Surah Al-Lail in ភាសាខ្មែរ
سورة الليل · Verses: 21 · Meccan
Translation: ភាសាខ្មែរ translation (الترجمة الخميرية)
-
1
وَٱلَّيۡلِ إِذَا يَغۡشَىٰ
អល់ឡោះស្បថនឹងពេលយប់នៅពេលដែលវាគ្របដណ្ដប់ ដោយភាពងងឹត។ -
2
وَٱلنَّهَارِ إِذَا تَجَلَّىٰ
និងពេលថ្ងៃ ពេលដែលវាបានបពោ្ចញពន្លឺដ៏ត្រចះត្រចង់។ -
3
وَمَا خَلَقَ ٱلذَّكَرَ وَٱلۡأُنثَىٰٓ
និងអ្នកដែលបានបង្កើតឱ្យមានប្រុស និងស្រី។ -
4
إِنَّ سَعۡيَكُمۡ لَشَتَّىٰ
ពិតប្រាកដណាស់ ការប្រឹងប្រែងរបស់ពួកអ្នក(នៅក្នុង លោកិយ) គឺខុសៗគ្នា។ -
5
فَأَمَّا مَنۡ أَعۡطَىٰ وَٱتَّقَىٰ
ចំណែកឯអ្នកណាដែលបានបរិច្ចាគទាន និងកោតខ្លាច អល់ឡោះ -
6
وَصَدَّقَ بِٱلۡحُسۡنَىٰ
ហើយនិងមានជំនឿលើការតបស្នងល្អនោះ -
7
فَسَنُيَسِّرُهُۥ لِلۡيُسۡرَىٰ
យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលងាយស្រួល -
8
وَأَمَّا مَنۢ بَخِلَ وَٱسۡتَغۡنَىٰ
រីឯអ្នកណាហើយដែលកំណាញ់ និងមិនត្រូវការជំនួយពី អល់ឡោះ -
9
وَكَذَّبَ بِٱلۡحُسۡنَىٰ
ហើយនិងបានបដិសេធនឹងការតបស្នងល្អនោះ -
10
فَسَنُيَسِّرُهُۥ لِلۡعُسۡرَىٰ
យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលលំបាក។ -
11
وَمَا يُغۡنِي عَنۡهُ مَالُهُۥٓ إِذَا تَرَدَّىٰٓ
ហើយទ្រព្យសម្បត្ដិរបស់គេមិនផ្ដល់ផលប្រយោជន៍ដល់ គេឡើយ នៅពេលដែលគេបានធ្លាក់ចូលទៅក្នុងនរកហើយនោះ។ -
12
إِنَّ عَلَيۡنَا لَلۡهُدَىٰ
ពិតប្រាកដណាស់ ភារកិច្ចរបស់យើងគឺផ្ដល់ការចង្អុលបង្ហាញ។ -
13
وَإِنَّ لَنَا لَلۡأٓخِرَةَ وَٱلۡأُولَىٰ
ហើយពិតប្រាកដណាស់ ថ្ងៃអវសាននៃលោកិយ និងថ្ងៃដំបូងនៃលោកិយ គឺជាកម្មសិទ្ធិរបស់យើង។ -
14
فَأَنذَرۡتُكُمۡ نَارࣰا تَلَظَّىٰ
ដូចេ្នះ យើងបានដាស់តឿនព្រមានពួកអ្នកអំពីភ្លើងនរក ដែលឆេះសន្ធោសន្ធៅ -
15
لَا يَصۡلَىٰهَآ إِلَّا ٱلۡأَشۡقَى
ដែលគ្មានអ្នកណាចូលទៅក្នុងនោះ ក្រៅពីជនទុច្ចរិត -
16
ٱلَّذِي كَذَّبَ وَتَوَلَّىٰ
ដែលគេបានបដិសេធ(នឹងអ្នកនាំសារ) និងបានបែរចេញ (ពីជំនឿលើអល់ឡោះ)នោះឡើយ។ -
17
وَسَيُجَنَّبُهَا ٱلۡأَتۡقَى
ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះអំពីវា(នរក) -
18
ٱلَّذِي يُؤۡتِي مَالَهُۥ يَتَزَكَّىٰ
ដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីសំអាតខ្លួន។ -
19
وَمَا لِأَحَدٍ عِندَهُۥ مِن نِّعۡمَةࣲ تُجۡزَىٰٓ
ហើយគេមិនត្រូវការការតបស្នងនៀកម៉ាត់ពីអ្នកណាម្នាក់ ឡើយ។ -
20
إِلَّا ٱبۡتِغَآءَ وَجۡهِ رَبِّهِ ٱلۡأَعۡلَىٰ
លើកលែងតែដើម្បីស្វែងរកការយល់ព្រមពីម្ចាស់របស់ គេដ៏មហាឧត្ដុង្គឧត្ដមប៉ុណ្ណោះ។ -
21
وَلَسَوۡفَ يَرۡضَىٰ
ហើយគេពិតជានឹងពេញចិត្ដជាមិនខាន(អ្វីដែលយើង តបស្នងដល់គេ)។