Surah Ash-Shams in ភាសាខ្មែរ
سورة الشمس · Verses: 15 · Meccan
Translation: ភាសាខ្មែរ translation (الترجمة الخميرية)
-
1
وَٱلشَّمۡسِ وَضُحَىٰهَا
អល់ឡោះស្បថនឹងព្រះអាទិត្យ និងរស្មីដ៏ត្រចះត្រចង់ របស់វានៅពេលព្រឹក។ -
2
وَٱلۡقَمَرِ إِذَا تَلَىٰهَا
និងព្រះច័ន្ទនៅពេលដែលវាបានរះឡើងបន្ទាប់ពីព្រះអាទិត្យលិច ។ -
3
وَٱلنَّهَارِ إِذَا جَلَّىٰهَا
និងពេលថ្ងៃនៅពេលដែលព្រះអាទិត្យបានបពោ្ចញពន្លឺ។ -
4
وَٱلَّيۡلِ إِذَا يَغۡشَىٰهَا
និងពេលយប់នៅពេលដែលវាបានគ្របដណ្ដប់ព្រះអាទិត្យ។ -
5
وَٱلسَّمَآءِ وَمَا بَنَىٰهَا
និងមេឃ និងអ្នកដែលបានបង្កើតវា។ -
6
وَٱلۡأَرۡضِ وَمَا طَحَىٰهَا
និងផែនដី និងអ្នកដែលបានលាតសនឹ្ធងវា។ -
7
وَنَفۡسࣲ وَمَا سَوَّىٰهَا
និងរូបរាង(អាដាំ) និងអ្នកដែលបានធ្វើឱ្យគេមានលក្ខណៈ សមរម្យ។ -
8
فَأَلۡهَمَهَا فُجُورَهَا وَتَقۡوَىٰهَا
រួចមកទ្រង់បានចង្អុលបង្ហាញដល់គេឱ្យស្គាល់នូវអំពើទុច្ចរិត និងអំពើសុច្ចរិតរបស់គេ។ -
9
قَدۡ أَفۡلَحَ مَن زَكَّىٰهَا
អ្នកដែលសំអាតខ្លួនគេ(ដោយសាងអំពើល្អ) ពិតជាទទួល បានជោគជ័យ។ -
10
وَقَدۡ خَابَ مَن دَسَّىٰهَا
ហើយអ្នកដែលបានធ្វើឱ្យខ្លួនគេកខ្វក់(ដោយសាងអំពើ អាក្រក់)ពិតជាបានខាតបង់។ -
11
كَذَّبَتۡ ثَمُودُ بِطَغۡوَىٰهَآ
ក្រុមសាមូដបានបដិសេធ(អ្នកនាំសាររបស់ពួកគេ)ដោយ សារការបំពានរបស់ពួកគេ។ -
12
إِذِ ٱنۢبَعَثَ أَشۡقَىٰهَا
នៅពេលដែលជនកំណាចបំផុតក្នុងចំណោមពួកគេបាន ចេញមក(សម្លាប់សត្វអូដ្ឋញី)។ -
13
فَقَالَ لَهُمۡ رَسُولُ ٱللَّهِ نَاقَةَ ٱللَّهِ وَسُقۡيَٰهَا
ពេលនោះអ្នកនាំសាររបស់អល់ឡោះ(សឡេះ)បាន ពោលទៅកាន់ពួកគេថាៈ (ចូរប្រុងប្រយ័ត្នចំពោះ)សត្វអូដ្ឋញី របស់អល់ឡោះ ហើយកុំរារាំងដល់ការផឹករបស់វាឱ្យសោះ។ -
14
فَكَذَّبُوهُ فَعَقَرُوهَا فَدَمۡدَمَ عَلَيۡهِمۡ رَبُّهُم بِذَنۢبِهِمۡ فَسَوَّىٰهَا
តែពួកគេបានបដិសេធនឹងគាត់ និងបានសម្លាប់វា។ ពេល នោះម្ចាស់របស់ពួកគេបានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយទ្រង់បានធើ្វឱ្យពួកគេវិនាសអន្ដរាយទាំងអស់គ្នា។ -
15
وَلَا يَخَافُ عُقۡبَٰهَا
ហើយទ្រង់មិនខ្លាចលទ្ធផលចុងក្រោយរបស់ពួកគេ (ដែលទ្រង់បានដាក់ទណ្ឌកម្មលើពួកគេ)នោះឡើយ។