Surah Al-Balad in ភាសាខ្មែរ
سورة البلد · Verses: 20 · Meccan
Translation: ភាសាខ្មែរ translation (الترجمة الخميرية)
-
1
لَآ أُقۡسِمُ بِهَٰذَا ٱلۡبَلَدِ
យើង(អល់ឡោះ)ស្បថនឹងទីក្រុងនេះ(ទីក្រុងម៉ាក្កះ)។ -
2
وَأَنتَ حِلُّۢ بِهَٰذَا ٱلۡبَلَدِ
ខណៈដែលអ្នក(មូហាំម៉ាត់)ជាអ្នកដែលរស់នៅក្នុងទីក្រុងនេះ។ -
3
وَوَالِدࣲ وَمَا وَلَدَ
ហើយទ្រង់បានស្បថនឹងឪពុកមនុស្សលោក(អាដាំ) និង អ្នកដែលបានកើត(កូនចៅរបស់គាត់)។ -
4
لَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ فِي كَبَدٍ
ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកឱ្យស្ថិតនៅ ក្នុងភាពលំបាក។ -
5
أَيَحۡسَبُ أَن لَّن يَقۡدِرَ عَلَيۡهِ أَحَدࣱ
តើគេគិតថា គ្មានអ្នកណាអាចមានអានុភាពលើខ្លួនគេទេឬ ? -
6
يَقُولُ أَهۡلَكۡتُ مَالࣰا لُّبَدًا
ដោយគេនិយាយថាៈ ខ្ញុំបានចំណាយទ្រព្យសម្បត្ដិយ៉ាង ច្រើន។ -
7
أَيَحۡسَبُ أَن لَّمۡ يَرَهُۥٓ أَحَدٌ
តើគេគិតថា គ្មាននរណាម្នាក់បានឃើញគេទេឬ ? -
8
أَلَمۡ نَجۡعَل لَّهُۥ عَيۡنَيۡنِ
តើយើងមិនបានបង្កើតគេឱ្យមានភ្នែកមួយគូ -
9
وَلِسَانࣰا وَشَفَتَيۡنِ
និងអណ្ដាតមួយ ហើយនិងបបូរមាត់ទេឬ ? -
10
وَهَدَيۡنَٰهُ ٱلنَّجۡدَيۡنِ
ហើយយើងថែមទាំងបានចង្អុលបង្ហាញមាគ៌ាពីរ(ល្អ និង អាក្រក់)ដល់គេទៀតផង។ -
11
فَلَا ٱقۡتَحَمَ ٱلۡعَقَبَةَ
តែគេមិនបានដើរនៅលើមាគ៌ាដែលលំបាក(មាគ៌ាទៅ កាន់ភាពជោគជ័យ)ឡើយ។ -
12
وَمَآ أَدۡرَىٰكَ مَا ٱلۡعَقَبَةُ
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា មាគ៌ាដែលលំបាកជាអ្វីនោះ? -
13
فَكُّ رَقَبَةٍ
គឺការដោះលែងខ្ញុំបម្រើដាច់ថ្លៃឱ្យមានសិទ្ធិសេរីភាព។ -
14
أَوۡ إِطۡعَٰمࣱ فِي يَوۡمࣲ ذِي مَسۡغَبَةࣲ
ឬផ្ដល់ចំណីអាហារនៅក្នុងថ្ងៃមួយដែលមានគ្រោះទុរភិក្ស។ -
15
يَتِيمࣰا ذَا مَقۡرَبَةٍ
(ឬផ្ដល់ចំណីអាហារដល់)កូនកំព្រាដែលជាញាតិសន្ដាន។ -
16
أَوۡ مِسۡكِينࣰا ذَا مَتۡرَبَةࣲ
ឬអ្នកក្រីក្រដែលគ្មានអ្វីសោះ។ -
17
ثُمَّ كَانَ مِنَ ٱلَّذِينَ ءَامَنُواْ وَتَوَاصَوۡاْ بِٱلصَّبۡرِ وَتَوَاصَوۡاْ بِٱلۡمَرۡحَمَةِ
បន្ទាប់មក គេបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នក ដែលមានជំនឿ និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ ហើយនិងបាន ផ្ដែផ្ដាំគ្នាឱ្យមានក្ដីមេត្ដាករុណា។ -
18
أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡمَيۡمَنَةِ
អ្នកទាំងនោះគឺជាក្រុមដែលទទួលបញ្ជីដោយដៃស្ដាំ។ -
19
وَٱلَّذِينَ كَفَرُواْ بِـَٔايَٰتِنَا هُمۡ أَصۡحَٰبُ ٱلۡمَشۡـَٔمَةِ
ហើយពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗរបស់យើង ពួក គេគឺជាពួកដែលទទួលបញ្ជីដោយដៃឆេ្វង។ -
20
عَلَيۡهِمۡ نَارࣱ مُّؤۡصَدَةُۢ
ភ្លើងនរកគ្របដណ្ដប់លើពួកគេយ៉ាងជិត។