Surah Al-Infitar in ភាសាខ្មែរ
سورة الإنفطار · Verses: 19 · Meccan
Translation: ភាសាខ្មែរ translation (الترجمة الخميرية)
-
1
إِذَا ٱلسَّمَآءُ ٱنفَطَرَتۡ
នៅពេលដែលមេឃបានបេ្រះបែក។ -
2
وَإِذَا ٱلۡكَوَاكِبُ ٱنتَثَرَتۡ
និងនៅពេលដែលភពទាំងឡាយបានបាក់ធ្លាក់ខេ្ទចខ្ទី ។ -
3
وَإِذَا ٱلۡبِحَارُ فُجِّرَتۡ
និងនៅពេលដែលទឹកសមុទ្រត្រូវបានគេបំផ្ទុះឡើង ។ -
4
وَإِذَا ٱلۡقُبُورُ بُعۡثِرَتۡ
និងនៅពេលដែលផ្នូរទាំងឡាយត្រូវបានគេបំផុសឡើង។ -
5
عَلِمَتۡ نَفۡسࣱ مَّا قَدَّمَتۡ وَأَخَّرَتۡ
មនុស្សម្នាក់ៗនឹងបានដឹងនូវអ្វីដែលខ្លួនបានសាងកន្លងមក និងអ្វីដែលខ្លួនមិនទាន់សាង។ -
6
يَٰٓأَيُّهَا ٱلۡإِنسَٰنُ مَا غَرَّكَ بِرَبِّكَ ٱلۡكَرِيمِ
ឱមនុស្សលោក. តើអ្វីទៅដែលបានបោកប្រាស់អ្នកឱ្យធ្វើ ស្ហ៊ីរិកចំពោះម្ចាស់របស់អ្នកដ៏ថ្កុំថ្កើង -
7
ٱلَّذِي خَلَقَكَ فَسَوَّىٰكَ فَعَدَلَكَ
ដែលបានបង្កើតអ្នក រួចធ្វើឱ្យអ្នកមានរូបរាងពេញលេញ ព្រមទាំងផ្ដល់ឱ្យអ្នកនូវលក្ខណៈល្អសមរម្យ -
8
فِيٓ أَيِّ صُورَةࣲ مَّا شَآءَ رَكَّبَكَ
ក្នុងរូបរាងណាមួយដែលទ្រង់មានចេតនា ទ្រង់នឹង បង្កើតអ្នកនោះ? -
9
كَلَّا بَلۡ تُكَذِّبُونَ بِٱلدِّينِ
មិនដូច្នោះទេ. ផ្ទុយទៅវិញពួកអ្នកបែរជាបដិសេធនឹងថ្ងៃ ជំនុំជំរះ(ថ្ងៃបរលោក)ទៅវិញ។ -
10
وَإِنَّ عَلَيۡكُمۡ لَحَٰفِظِينَ
ហើយពិតប្រាកដណាស់ ពួកអ្នកគឺមានអ្នកតាមឃ្លាំមើល (ម៉ាឡាអ៊ីកាត់)។ -
11
كِرَامࣰا كَٰتِبِينَ
ជាអ្នកថ្កុំថ្កើង និងជាអ្នកកត់ត្រា(រាល់អំពើរបស់អ្នក)។ -
12
يَعۡلَمُونَ مَا تَفۡعَلُونَ
ពួកគេ(ម៉ាឡាអ៊ីកាត់)ដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ -
13
إِنَّ ٱلۡأَبۡرَارَ لَفِي نَعِيمࣲ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលបានសាងអំពើល្អគឺ ស្ថិតក្នុងឋានសួគ៌ណាអ៊ីម។ -
14
وَإِنَّ ٱلۡفُجَّارَ لَفِي جَحِيمࣲ
ហើយពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដអំពើអាក្រក់ គឺស្ថិតក្នុងនរកជើហ៊ីម។ -
15
يَصۡلَوۡنَهَا يَوۡمَ ٱلدِّينِ
ពួកគេនឹងចូលទៅក្នុងឋាននរកនោះនៅថ្ងៃជំនុំជំរះ(ថ្ងៃ បរលោក)។ -
16
وَمَا هُمۡ عَنۡهَا بِغَآئِبِينَ
ហើយពួកគេមិនអាចគេចវេះពីវាបានឡើយ។ -
17
وَمَآ أَدۡرَىٰكَ مَا يَوۡمُ ٱلدِّينِ
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វីនោះ? -
18
ثُمَّ مَآ أَدۡرَىٰكَ مَا يَوۡمُ ٱلدِّينِ
បន្ទាប់មក តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វី នោះ ? -
19
يَوۡمَ لَا تَمۡلِكُ نَفۡسࣱ لِّنَفۡسࣲ شَيۡـࣰٔاۖ وَٱلۡأَمۡرُ يَوۡمَئِذࣲ لِّلَّهِ
គឺជាថ្ងៃដែលគ្មានបុគ្គលណាម្នាក់អាចមានអំណាចអ្វីជួយ ដល់បុគ្គលម្នាក់ទៀតបានឡើយ។ ហើយសេចកី្ដសមេ្រចនៅថ្ងៃ នោះគឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។