَّ كَلَّا سَيَعۡلَمُونَ
ទេ. បន្ទាប់មកពួកគេគង់តែនឹងដឹងយ៉ាងច្បាស់។ -
6
أَلَمۡ نَجۡعَلِ ٱلۡأَرۡضَ مِهَٰدࣰا
តើយើងមិនបានបង្កើតផែនដីឱ្យមានសណ្ឋានរាបស្មើ -
7
وَٱلۡجِبَالَ أَوۡتَادࣰا
និងភ្នំទាំងឡាយជាបង្គោលស្នឹងទេឬ? -
8
وَخَلَقۡنَٰكُمۡ أَزۡوَٰجࣰا
ហើយយើងបានបង្កើតពួកអ្នកជាគូៗ(ប្រុស និងស្រី)។ -
9
وَجَعَلۡنَا نَوۡمَكُمۡ سُبَاتࣰا
ហើយយើងបានបង្កើតការដេករបស់ពួកអ្នកទុកជាការឈប់ សម្រាក។ -
10
وَجَعَلۡنَا ٱلَّيۡلَ لِبَاسࣰا
ហើយយើងបានបង្កើតពេលយប់ជាការបិទបាំង។ -
11
وَجَعَلۡنَا ٱلنَّهَارَ مَعَاشࣰا
ហើយយើងបានបង្កើតពេលថ្ងៃជាការរស់នៅ។ -
12
وَبَنَيۡنَا فَوۡقَكُمۡ سَبۡعࣰا شِدَادࣰا
ហើយយើងបានបង្កើតមេឃប្រាំពីរជាន់ដ៏រឹងមាំនៅពីលើ ពួកអ្នក។ -
13
وَجَعَلۡنَا سِرَاجࣰا وَهَّاجࣰا
ហើយយើងបានបង្កើតព្រះអាទិត្យដែលមានពន្លឺចែង ចាំង។ -
14
وَأَنزَلۡنَا مِنَ ٱلۡمُعۡصِرَٰتِ مَآءࣰ ثَجَّاجࣰا
ហើយយើងបានបញ្ចុះពីដុំពពកនូវទឹកភ្លៀងស្រោចស្រព គ្រប់ទីកន្លែង។ -
15
لِّنُخۡرِجَ بِهِۦ حَبࣰّا وَنَبَاتࣰا
ដើម្បីយើងនឹងបពោ្ចញតាមរយៈវានូវគ្រាប់ធញ្ញជាតិ និង រុក្ខជាតិគ្រប់ប្រភេទ។ -
16
وَجَنَّٰتٍ أَلۡفَافًا
និងចំការដំណាំដែលមានផលានុផលគ្រប់ប្រភេទ។ -
17
إِنَّ يَوۡمَ ٱلۡفَصۡلِ كَانَ مِيقَٰتࣰا
ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្ដីគឺមានពេលកំណត់ ច្បាស់លាស់។ -
18
يَوۡمَ يُنفَخُ فِي ٱلصُّورِ فَتَأۡتُونَ أَفۡوَاجࣰا
នៅថ្ងៃដែលគេផ្លុំត្រែ ពេលនោះពួកអ្នកនឹងមក(កាន់ កន្លែងជំនុំជំរះ)ជាក្រុមៗ។ -
19
وَفُتِحَتِ ٱلسَّمَآءُ فَكَانَتۡ أَبۡوَٰبࣰا
ហើយមេឃនឹងត្រូវគេបើកចំហ ពេលនោះវាមានទ្វារ ជាច្រើន។ -
20
وَسُيِّرَتِ ٱلۡجِبَالُ فَكَانَتۡ سَرَابًا
ហើយភ្នំទាំងឡាយត្រូវបានគេធ្វើឱ្យរបើកចេញពីកន្លែង របស់វា ហើយវារសាត់ដូចធូលី។ -
21
إِنَّ جَهَنَّمَ كَانَتۡ مِرۡصَادࣰا
ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀម។ -
22
لِّلطَّٰغِينَ مَـَٔابࣰا
ជាកន្លែងរស់នៅសម្រាប់ពួកដែលបំពាន។ -
23
لَّٰبِثِينَ فِيهَآ أَحۡقَابࣰا
ដោយពួកគេរស់នៅទីនោះជារៀងរហូត។ -
24
لَّا يَذُوقُونَ فِيهَا بَرۡدࣰا وَلَا شَرَابًا
ពួកគេមិនដែលស្គាល់រសជាតិត្រជាក់នៅទីនោះឡើយ ហើយក៏គ្មានទឹកផឹកដែរ។ -
25
إِلَّا حَمِيمࣰا وَغَسَّاقࣰا
មានតែទឹកក្ដៅ និងខ្ទុះប៉ុណ្ណោះ -
26
جَزَآءࣰ وِفَاقًا
ជាការតបស្នងដ៏សមហេតុផលបំផុត។ -
27
إِنَّهُمۡ كَانُواْ لَا يَرۡجُونَ حِسَابࣰا
ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលមិនសង្ឃឹមថានឹង ជួបការជំនុំជំរះឡើយ។ -
28
وَكَذَّبُواْ بِـَٔايَٰتِنَا كِذَّابࣰا
ថែមទាំងពួកគេបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង ទៀតផង។ -
