Surah Al-Buruj in ភាសាខ្មែរ
سورة البروج · Verses: 22 · Meccan
Translation: ភាសាខ្មែរ translation (الترجمة الخميرية)
-
1
وَٱلسَّمَآءِ ذَاتِ ٱلۡبُرُوجِ
អល់ឡោះស្បថនឹងមេឃដែលមានផ្កាយជាច្រើន។ -
2
وَٱلۡيَوۡمِ ٱلۡمَوۡعُودِ
និងថ្ងៃដែលបានសន្យា(ថ្ងៃបរលោក)។ -
3
وَشَاهِدࣲ وَمَشۡهُودࣲ
និងអ្នកដែលធ្វើសាក្សី ហើយនិងភស្ដុតាងទាំងឡាយដែល គេយកមកបង្ហាញ។ -
4
قُتِلَ أَصۡحَٰبُ ٱلۡأُخۡدُودِ
គេបានដាក់បណ្ដាសាចំពោះក្រុមអូខទូត(ជាពួកដែលជីក រណ្ដៅសម្លាប់អ្នកមានជំនឿ)។ -
5
ٱلنَّارِ ذَاتِ ٱلۡوَقُودِ
ជារណ្ដៅភ្លើងដែលមានកំណាត់អូស -
6
إِذۡ هُمۡ عَلَيۡهَا قُعُودࣱ
ខណៈដែលពួកគេអង្គុយនៅជុំវិញរណ្ដៅភ្លើងនោះ -
7
وَهُمۡ عَلَىٰ مَا يَفۡعَلُونَ بِٱلۡمُؤۡمِنِينَ شُهُودࣱ
ដោយពួកគេសម្លឹងមើលទៅលើអ្វីដែលពួកគេកំពុងប្រព្រឹត្ដ ទៅលើបណ្ដាអ្នកដែលមានជំនឿ។ -
8
وَمَا نَقَمُواْ مِنۡهُمۡ إِلَّآ أَن يُؤۡمِنُواْ بِٱللَّهِ ٱلۡعَزِيزِ ٱلۡحَمِيدِ
ហើយពួកគេបានធ្វើបាបបណ្ដាអ្នកដែលមានជំនឿ គឺដោយ សារតែពួកគេមានជំនឿលើអល់ឡោះដ៏មហាខ្លាំងពូកែនិងជាទីកោតសរសើរ។ -
9
ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءࣲ شَهِيدٌ
គឺជាអ្នកដែលមានការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី។ ហើយអល់ឡោះ គឺជាសាក្សីទៅលើអ្វីៗទាំងអស់។ -
10
إِنَّ ٱلَّذِينَ فَتَنُواْ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ ثُمَّ لَمۡ يَتُوبُواْ فَلَهُمۡ عَذَابُ جَهَنَّمَ وَلَهُمۡ عَذَابُ ٱلۡحَرِيقِ
ពិតប្រាកដណាស់ ពួកដែលដុតបណ្ដាអ្នកដែលមានជំនឿប្រុសស្រី បន្ទាប់មកពួកគេមិនបានសារភាពទោសកំហុស (ចំពោះអល់ឡោះ)ទេនោះ ពួកគេនឹងត្រូវទទួលទារុណកម្មនៅក្នុង នរកជើហាន់ណាំ និងទទួលទារុណកម្មដែលឆាបឆេះយ៉ាងឈឺចាប់ បំផុត។ -
11
إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ جَنَّٰتࣱ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡكَبِيرُ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវនោះ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្ល ជាច្រើនហូរពីក្រោមវា។ នោះគឺជាជោគជ័យដ៏ធំធេង។ -
12
إِنَّ بَطۡشَ رَبِّكَ لَشَدِيدٌ
ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺខ្លាំងក្លា បំផុត។ -
13
إِنَّهُۥ هُوَ يُبۡدِئُ وَيُعِيدُ
ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលបង្កើត និងជាអ្នកធ្វើឱ្យរស់ឡើងវិញ។ -
14
وَهُوَ ٱلۡغَفُورُ ٱلۡوَدُودُ
ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។ -
15
ذُو ٱلۡعَرۡشِ ٱلۡمَجِيدُ
ម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង។ -
16
فَعَّالࣱ لِّمَا يُرِيدُ
ជាម្ចាស់ដែលធ្វើតាមអ្វីដែលទ្រង់មានចេតនា។ -
17
هَلۡ أَتَىٰكَ حَدِيثُ ٱلۡجُنُودِ
តើរឿងរបស់កងទ័ពបានមកដល់អ្នក(មូហាំម៉ាត់)ឬទេ? -
18
فِرۡعَوۡنَ وَثَمُودَ
(ដូចជា)ហ្វៀរអោន និងសាមូដ។ -
19
بَلِ ٱلَّذِينَ كَفَرُواْ فِي تَكۡذِيبࣲ
ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿនៅតែព្យាយាម បដិសេធ។ -
20
وَٱللَّهُ مِن وَرَآئِهِم مُّحِيطُۢ
ហើយអល់ឡោះគឺជាអ្នកឡោមព័ទ្ធពីខាងក្រោយពួកគេ (ដឹងរាល់់សកម្មភាពរបស់ពួកគេ)។ -
21
بَلۡ هُوَ قُرۡءَانࣱ مَّجِيدࣱ
ផ្ទុយទៅវិញ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។ -
22
فِي لَوۡحࣲ مَّحۡفُوظِۭ
ដែលមាននៅក្នុងសៀវភៅកំណត់ត្រា(ឡាវហុលម៉ះ- ហ៊្វូស)។