29
وَكُلَّ شَيۡءٍ أَحۡصَيۡنَٰهُ كِتَٰبࣰا
ហើយអ្វីៗទាំងអស់យើងបានកត់ត្រាវាទុកនៅក្នុង សៀវភៅកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស)រួចជាសេ្រច។ -
30
فَذُوقُواْ فَلَن نَّزِيدَكُمۡ إِلَّا عَذَابًا
ដូចេ្នះ ចូរពួកអ្នកភ្លក្សចុះ ហើយយើងមិនបន្ថែមអ្វីឱ្យពួក អ្នកក្រៅពីទារុណកម្មឡើយ។ -
31
إِنَّ لِلۡمُتَّقِينَ مَفَازًا
ពិតប្រាកដណាស់ ភាពជោគជ័យគឺសម្រាប់បណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះ។ -
32
حَدَآئِقَ وَأَعۡنَٰبࣰا
គឺ(ពួកគេ)មានចំការដំណាំ និងចំការទំពាំងបាយជូរ។ -
33
وَكَوَاعِبَ أَتۡرَابࣰا
និងមានស្ដ្រីព្រហ្មចារីជាច្រើនដែលមានវ័យស្មើៗគ្នា។ -
34
وَكَأۡسࣰا دِهَاقࣰا
ព្រមទាំងកែវដែលពេញទៅដោយស្រារួចជាសេ្រច។ -
35
لَّا يَسۡمَعُونَ فِيهَا لَغۡوࣰا وَلَا كِذَّٰبࣰا
នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យភូតកុហកដែរ។ -
36
جَزَآءࣰ مِّن رَّبِّكَ عَطَآءً حِسَابࣰا
គឺជាការតបស្នងពីម្ចាស់របស់អ្នកដែលជាអំណោយមួយ ដ៏ពេញលេញ។ -
37
رَّبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا ٱلرَّحۡمَٰنِۖ لَا يَمۡلِكُونَ مِنۡهُ خِطَابࣰا
គឺមកពីម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និង អ្វីៗដែលនៅរវាងវាទាំងពីរ។ នេះគឺមកពីម្ចាស់មហាសប្បុរស។ ពួកគេ(មនុស្សលោក)មិនអាចនិយាយអ្វីបានឡើយ លុះត្រាតែ មានការអនុញ្ញាតពីទ្រង់។ -
38
يَوۡمَ يَقُومُ ٱلرُّوحُ وَٱلۡمَلَٰٓئِكَةُ صَفࣰّاۖ لَّا يَتَكَلَّمُونَ إِلَّا مَنۡ أَذِنَ لَهُ ٱلرَّحۡمَٰنُ وَقَالَ صَوَابࣰا
នៅថ្ងៃដែលជីព្រីល និងម៉ាឡាអ៊ីកាត់ទាំងឡាយឈរ តំរៀបជាជួរៗ ពួកគេមិនអាចនិយាយអ្វីបានឡើយ លើកលែងតែ អ្នកណាដែលម្ចាស់មហាសប្បុរសអនុញ្ញាតឱ្យគេ ហើយគេនិយាយ នូវពាក្យសំដីណាដែលត្រឹមត្រូវប៉ុណ្ណោះ។ -
39
ذَٰلِكَ ٱلۡيَوۡمُ ٱلۡحَقُّۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ مَـَٔابًا
នោះគឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។ ដូចេ្នះ អ្នកណាហើយចង់(គេចផុតពីភាពលំបាកនៅថ្ងៃបរលោក)នោះ ចូរឱ្យគេជ្រើសរើសកន្លែងវិលត្រឡប់ទៅកាន់ម្ចាស់របស់គេចុះ។ -
40
إِنَّآ أَنذَرۡنَٰكُمۡ عَذَابࣰا قَرِيبࣰا يَوۡمَ يَنظُرُ ٱلۡمَرۡءُ مَا قَدَّمَتۡ يَدَاهُ وَيَقُولُ ٱلۡكَافِرُ يَٰلَيۡتَنِي كُنتُ تُرَٰبَۢا
ពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក នូវទារុណកម្មដែលនៅជិតបំផុតនាថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅ ចំពោះអ្វីដែលដៃទាំងពីររបស់គេបានប្រព្រឹត្ដកន្លងមក។ ហើយអ្នក គ្មានជំនឿនឹងនិយាយថាៈ ឱអនិច្ចា. ធ្វើមេ្ដចទើបខ្ញុំក្លាយជាដីវិញ។